អនុប្រធានសមាគមថ្មអារ អ្នកស្រី ឡេង ដាវី អញ្ជើញធ្វើវាគ្មិនក្នុងសន្និសីទតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥

ក្រុមអ្នកវិនិយោគកម្ពុជា-វៀតណាម រៀបចំធ្វើសន្និសីទតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលជាកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងជាសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា។

តាមដានជាមួយយើង៖ Million Times

ក្នុងឱកាសសន្និសីទតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥នោះ ភាគីទាំងពីរកម្ពុជាវៀតណាមក៏បានរៀបចំកម្មវិធីសំនួរចម្លើយពាក់ព័ន្ធនឹងការចង់ដឹងព័ត៌មានស្តីពីការវិនិយោគរវាងប្រទេសទាំងពីរ ដោយបើកឱកាសដល់អ្នកចូលរួមបានសួរទៅកាន់វាគ្មិនដែលជាអ្នកជំនាញមកពីក្រសួងស្ថាប័នជាតិ និងវិស័យឯកជន នៃប្រទេសទាំងពីរ។

អ្នកជំនួញពិតដែលបាននាំចេញ និងនាំចូលផលិតផលកម្ពុជាវៀតណាម ចាប់តាំងពី២០០៨ អ្នកស្រី ឡេង ដាវី បានរៀបរាប់ពីការទទួលបានការអនុគ្រោះពន្ធគយ និងឱកាសក្នុងការវិនិយោគនៅតំបន់ឥសាន្ត ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី លើវិស័យកសិកម្ម ទេសចណ៏ ឧស្សាហកម្ម និង ដឹកជញ្ជូនទៅកាន់អាជីវករ ពាណិជ្ជករ និងវិនិយោគិនកម្ពុជា-វៀតណាម។ 

អ្នកស្រី ឡេង ដាវី អនុប្រធានសមាគមន៏ថ្មអារ និងជាតំណាងចូលរួមក្នុងសន្និសីទសំនួរចម្លើយពាក់ព័ន្ធនឹងការចង់ដឹងព័ត៌មានស្តីពីការវិនិយោគរវាងប្រទេសទាំងពីរ បានបង្ហាញយ៉ាងក្បោះក្បាយអំពីទីតាំងសក្តានុពលនៃតំបន់ភាគឥសាន្ត មានខេត្តក្រចេះ មណ្ឌលគិរី និងរតនគិរីជាដើម។ អ្នកស្រីថ្លែងថា តំបន់ភាគឥសាន្តរបស់កម្ពុជាមានទីតាំងជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដែលអាចធ្វើដំណើរទៅមកបានងាយស្រួល មានច្រកអន្តរជាតិចំនួន ២ និងច្រកទ្វេភាគីជាច្រើនទៀត។ តំបន់នេះទទួលបានការគាំទ្រលើកទឹកចិត្តជាពិសេសពីរដ្ឋាភិបាល ជាក់ស្តែងជាគំរូវិសយ័រ៉ែថ្មដែលជួបបញ្ហាប្រឈមកាលពីឆ្នាំ២០២៣ ខែ៩ ក្រោយរដ្ឋាភិបាលជួយកំណត់អាករពន្ធនិងដោះស្រាយបញ្ហាប្រឈមជាច្រើនទាន់ពេល ការលក់បានកើនឡើង៤ដងក្នុងរយៈពេល ៣ខែប៉ុណ្ណោះ។

អ្នកស្រី ឡេង ដាវី មានប្រសាសន៍ថា «នាងខ្ញុំផ្ទាល់បាននាំចេញថ្មលក់មកកាន់ទីផ្សាវៀតណាមចាប់ពី២០០៧ មកដល់បច្ចុប្បន្ន ហើយក៏បាននាំចេញថ្មអាទៅវៀតណាមបានរួចពន្ធនាំចូលចាប់តាំងពីឆ្នាំ២០០៩មកម្លេះ ហើយក៏បានផលិតផលិតផលប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនពីវៀតណាមទៅលក់ទីផ្សាកម្ពុជាផងដែរ»។

ជាមួយគ្នានេះអ្នកជំនាញវិស័យថ្មអាររូបនេះ ក៏បានបង្ហាញពីកក្តាអំណោយផលពីធម្មជាតិ គឺតំបន់នេះមានធនធានធម្មជាតិដ៏សម្បូរបែប ដូចជា ដីល្អ ទន្លេ និងភ្នំ ដែលសមស្របសម្រាប់ការវិនិយោគលើវិស័យកសិកម្ម ដំណាំកៅស៊ូ កាហ្វេ ចន្ទី ស្រូវ ឧស្សាហកម្ម និងទេសចរណ៍។ 

បើតាមអ្នកស្រី ភាពជោគជ័យកន្លងមក មានក្រុមហ៊ុនធំៗដូចជា VRG Group ដំណាំកៅស៊ូ និង Thaco Group ដំណាំចេក ចិញ្ចឹមគោ ព្រមទាំងអាជីវករជាច្រើនបានចាប់អារម្មណ៍ទៅវិនិយោគក្នុងតំបន់នេះយ៉ាងច្រើនចាប់តាំងពីឆ្នាំ ២០០៨ និងទទួលបានជោគជ័យយ៉ាងច្រើន។ អ្នកស្រីបន្តថា «នាងខ្ញុំផ្ទាល់ក៏បានចូលរួមក្នុងសមាគមអភិវឌ្ឍន៍តំបន់ភាគឥសាន្តសមរបសំរួលទាក់ទាញអ្នកវិនិយោគចាប់តាំងពីពេលនោះផងដែរ។ដោយកំឡុងឆ្នាំក្រុមហ៊ុនRithy Rubber និង ក្រុមហ៊ុនក្នុងស្រុកជាច្រើនបានដាំកៅស៊ូក្នុងកំឡុងឆ្នាំនោះដែរ ដែលបានទាក់ទាញរោងចក្រកែច្នៃកៅស៊ូក្រែក រោងចក្រសំបកកង់ រោងចក្រកែច្នៃឈើកៅស៊ូ ដោយមានទុនវិនិយោគរាប់ពាន់លានដុល្លា ចាប់តាំងពីចន្លោះឆ្នាំ២០០៨ រីកចំរើនជាបន្តបន្ទាប់មកដល់បច្ចប្បន្ន»។

បន្ថែមពីលើនេះ វិស័យទេសចរណ៍ និងសិល្បៈ ចំរៀន តន្រ្តីពិពណ៏ពាណិជ្ជកម្ម គឺជាចំណុចដ៏ល្អសម្រាប់ការផ្សាភ្ជាប់ទំនាក់ទំនងល្អ បង្កើនភាពស្និទ្ធស្នាល និងភាពរីករាយ។ ការ លើកតម្កើនវិស័យទាំងនេះ បង្កើនអារម្មណ៍សុវត្ថិភាពក្នុងការធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ ហើយជាជំហានដ៏សំខាន់មួយសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាព។

អ្នកស្រីបានបញ្ជាក់ថា ការអនុគ្រោះពន្ធគយរវាងប្រទេសទាំងពីរ មានដល់ទៅ ២៨ប្រភេទទំនិញរួចពន្ធនាំចូលវៀតណាម និង ២៥មុខទំនិញរួចពន្ធនាំចូលខ្មែរ ដើម្បីអោយកិច្ចការនេះកាន់តែមានប្រសិទ្ធភាពសមាគមដឹកជញ្ជូន ក៏បានចូលរួមនិងសហការជាមួយសមាគមធុរៈកិច្ចវៀតណាមកម្ពុជាVCBA ក្នុងការផ្តល់ជាព័ត៌មានច្បាស់លាស់ប្រឹក្សាយោបល់សម្របសម្រួលដល់កិច្ចការនាំចេញនាំចូលរវាងប្រទេសកម្ពុជាវៀតណាមអោយកាន់តែមានភាពងាយស្រួលរហស័ចំណេញបានច្រើន។

បើតាមអ្នកជំនួញវ័យក្មេងជោគជ័យដដែលរូបនេះ ដើម្បីអោយកិច្ចការធុរកិច្ចការដោះដូរពាណិជ្ជកម្មទៅវិញទៅមកលើគ្រប់វិសយ័កាន់តែមានភាពរីកចំរើនសមាគម VCBA នឹងរៀបចំអោយមានពិពរណ៌ពាណិជ្ជកម្មចំរុះ ពិពរណ៌វិស័យកសិកម្មឧស្សាហកម្ម ចំណីអាហា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីអោយរដ្ធាភិបាលទាំងសងខាងចូលរួមពិនិត្យដោះស្រាយបញ្ហាប្រឈម រវៀងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបង្កលក្ខណៈអោយអាជីវករពាណិជ្ជករបានតាំងបង្ហាញផលិតផល សេវាកម្ម និងជួបទំនាក់ទំនងអាជីវកម្មផងដែរ៕