ដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ លោក ឌិត ទីណា ទៅកាន់ប្រទេសឡាវកាលពីថ្ងៃ ៣០ ខែមេសា ដល់ថ្ងៃ៣ ខែឧសភា កន្លងទៅ បានពិភាក្សាលើកិច្ចសហប្រតិបត្តការ ក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលភាគីកម្ពុជា និងឡាវ បានចុះហត្ថលេខា កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។


ជាលទ្ធផលនៃកិច្ចប្រជុំនេះ ភាគីទាំង២ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តការលើការងារអទិភាពចំនួន ៣ សំខាន់ៗ ដូចជា៖
ទី១ កិច្ចសហប្រតិបត្តការលើធាតុចូលកសិកម្ម ជាពិសេសធាតុផ្សំនៃជីកសិកម្ម ដោយផ្តោតសំខាន់លើ លើ ជីប៉ូតាស(Potash -based fertilizer )។
ទី២ ជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅប្រទេសចិន ឬប្រទេសទី៣ តាមរយះការប្រើប្រាស់ ប្រព័ន្ធផ្លូវដែក និងរថភ្លើងល្បឿនលឿនឆ្លងកាតប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មី សម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ។
ទី៣ ពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗ លើឆាកអន្តរជាតិ ក្នងវិស័យកសិកម្មដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំង២ ។
ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ បានផ្តល់គោលការណ៍ឲ្យក្រសួងកសិកម្មឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្មកម្ពុជាបន្ថែមទៀត៕
អត្ថបទ ៖ មោលី, រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ