រោងចក្រផ្គត់ផ្គង់គ្រោងដែក KTSS អ្នកឧកញ៉ា សំ សុខនឿន ក្លាយជាសមាជិកថ្មីសភាពាណិជ្ជកម្មកម្ពុជា

នៅថ្ងៃចន្ទ ទី២៥​​ ខែវិច្ឆិកានេះ​ សភា​ពាណិជ្ជកម្មកម្ពុជារបស់អ្នកឧកញ៉ា គិត ម៉េង បាន​ប្រកាស​ទទួលស្គាល់​ អ្នក​ឧកញ៉ា សំ សុខនឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខេធី ស្ទៀល ស្ត្រាក់ឈ័រ ឯ.ក និង​ជា​អ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​សមាជិក​ថ្មីរបស់ ​សភា​ពាណិជ្ជកម្ម​កម្ពុជា ​​ពីការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមានសមាជិក​ថ្មី​គឺ អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខេធី ស្ទៀល ស្ត្រាក់ឈ័រ ឯ.ក ដែល​ឈរ​ឈ្មោះ​ក្នុង​វិស័យ​ជំនួញ​ជាច្រើនឆ្នាំ​មក​ហើយ។

ការ​ដែលរោងចក្រផ្តង់ផ្គងគ្រោងដែក KTSS របស់អ្នកឧកញ៉ា សំ សុខនឿន ក្លាយជាសមាជិកថ្មីសភាពាណិជ្ជកម្មកម្ពុជា ​ទទួល​បាន​ការ​ស្វាគមន៍ និង​សាទរយ៉ាង​ច្រើន។ ងាក​ទៅ​មើល​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់អ្នក​ជំនួញ​កំពូល​រូបនេះ ក៏ទទួល​បាន​ការ​កោតសរសើរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក និង​ជូនពរ​​ឲ្យ​ការងារ​កាន់តែជោគជ័យ​ថែមទៀត។

អ្នកឧកញ៉ា សំ សុខនឿន ជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP និងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា ជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា។

សូមជម្រាបជូនថា ថ្មីៗនេះ អ្នកឧកញ៉ាសម្រេចចេញផ្សាយសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ដែលនិយាយពីជីវិតផ្ទាល់ខ្លួនរបស់លោកក្នុងវិស័យជំនួញកន្លងមក ធ្លាប់ជាកូនកសិករប្រែក្លាយជាអ្នកដឹកនាំសាជីវកម្មជាច្រើនក្នុងពហុវិស័យ ហើយកីទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកជំនួញ ម្ចាស់ក្រុមហ៊ុនធំៗនៅក្នុងស្រុក៕

អត្ថបទ៖មេរ៉ា, រូបភាព៖ ផ្ដល់ឲ្យ