ប្រព័ន្ធធារាសាស្រ្តទឹកស្ទឹងព្រែកត្នោតនឹងក្លាយជាតំបន់ទេសចរណ៍សហគមន៍

ប្រព័ន្ធធារាសាស្រ្តរំដោះទឹកស្ទឹងព្រែកត្នោតមិនត្រឹមជួយរំដោះទឹកចេញពីរាជធានីភ្នំពេញ តំបន់ជាងក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងអាចក្លាយជាតំបន់ទេសចរណ៍សហគមន៍ថែមទៀតផង។ នេះបើតាមសម្រង់ប្រសាសន៍សម្តេច ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងប្រព័ន្ធពង្វាងទឹកនិងប្រព័ន្ធស្រោចស្រពខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញនៅថ្ងៃទី១៤ មិថុនា ២០២៤។


ប្រព័ន្ធធារាសាស្រ្តមួយនេះ គឺជាប្រព័ន្ធដ៏សំខាន់ដែលអាចក្លាយជាប្រព័ន្ធផ្លូវទឹកនិងជាតំបន់ទេសចរណ៍សហគមន៍សម្រាប់ប្រជាជនដែលរស់នៅតាមបណ្តោយប្រឡាយអាចរកចំណូលបានផងដែរ។

តាមដានជាមួយយើង៖ Million Times


សម្តេចក៏បានបន្តថា ប្រព័ន្ធធារាសាស្រ្តនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ ផ្តល់ជាទឹកសម្រាប់ស្រោចស្រពក្នុងការបង្កបង្កើនផលថែមទៀត។


គម្រោងប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោត នឹងជួយរំដោះតំបន់គ្រោះថ្នាក់ដោយជន់លិចប្រមាណជាង ៣០ម៉ឺនហិកតា (ទាំងតំបន់រោងចក្រឧស្សាហកម្ម តំបន់កសិកម្ម និងភូមិដ្ឋានពលរដ្ឋ) ហើយក៏ជាប្រព័ន្ធស្រោចស្រពបម្រើឱ្យវិស័យកសិកម្មប្រមាណជាង ៥០ម៉ឺនហិកតាផងដែរ៕


អត្ថបទ៖ នារតី