ធនាគារ ជីប ម៉ុង ដែលជាធនាគារក្នុងស្រុកដ៏ធំមួយ បានសហការជាមួយក្រុមនាំចេញអង្ករដ៏ធំជាងគេរបស់កម្ពុជា ក្រុមហ៊ុន អេមរុរ៉ាស៍(Amru Rice Cambodia) ក្នុងភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទានដើម្បីជម្រុញកសិកម្មស្រូវអង្ករក្នុងការបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើនថែមទៀត។


ការសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាននេះត្រូវបានធ្វើឡើងរវាងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង និងលោកឧកញ៉ា សុង សារ៉ន ប្រធានអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាស៍ កាលពីថ្ងៃតី២៤ ខែមិថុនាម្សិលមិញនេះ។
លោកឧកញ៉ា សុង សារ៉ន បានថ្លែងមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះថា តាមរយៈការសម្រេចបាននូវ MoU នេះ កសិករដែលមានបំណងផ្គត់ផ្គង់មក្រុមហ៊ុនលោកនឹងទទួលបានហិរញប្បទានពីធនាគារ ជីប ម៉ុង ក្នុងអត្រាការប្រាក់ទាប បែបបទងាយស្រួល និងរហ័ស។

លោកឧកញ៉ាថ្លែងថា៖«កាលពីម្សិលមិញនេះយើងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ Chip Mong ដើម្បីទទួលបានហិរញ្ញប្បទានយុទ្ធសាស្រ្តដល់កសិករដែលដាំដុះស្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុន Amru Rice។ ក្រោមកិច្ចសហការនេះ ប្រជាកសិករដែលផលិតស្រូវដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុនយើងនឹងទទួលបានហិរញ្ញប្បទានដែលមានអត្រាការប្រាក់ទាប ការផ្តល់ឥណទានមានភាពងាយស្រួល និងរហ័ស។
លោកឧកញ៉ា សុង សារ៉បានថ្លែងបញ្ជាក់ទៀតថា សម្រាប់ជំហានបន្ទាប់ខាងធនាគារនឹងចុះទៅជួបជាមួយប្រជាកសិករតាមបណ្តាខេត្តនានា ដោយផ្ទាល់តែម្តងដើម្បីប្រមូលព័ត៌មាន ដឹងអំពីតម្រូវការផ្សេងដើម្បីរៀបចំឥណទានជូនពួកគាត់។
ក្រុមហ៊ុន Amru Rice (Cambodia) ជាមួយក្រុមហ៊ុន Stabil Nutrition, LLC នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះអនុស្សារណៈនៃការយោគយល់ លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ។