គណៈប្រតិភូមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចចិន ដឹកនាំដោយលោកសេដ្ឋី Liu Jinghua បានមកសិក្សាឈ្វេងយល់បន្ថែមពីឱកាសវិនិយោគនៅកម្ពុជា។ លោកសន្យាថានឹងកៀរគរវិនិយោគិនមកបណ្តាក់ទុនរកស៊ីបន្ថែមទៀត។


អំឡុងចុះមកទស្សនកិច្ចវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ លោក Liu Jinghua អនុប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចចិន ជួបពិភាក្សាការងារជាមួយលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានដឹកនាំសហការីទទួល ក្នុងគោលបំណងពិភាក្សា និងលើកកម្ពស់ការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា។
លោក សួន សុផល បានប្រាប់បង្ហាញពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងព្រមទាំងការលើកទឹកចិត្តផ្សេងៗដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប លោក Liu Jinghua បានសម្តែងនូវសេក្តីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយលោកមានបំណងស្វែងយល់បន្ថែមពីគោលនយោបាយ និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ លោកបានសន្យាថានឹងព្យាយាមផ្សព្វផ្សាយព័ត៌មានស្តីពីវិនិយោគ និងកៀរគរវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនទ្បើងថែមទៀត៕
អត្ថបទ៖ លីហ្សា រូបភាព៖ CDC