ក្នុងខែឧសភា ឆ្នាំ២០២៤ CDC យល់ព្រមឲ្យវិនិយោគគម្រោងថ្មីនិងពង្រីកផលិតកម្មមានទុនជាង ២៤៦លានដុល្លារ

ក្នុងខែឧសភា ឆ្នាំ២០២៤ CDC យល់ព្រមឲ្យវិនិយោគគម្រោងថ្មីនិងពង្រីកផលិតកម្មមានទុនជាង ២៤៦លានដុល្លារ

ក្នុងខែឧសភាកន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្ម សរុបចំនួន ២៥គម្រោង ដែលទុនវិនិយោគសរុបប្រមាណ ២៤៦ ៣០៥ ០០៣ដុល្លាអាមេរិក និងបង្កើតការងារចំនួនប្រមាណ ១៥ ១៣៩កន្លែង។ ចំនួននេះបើប្រៀបធៀបក្នុងខែឧសភាឆ្នាំ២០២៣ មានចំនួន ៦០ ២៦១ ៨៨២ដុល្លារអាមេរិក កើតឡើងជាង ៣០៨% លើទុនវិនិយោគ។

លោក ហឿន សំនៀង ប្រធានក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ខេត្តក្រុងចំនួន១០ដែលទទួលបានគម្រោងច្រើនជាងគេទាំង រួមមាន៖ ភ្នំពេញ ជាប់លំដាប់ថ្នាក់លេខ ១ បានចំនួន ៣ ៦៦៩គម្រោង, ស្វាយរៀង លំដាប់លេខ២ បានចំនួន ៣ ០២៦គម្រោង, កំពង់ស្ពឺ លេខ៣ បានចំនួន ២ ៤៨២គម្រោង, កណ្តាល លេខ៤ បានចំនួន ១ ៨៥០គម្រោង, តាកែវ លេខ៥ បានចំនួន ១ ៦៦៥គម្រោង, ព្រះសីហនុ លេខ៦ បានចំនួន ៨៦៨គម្រោង, កោះកុង លេខ៧ បានចំនួន ៧៤៧គម្រោង, កំពង់ចាម លេខ៨ បានចំនួន ៦៨៤គម្រោង, កំពត លេខ៩ បានចំនួន ១១៣គម្រោង និងកំពង់ឆ្នាំលេខ១០ បានចំនួន ៣៥គម្រោង។

តាមដានជាមួយយើង៖ Million Times

លោកថា ប្រទេសដែលជាប្រភពទុនវិនិយោគសំខាន់ៗ មានប្រទេស​ចិន លេខ១ ប្រមាណ ៤៩,៦៧%, កម្ពុជា លេខ២ ប្រមាណ ៣០,៨៥%, សិង្ហបុរី លេខ៣ ប្រមាណ ១០,១៥% និងប្រមាណ៩% មកពីបណ្តាប្រទេសផ្សេងៗ។

ចំណែកប្រទេសអូស្ត្រាលី លេខ៤ ប្រមាណ ២,៣៣%, វៀតណាម លេខ៥ ប្រមាណ ២,២៩%, កូរ៉េ លេខ៦ ប្រមាណ ២,០៥%, សេណេហ្គាល់ លេខ៧ ប្រមាណ ២,០៣% និងសហរដ្ឋអាមេរិក លេខ៨ ប្រមាណ ០,៦៣%។

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែមេសាកន្លងទៅបានឲ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន១០៦ ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ។

បើតាម CDC គម្រោងដែលបានអនុម័តចំនួន១០៦ មានទុនវិនិយោគសរុបប្រមាណ២,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ គម្រោងវិនិយោគនេះ មានទីតាំងស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៧៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៣គម្រោង ក្នុងនោះ មានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង៕

អត្ថបទ៖ ផល កុសល