កូនប្រុស-កូនប្រសាស្រី ប្រធាននាយកដ្ឋានរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្អាតសមគ្នាទាំងព្រម

កូន​ប្រុស​លោក អន ស៊ីនួន ​ប្រធាន​នាយកដ្ឋានរដ្ឋាករនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាន​ចូល​រោងការ​ជាមួយ​កូន​ក្រមុំ​​ដ៏ស្រស់​សោភា​ម្នាក់ កាលពី​ពេល​ថ្មី​ៗ។

តាមដានជាមួយយើង៖ Million Times

ថ្ងៃ ២៤ ខែ​មករា ឆ្នាំ ២០២៥ កូន​ប្រុសប្រធាននាយកដ្ឋានរដ្ឋាករនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឈ្មោះ អន អ៊ីវតុង និង​កូន​ក្រមុំ ជា ដាណា បាន​រៀបការ​យ៉ាង​ពេញ​មុខ​មាត់ ដែល​មាន​ចាស់​ទុំ​ដឹង​ឮ ព្រម​ជាមួយ​ភ្ញៀវ​កិត្តិយស​ជា​មន្រ្តី​មាន​ធំៗ និង​អ្នក​ជំនួញ​វាល់​លាន​​ជាច្រើនរូប បាន​ចូលរួម​ឲ្យ​ឲ្យពរជ័យ។

រោង​មង្គលការ​របស់​កូន​ប្រុស​លោក អន ស៊ីនួន ពិតជា​ធំ និង​រៀបចំ​ផ្កា​ស្រស់ចម្រុះ​ពណ៌ និងកំណាត់​ផ្ទាំង​ៗ​​រៀប​ជា​ក្បូរក្បាច់ស៊ី​គ្នា​ម៉ាច់។​ ថ្ងៃ​ពិសេស​នៃ​​កូន​កំលោះ​កូន​ក្រមុំ ​ត្រូវ​បានគេ​ ​​មើល​ឃើញ​ និងសរសើរថាមាន​រូប​សម្រស់​ស្រស់​ស្អាត​ដូច​គ្នា កម្ពស់​កំពរ ​មុខ​មាត់​ ឋានៈ​ក្នុង​សង្គម ព្រម​ទាំង​ពណ៌សម្បុរ​ស្រស់​ថ្លា សម​គ្នា ​ជា​គូ​ព្រេង​ពិត​ៗ។

ទិដ្ឋភាព​នៃ​មង្គលការ​ដ៏អស្ចារ្យ​ប្រចាំ​ឆ្នាំមួយនេះ​បាន​បង្ហាញ​ពី​ម៉ូដ​សម្លៀកបំពាក់​យ៉ាង​ប្រណីត​ៗ​ទាំង​ម្ចាស់​កម្មវិធីទាំង ៤ សាមី​ខ្លួន​ទាំង ២។ ចំណែក​ភ្ញៀវ​កិត្តិយស​ចូលរួម​វិញតាំងពី​ក្បាល​ដល់​ចុង​ជើង ក៏​បាន​គ្រង​ទាំង​សម្លៀកបំពាក់​ល្អ​ៗ ហើយ​ក៏​មាន​គ្រឿងអលង្ការ​ និង​កាបូប​ស្បែកជើង​សុទ្ធសឹង​ជាយីហោ​ល្បីៗ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia