លោក John Lee ដឹកនាំអ្នកមានហុងកុងមកពង្រីកឱកាសវិនិយោគនៅកម្ពុជា

ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង លោក John Lee បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង​ (​H​KS​AR​) មកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC។

ក្នុងដំណើរទស្សនកិច្ចរយៈពេល ០២ថ្ងៃនេះ លោក John Lee ចូលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នឹងទទួលជួបជាមួយគណ:ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង​ សំដៅដល់ការទាក់ទាញ និងពង្រីកឱកាសវិនិយោគនៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

លោក​ ​Wing​co​ ​L​o ប្រធាន​សមាគម​ផលិតកម្ម​ចិន​នៅ​ហុងកុង​ ​ដែល​ធ្វើដំណើរមកកាន់​ប្រទេស​កម្ពុជា​ ​ឡាវ​ ​និង​វៀតណាម​ (C​L​V​)​ ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​នេះ​ ​បាន​និយាយ​ថា​ ​ឱកាស​សំខាន់​ៗ​សម្រាប់​កំណើន​ ​និង​ការផ្លាស់ប្តូរ​កំពុង​រង់ចាំ​អាជីវកម្ម​ហុងកុង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​ជាពិសេស​តំបន់​ C​L​V​ ​នេះ​មកពី​កំណើន​សេដ្ឋកិច្ច​រីក​ចម្រើន​ឆាប់រហ័ស​ក្នុង​ប្រទេស​ទាំង​បី​ ​និង​ស្ថានការណ៍​ភូមិសាស្ត្រនយោបាយ​មាន​ស្ថិរភាព​។​

លោកបានគូសបញ្ជាក់ថា ខណៈ​ដែល​ប្រទេស​ C​L​V​ ​មានការ​អភិវឌ្ឍន៍​ទាប​ជាង​បើ​ធៀប​នឹង​ប្រទេស​សមាជិក​អា​ស៊ាន​ផ្សេងទៀត​ ​ឧទាហរណ៍​ ​ថៃ​ ​និង​សិង្ហបុរី​ ​ប៉ុន្តែ​ប្រទេស​ទាំង​បី​ផ្តល់​អត្ថប្រយោជន៍​សំខាន់​ៗ​ដល់​អ្នក​វិនិយោគ​ក្នុង​តំបន់​ ​ជាពិសេស​តម្លៃ​ផលិតកម្ម​ទាប​បំផុត​សម្រាប់​សហគ្រាស​ផលិត​។​

តើតាមលោក​ ​Wing​co​ ​L​o ​សហគ្រាស​អន្តរជាតិ​កាន់តែ​ច្រើនឡើង​កំពុង​សម្លឹង​មើល​ប្រទេស​កម្ពុជា​សម្រាប់​ផែន​ការពង្រីក​ ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​បន្ត​យ៉ាងសកម្ម​នូវ​សេរី​ភា​វូប​នី​យ​កម្ម​សេដ្ឋកិច្ច​ ​និង​បាន​បើក​បើកទូលាយ​សម្រាប់​អាជីវកម្ម​ ​និង​ការ​វិនិយោគ​បរទេស​ក្នុងរយៈពេល​ថ្មីៗ​នេះ​។​ ទន្ទឹមនឹងនេះលោកបង្ហាញក្តី​សង្ឃឹម​ថា​ ​ទស្សនកិច្ច​នេះ​នឹង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ C​L​V​ ​ផ្សេងទៀត​ដើម្បី​ពិចារណា​លើ​ការ​បង្កើត​អាជីវកម្ម​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង​ហុងកុង​៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ CDC