មេដឹកនាំ និងអ្នកធុរកិច្ចអាស៊ាន ជជែកផ្តោតលើការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសសមាជិក

កិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងថ្នាក់ដឹកនាំអាស៊ាន បានពិភាក្សាផ្តោតលើការជំរុញសមាហរណកម្ម ការតភ្ជាប់សេដ្ឋកិច្ច ឌីជីថល និងការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសសមាជិកអាស៊ាន។

តាមដានជាមួយយើង៖ Million Times

កិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ាន និងថ្នាក់ដឹកនាំអាស៊ាន នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃចន្ទ ទី២៦ ខែឧសភានេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានដាក់របាយការណ៍អនុសាសន៍ជូន ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដែលផ្តោតលើការជំរុញសមាហរណកម្មអាស៊ាន។ 

សភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ចំនុចអាទិភាពសំខាន់ៗចំនួន ៤ ត្រូវបានជំរុញ ទី១) ការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសសមាជិកអាស៊ាន ២) ជំរុញការធ្វើសមាហរណកម្ម និង ការតភ្ជាប់ សេដ្ឋកិច្ច ៣) ការបង្កើតក្របខណ្ឌប្រកបដោយចីរភាពនិងបរិយាប័ន្ន និង ៤) ការកសាងអាស៊ានឌីជីថលដែលធន់នឹងវិបត្តិ។

អនុសាសន៍របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក៏បានផ្តោតលើសារៈសំខាន់នៃការរួបរួមទីផ្សារ ស្របទៅនឹងមូលបទនៃម្ចាស់ផ្ទះម៉ាឡេស៊ី គឺបរិយាប័ន្ន និងចីរភាព។ 

ជាមួយគ្នានេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានផ្តល់នូវមតិឆ្លើយតប និងទទួលស្គាល់តួនាទីដ៏សំខាន់របស់សហគមន៍ធុរកិច្ច ក្នុងការសម្រេចឲ្យបាននូចគោលបំណងសហគមន៍សេដ្ឋកិច្ចចអាស៊ាន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសភាពាណិជ្ជកម្មកម្ពុជា