ឈុតគ្រឿងអលង្ការ Roberto Coin Princess Flower Ring សេដ្ឋីនី ម៉ៅ ចំណាន ស៊ីនឹងសំពត់អាវហូល

កាលពី​ថ្ងៃ ៧ ខែ​មេសា​កន្លង​ទៅ សមាគមសិល្បករខ្មែរ​ដែល​ដឹកនាំ​ដោយ​សេដ្ឋី​នី ម៉ៅ ចំណាន បាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ជួបជុំ​សិល្បករ​យ៉ាង​សប្បាយ​រីករាយ។

តាមដានជាមួយយើង៖ Million Times

ប្រធាន​សមាគម​សិល្បករ​ខ្មែរ សេដ្ឋី​នី ម៉ៅ ចំណាន បាន​រៀបចំ​ខ្លួន​សមសួន​ខ្លាំង​ជាមួយ​សំពត់​អាវ​ហូល​ពណ៌​ផ្កា​ស្វាយ។ ក្នុងឈុត​ប្រពៃណីទាំង​សម្លៀកបំពាក់ ភរិយា​មហាសេដ្ឋី គិត ម៉េង បាន​ជ្រើសរើស​គ្រឿង​អលង្ការ​ប្រេន Roberto Coin ទាំង​ក្រវិល និង ចិញ្ចៀន។

ដែល​ឈុត​ចិញ្ចៀន​មាន​តម្លៃ​ ៩ ៣០០ ដុល្លារ និង​ក្រវិល ៦ ១០០ ដុល្លារ។ គ្រឿង​អលង្ការ Roberto Coin ហើយ​ក៏​បន្ថែម​នាឡិកា​តម្លៃ​ថ្លៃ​មួយ​ទៀត​ដែរ។

ជានិច្ចកាលសេដ្ឋីនី ម៉ៅ ចំណាន តែងជ្រើសរើសគ្រឿងអលង្ការ​ពណ៌​ដូច​គ្នាជាមួយ​សម្លៀកបំពាក់ និង​ស្បែកជើងប្រេនសំណព្វចិត្ត Manolo Blahnik តម្លៃជាង ១ ២០០ ដុល្លារ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ សមាគមសិល្បករខ្មែរ