កំពូល​កាបូបថៅកែហាងគ្រឿងអលង្កា Lukfook សុទ្ធសឹងជាម៉ូដកម្រ និងថ្លៃៗ

ថៅកែ​ហាង​គ្រឿងអលង្ការ Lukfook គឺ​សេដ្ឋី​នី ឆាយ លក្ខិណា ដែល​ពេលនេះ​មាន​វ័យ ៤៣ ឆ្នាំ​ហើយ​ក៏​ពិត​មែន ព្រម​ទាំង​មាន​កូន​ប្រុស​ស្រី ២ នាក់​ធំ​ទន្ទឹម​ខ្លួន តែ​សម្រស់​ក៏​កាន់តែ​ស្អាត ការងារ​កាន់តែ​មមាញឹក។

តាមដានជាមួយយើង៖ Million Times

មិន​ត្រឹម​តែ​ជា​ថៅកែ​គ្រឿងអលង្ការ Lukfoo សេដ្ឋី​នី ឆាយ លក្ខិណា ក៏​ជា​អគ្គនាយិកានៃក្រុមហ៊ុន ម្ចាស់​ក្រុមហ៊ុន «ហ្គោដេន អេរ៉ា យូអិលរី ឯ.ក», ក្រុមហ៊ុន Prestige Homes Cambodia ផងដែរ។ សេដ្ឋី​នី ឆាយ លក្ខិណា មានវ័យ ៤៣ ឆ្នាំ ក៏ពិតមែន តែរូបសម្រស់ មិនសមនឹង​វ័យ​ឡើយ ដោយ​នៅតែស្អាត និង​ស្រឡូន​សមសួន​ដដែល។

ភរិយា​របស់​លោក ម៉ី វ៉ាន់ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សម្បូរ​ទៅ​ដោយ​ម៉ូដ​កាបូប​កម្រ​ៗច្រើន​​ខ្លាំង។ ទោះជា​ថៅកែ​គ្រឿងអលង្ការ​ក៏​ពិត​មែន តែ​សេដ្ឋី​នី ឆាយ លក្ខិណា ជា​ទូទៅ​មិន​សូវនិយម​​តុបតែង​កាយ​ដោយ​ពេជ្រ​ស្អេកស្កះ​ខ្លួន​ឡើយ។

ស្ត្រី​អភិជន​រូប​នេះ ក៏​ពូកែ​លេង​ម៉ូដ​កាបូប​ប្រេន​ៗ​លំដាប់​ពិភពលោក ស័ក្តិសម​នឹង​ឋានៈ​មុខមាត់​ក្នុង​សង្គម។ ក្នុង​នោះ​មាន​ទាំង​ម៉ូដ​​​កម្រ​ៗ​ជាច្រើន​ដូចជា Judithleiber តម្លៃ​ជាង ៤០០០ ដុល្លារ, Bottega Veneta តម្លៃ​ជាង ១ ០០០ ដុល្លារ, Hermès Egée leather clutch bag ជាង ៣ ០០០ MICRO LADY DIOR តម្លៃ​ជាង ៤ ០០០ ដុល្លារ និង​ម៉ាក​ល្បី​ៗ​ជាច្រើន​ទៀត។

ដ្បិត​ភាគច្រើន​ចូលរួម​កម្មវិធី​បែប​ផ្លូវការ ដែល​ត្រូវ​ប្រើ​សម្លៀកបំពាក់​ប្រពៃណី​ក៏​ពិតមែន តែ​ថៅកែ​ស្រី​ហាងគ្រឿងអលង្កា Lukfook ជា​មនុស្ស​មាន​រស​និយម​នឹង fashion បែប​សម័យ​ថ្មី ពេល​ចូលរួម​កម្មវិធី​ជប់លៀង ខួប​កំណើត និង​ដើរលេង៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Chhay Leakhena