មង្គលការកូនស្រីអ្នកជំនាញដ៏ល្បី លោក លូម៉េង ស្ថាបនិក និងជានាយកប្រតិបត្តិ Almond Hospitality Group កាលពីពេលថ្មីៗនេះ ពិតជាធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងក្នុងពិភពជំនួញ។ កូនក្រមុំដ៏ប្រិមប្រិយរបស់អ្នកជំនួញ លូម៉េង មានឈ្មោះ លូ សោភា ជាគូនិងកូនកំលោះ ឡោ ជុងសេង។


មង្គលការដ៏ធំនាដើមឆ្នាំ ២០២៥ ថ្ងៃទី ២១ ខែមករា ម្សិលមិញនេះ មានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់បណ្ដាអ្នកមានមុខមាត់ក្នុងសង្គមជាតិ អ្នកជំនួញ ជាពិសេសគឺសែរាជវង្ស សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំជួរមុខក្រសួង និងលំដាប់សេដ្ឋីស្រុកខ្មែរជាច្រើនក៏មានវត្តមានដូចគ្នាដែរ។
ពិធីកាត់សក់បង្កក់សិរីកូនស្រីរបស់លោក លូ ម៉េង មានការផ្ដល់កិត្តិយសពីសំណាក់ភ្ញៀវដែលចូលរួមទាំងអស់ មើលទៅពិតជាអធិកអធមខ្លាំង។ ចំណែករោងនៃកម្មវិធីមង្គលការបានរៀចំតុបតែងឡើងពីផ្កាស្រស់ពណ៌លឿងទុំ នៅសាលប្រារព្ធពិធីមង្គលការ និងសន្និបាត PH Grand Hall ក្នុងបុរីប៉េង ហួត បឹងស្នោ។
ក្នុងកម្មវិធីជ័យមង្គលមិនថាសាមីខ្លួនទាំង ២ និងគ្រួសារប៉ុណ្ណោះទេដែលរៀបចំខ្លួនយ៉ាងស្រស់ស្អាតប្រណីតៗ ភ្ញៀវទាំងអស់ដែលសុទ្ធសឹងជាអ្នកមានឋានៈមុខមាត់ក្នុងសង្គម ក៏តុបតែងខ្លួនជាមួយឈុតស្អាតៗ ភ្លឹងៗ មិនឲ្យទាស់ភ្នែកឡើយ។ ចំណែកភ្ញៀវក្មេងៗរបស់កូនកំលោះ-កូនក្រមុំវិញ ក៏មិនធម្មតាដែរ លេងទាំងម៉ូដសម្លៀកបំពាក់ កាបូបស្បែកជើង ព្រមទាំងសម្ភារៈប្រេនៗជាច្រើនស្អេកស្កះ៕



















អត្ថបទ៖ មេរ៉ា. រូបភាព៖ The ring wedding cambodia