ស្ថិតក្រោមគម្រោងជំរុញការវិនិយោគក្នុងភូមិភាគឦសាន គម្រោងវិនិយោគចំនួន ១៣ ក្រោមទុនវិនិយោគសរុបប្រមាណ ៦៦០ លានដុល្លាអាមេរិក ស្ថិតក្នុងខេត្តក្រចេះ, ចំនួន ៤ ក្នុងខេត្តមណ្ឌលគិរី, និង ចំនួន ៣ ក្នុងខេត្តរតនគិរី នឹងចាប់ផ្តើមអនុវត្ត នាដើមឆ្នាំ ២០២៦។
Category: អចលនទ្រព្យ
រដ្ឋាភិបាល រៀបចំគោលនយោបាយថ្មី ដើម្បីជំរុញការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យដល់ប្រជាជន
រដ្ឋាភិបាល បាននិងកំពុងពិនិត្យ និងរៀបចំគោលនយោបាយថ្មី ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យដល់ប្រជាជន ដែលមានចំណូលកម្រិតទាប មធ្យម និងរុញការអភិវឌ្ឍនគរូបនីយកម្ម។
ឯកឧត្តម គួច ចំរើន៖ ស្រុកល្វាឯម មានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុត ក្នុងចំណោមក្រុង-ស្រុកទូទាំងខេត្តកណ្ដាល
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរដល់ប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ដែលមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុតបើប្រៀបធៀបជាមួយក្រុង-ស្រុកទាំង១៣ទូទាំងខេត្តកណ្ដាល។
តើឯកសារសំខាន់ៗអ្វីខ្លះ ដែលម្ចាស់អចលនទ្រព្យត្រូវមាន សម្រាប់ការចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ?
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អ្នកជាប់ពន្ធដែលជាម្ចាស់អចលនទ្រព្យមានតម្លៃលើសពី ១០០ ០០០ ០០០ រៀល ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធ។
ផ្លូវជនបទចំនួន ១៤ ខ្សែ ក្នុងខេត្តក្រចេះ នឹងបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក
ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានសាងសង់ផ្លូវជនបទ ចំនួន ១៤ ខ្សែ សរុបប្រវែង ១៣៤,៤០ គីឡូម៉ែត្រ (គ.ម) នៅក្នុងខេត្តក្រចេះ ដែលជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។
វិស័យសំណង់នៅកម្ពុជាស្រូបទុនវិនិយោគជាង ៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥
កម្ពុជា បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួនជាង ៣ ៥០០ គម្រោង ដែលគិតជាទុនវិនិយោគប្រមាណជាង ៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥។ នេះបើយោងតាម របាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចេញផ្សាយកាលពីម្សិលមិញ។
គម្រោងវិនិយោគចំនួន ១៩ ក្រោមទុនជាង ២៧០ លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ១៩ ទៀត ក្រោមទុនវិនិយោគសរុប ២៧៦ លានដុល្លារអាមេរិក។
ឯកឧត្តម គួច ចំរើន៖ ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី គឺរួមចំណែកដោះស្រាយបញ្ហាទំនាស់ដីធ្លី
ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្ដាល បានលើកឡើងថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់។
វិស័យសំណង់នៅកម្ពុជា រំពឹងថានឹងមានកំណើន ២,៤% ក្នុងឆ្នាំ ២០២៥ នេះ
ក្នុងឆ្នាំ ២០២៥ នេះ វិស័យសំណង់នៅកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងបន្តងើបយឺតក្នុងអត្រាកំណើន ២,៤% ដែលនឹងបន្តទ្រទ្រង់ ដោយសំណង់លំនៅឋានថ្លៃសមរម្យ ស្របពេលដែលសំណង់បម្រើឱ្យវិស័យឧស្សាហកម្ម រំពឹងថានឹងបន្តកើន។
ផ្លូវ ២ ខ្សែ តម្លៃជាង ៥ លានដុល្លារ នឹងជួយតភ្ជាប់គោលដៅទេសចរណ៍ធម្មជាតិក្នុងខេត្តកោះកុង
ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុង ចំនួន ០២ខ្សែ ប្រវែងសរុប ៣២,១០ គីឡូម៉ែត្រ តម្លៃជាង ៥ លានដុល្លារ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីតភ្ជាប់គោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ និងការសាងសង់ប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យ ដល់សហគមន៍អេកូទេសចរណ៍។












