ផែនការពន្ធគយលោក Trump អាចកាត់បន្ថយឱនភាពថវិកាអាមេរិកជិត ៣ទ្រីលានដុល្លារ

ផែនការទារពន្ធគយទ្រង់ទ្រាយធំរបស់ប្រធានាធិបតី Donald Trump នឹងអាចកាត់បន្ថយឱនភាពថវិកាសហរដ្ឋអាមេរិក រហូតដល់ ២,៨ទ្រីលានដុល្លារក្នុងរយៈពេល ១០ឆ្នាំ ប៉ុន្តែវាក៏នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិធ្លាក់ចុះដូចគ្នា។

តាមដានជាមួយយើង៖ Million Times

ការិយាល័យថវិកាសភា (CBO) បានបញ្ចេញរបាយការណ៍ថា ការអនុវត្តវិធានការពន្ធគយរបស់លោក Trump ក៏នឹងធ្វើឲ្យអាមេរិកជួបប្រទះនូវការងើបឡើងវិញ នៃវិបត្តិអតិផរណា និងកាត់បន្ថយការចំណាយរបស់ប្រជាជន ដែលធ្វើឲ្យចរន្តសេដ្ឋកិច្ចជាតិ ប្រឈមនឹងភាពរាំងស្ទះ។

គួរជម្រាបបន្តិចថា ចាប់តាំងពីអនុវត្តការទារពន្ធគយទ្រង់ទ្រាយធំ រដ្ឋាភិបាលអាមេរិកបានកើបលុយខ្ទង់ពាន់លានដុល្លារ រយៈពេលប៉ុន្មានខែចុងក្រោយពីការដកហូតពន្ធទំនិញពីបរទេស។

ប៉ុន្តែជាមួយគ្នា អត្រាអតិផរណានៅអាមេរិកក៏មានការកើនឡើងផងដែរ ប្រហែល ០,៤% ដោយសារការឡើងថ្លៃទំនិញ ស្របពេលមានការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចអាមេរិកក្នុងឆ្នាំនេះ នឹងកើនឡើងប្រហែល ១,៥% ប៉ុន្តែនៅឆ្នាំបន្តបន្ទាប់ នឹងមានការធ្លាក់ចុះបន្តិចម្ដងៗ ដោយសារកំណើនវិបត្តិអតិផរណា៕

អត្ថបទ៖ Luffy រូបភាព៖ AP