អចលនទ្រព្យ Archives - Millions times

អ្នកជំនាញអចលនវត្ថុ អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន លើកឡើងពីក្បួនវិនិយោគដីធ្លីមាន​ប្រសិទ្ធភាព
វិស័យ​អចលនទ្រព្យ​ដី​ធ្លី បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នា​ពេល​កន្លង​មក ហើយ​ក្នុង​នោះ​វិនិយោគិន​មាន​ទាំង​ខ្មែរ និង​បរទេស។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​អ្នក​ជំនាញ​អចលនវត្ថុ អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន នៅ​លើ​បណ្ដាញ​សង្គម។

តាមដានជាមួយយើង៖   Million Times

ជា​រឿយៗ​អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន តែងតែ​ចែករំលែក​ពី​ការ​ទិញ​លក់​ដីធ្លី ដើម្បី​ចំណេញ​ប្រាក់​កម្រៃ​ខ្លះ។ ​អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​មាន​អ្នក​វិនិយោគ​ដី​ធ្លី​យ៉ាង​ច្រើន មិនថា​អ្នក​វិនិយោគ​ខ្មែរ ឬ​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស​នោះ​ទេ បាន​ក្លាយ​ជា​អ្នកមាន​ធូរធារ តាមរយៈ​ដីធ្លី​នេះ​ឯង។

លោក​បាន​បន្ថែម​ទៀត​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ ក៏​មាន​អ្នក​ខ្លះ​ផុង​ខ្លួន​ខាតបង់ ជាប់​គាំង ដោយសារ​តែ​ដីធ្លី​នោះ​ដែរ នោះ​ដោយសារ​ការ​វិនិយោគ ឬ​ទិញ​តាម​គ្នា ទិញ​ដោយ​គ្មាន​ជំនាញ ជា​ពិសេស ទិញ​ដី​មិន​បាន​ដី ឬ​មិនទាន់​បាន​ដី ទិញ​ផ្ទះ​មិន​បាន​ផ្ទះ ឬ​មិន​ទាន់​បាន​ផ្ទះ ដាក់​លុយ​វិនិយោគ​យក​ការ​ប្រាក់​ខ្ពស់​ដែល​ជា​រូបភាព​បន្លំ​ជា​ការ​វិនិយោគ​ដីធ្លី​-ល-។

ការ​វិនិយោគ​ដីធ្លី​ជា​ការ​វិនិយោគ​រយៈពេល​វែង ដោយ​មិន​អាច​ត្រឹម​រយៈពេល ២ ឬ ៣ឆ្នាំ ក្លាយ​ជា​អ្នកមាន​ដោយសារ​ដីធ្លី​បាន​នោះ​​ទេ។ ក្បួន​មួយ​ក្នុង​ចំណោម​ក្បួន​ជាច្រើន​ដែល​គេ​តែង​ប្រើ ហើយ​ទទួល​បាន​ជោគជ័យ គឺ​ត្រូវ​មាន​ចំណូល​នឹង​ធឹង​ពី​ជំនួញ ឬ​ការងារ​របស់​អ្នក ហើយ​លុយ​សល់​ពី​ផល​ចំណេញ ចាំ​យក​ទៅ​វិនិយោគ ឬ​ទិញ​ទុក​រយៈពេល​វែង និង​ដីធ្លី​ដែល​គួរ​ទិញ គឺ​គួរ​ទិញ​នៅ​ក្រុង​ភ្នំពេញ ឬ​ទិញ​នៅ​ជាយក្រុង​ភ្នំពេញ។ នៅ​កម្ពុជា​ក្បួន​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ អ្នក​ធ្វើការ​រាជការ និង​អ្នក​ជំនួញ​ធំ​ៗ៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ

second...

x

The post អ្នកជំនាញអចលនវត្ថុ អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន លើកឡើងពីក្បួនវិនិយោគដីធ្លីមាន​ប្រសិទ្ធភាព appeared first on Millions times.

រដ្ឋបាលខេត្តសៀមរាប ជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ តាមរយៈការសិក្សាពីប្រទេសជប៉ុន
រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមអ្នកជំនាញ JICA បានរៀបចំសិក្ខាសាលាលើកទី ២ ស្ដីពីការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃអូកាហ្សាគី នៃប្រទេសជប៉ុន សិក្ខាសាលានេះមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងគំនិតផ្ដួចផ្ដើមអំពីទីក្រុងឆ្លាតវៃ ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន។

កម្មពិធីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក មីយ៉ាកិ ស៊ីហ្គិគិ (Miyake Shigeki) ប្រធានទីប្រឹក្សាគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន ម្ចាស់អាជីវកម្ម និងក្រុមនិស្សិតផងដែរ។

ក្នុងឱកាសនោះ លោក មីយ៉ាកិ ស៊ីគីកឹក បានលើកឡើងថា បទពិសោធន៍នៃការអភិវឌ្ឍទីក្រុងអូកាហ្សាគី នឹងក្លាយជាគំរូដ៏សំខាន់សម្រាប់ខេត្តសៀមរាប ក្នុងការរៀបចំផែនការអភិវឌ្ឍទីក្រុងឱ្យមានប្រសិទ្ធភាព និងសមស្របតាមបរិបទតំបន់។ លោកបានសង្កត់ធ្ងន់ថា ទីក្រុងអូកាហ្សាគីមានលក្ខណៈស្រដៀងគ្នាខ្លាំងនឹងក្រុងសៀមរាប ដោយមានដងស្ទឹងហូរកាត់ និងមានបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលទាមទារនូវការការពារ និងអភិរក្សយ៉ាងហ្មត់ចត់សម្រាប់មនុស្សជំនាន់ក្រោយ។

តាមដានជាមួយយើង៖   Million Times

លោកប្រធានទីប្រឹក្សាគម្រោង បានបញ្ជាក់បន្ថែមថា ការសិក្សាពីលក្ខណៈស្រដៀងគ្នារវាងទីក្រុងទាំងពីរ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាព ដែលមិនត្រឹមតែផ្អែកលើបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតលើការលើកកម្ពស់គុណភាពជីវិត និងការដោះស្រាយបញ្ហាទីក្រុងក្នុងរយៈពេលវែង តាមរយៈកិច្ចសហការរវាងវិស័យសាធារណៈ ឯកជន ស្ថាប័នអប់រំ និងការចូលរួមពីប្រជាពលរដ្ឋ។

លោកបានបន្តថា គោលគំនិតនៃទីក្រុងឆ្លាតវៃ ឆ្លុះបញ្ចាំងពីក្ដីប្រាថ្នារួមក្នុងការប្រើប្រាស់ នវានុវត្តន៍បច្ចេកវិទ្យាឌីជីថល ដើម្បីកែលម្អជីវភាពរស់នៅ បង្កើននិរន្តរភាពបរិស្ថាន និងភាពធន់។ ខណៈខេត្តសៀមរាបកំពុងរីកចម្រើនយ៉ាងរហ័ស ការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ការបង្កើនសុវត្ថិភាពសម្រាប់ប្រជាជន និងភ្ញៀវទេសចរ ព្រមទាំងការគ្រប់គ្រងទិន្នន័យទេសចរណ៍ គឺជាកិច្ចការអាទិភាពដែលត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោក យុន លីនណេ អភិបាលរងខេត្ត បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការចែករំលែកបទពិសោធន៍នេះ។ លោកមានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុងឆ្លាតវៃគឺជាទិសដៅសកល ដែលខេត្តសៀមរាបចាំបាច់ត្រូវចាប់យក ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតចេញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងប្រជាសាស្ត្រ។

លោកបានថ្លែងបន្តថា គម្រោងទីក្រុងឆ្លាតវៃអូកាហ្សាគិនៃប្រទេសជប៉ុន មិនត្រឹមតែប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែផ្ដោតសំខាន់លើការបង្កើនគុណភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហាក្នុងក្រុង និងបំពេញកាតព្វកិច្ចសម្រាប់មនុស្សជំនាន់ក្រោយ។

លោកអភិបាលរងខេត្តបានបង្ហាញក្ដីរំពឹងថា សិក្ខាសាលានេះនឹងផ្ដល់នូវចំណេះដឹងថ្មីៗដល់សិក្ខាកាមពាក់ព័ន្ធនឹងគំរូទីក្រុងឆ្លាតវៃ និងការអនុវត្តជាក់ស្ដែង, ការពង្រឹងកិច្ចសហការ រវាងវិស័យរដ្ឋ និងឯកជន (PPP) និងការបង្កើតឱកាសសម្រាប់យុវជន និងការជំរុញអាជីវកម្មបែបឌីជីថល។ ហើយលទ្ធផលនៃសិក្ខាសាលានេះ នឹងក្លាយជាចំណែកមួយយ៉ាងសំខាន់ក្នុងការជំរុញឱ្យក្រុងសៀមរាប ក្លាយជាទីក្រុងឆ្លាតវៃដែលមានផាសុកភាព ភាពទាក់ទាញ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនាពេលអនាគត៕

អត្ថបទ៖ ប៊ី

second...

x

The post រដ្ឋបាលខេត្តសៀមរាប ជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ តាមរយៈការសិក្សាពីប្រទេសជប៉ុន appeared first on Millions times.

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងត្រូវបើកដំណើរការសាកល្បង ជាសួនសាធារណៈសម្រាប់សាធារណជនចូលកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខែមេសា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.) នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក.ស.អ. បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បង ជាសួនសាធារណៈ ជូនសាធារណជន ចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។

យោងតាមសេចក្តីជូនដំណឹង បងប្អូនប្រជាពលរដ្ឋអាចចូលទស្សនាជុំវិញតំបន់និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉មបញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និង តំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែល សុទ្ធសឹងតែជាតំបន់និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។

បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានតុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗដែលមានរូបភាពជាល្បែងប្រពៃណីជាតិយើង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ ២០២៦ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។

តាមដានជាមួយយើង៖   Million Times

ដើម្បីឱ្យដំណើរការបើកសាកល្បងនេះ ប្រព្រឹត្តទៅដោយជោគជ័យ, រក្សាបាននូវសន្តិសុខ, សុវត្ថិភាព, សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងធានានូវសោភ័ណភាពល្អជូនប្រជាពលរដ្ឋទាំងអស់, ក.ស.អ. សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដូចតទៅ៖

ទី១. ការបើកសាកល្បងនេះ មានរយៈពេល ៩ ថ្ងៃ គឺចាប់ពីថ្ងៃសៅរ៍ ទី១១ រហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង ៥:០០ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង ៩:០០ យប់។

ទី២. ប្រជាពលរដ្ឋចូលកម្សាន្ត ដោយថ្មើរជើង ចេញចូលតាមច្រក វីអាយភី (VIP) (ចំណុចលេខ១)។

ទី៣. ប្រជាពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចូលតាមច្រកអគារ Terminal (ចំណុចលេខ ៣)។

ទី៤. ប្រជាពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចេញតាមច្រកអគារ Terminal (ចំណុចលេខ ២)។

ទី៥. ប្រជាពលរដ្ឋត្រូវចូលរួមរក្សាអនាម័យ និងសណ្តាប់ធ្នាប់ ដោយប្រើប្រាស់បន្ទប់ទឹកចល័ត និងធុង សម្រាម ឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ (ចំណុចលេខ ៦, ៧, ៨ និង ៩)។

ទី៦. ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមស្លាកសញ្ញា និងការណែនាំ សម្រាប់គ្រប់បរិវេណដែលហាមឃាត់។

ទី៧. ហាមដាច់ខាតមិនឱ្យមានការលក់ដូរ, មិនឱ្យមានការយកចូលនិងពិសាគ្រឿងស្រវឹង និងមិនឱ្យមាន ការយកចូលនិងប្រើប្រាស់កាំជ្រួចនិងគ្រឿងផ្ទុះនានា នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។

ទី៨. ការផ្ញើម៉ូតូ ត្រូវបង់កម្រៃ ១ ០០០ រៀល សម្រាប់ម៉ូតូមួយគ្រឿង និង ការផ្ញើឡាន ត្រូវបង់កម្រៃ ២ ០០០ រៀល សម្រាប់ឡានមួយគ្រឿង និងការផ្ញើកង់មិនមានការយកកម្រៃ ចាប់ពីម៉ោង ៥:០០ ព្រឹក រហូតដល់ម៉ោង ៩:០០ យប់។

ក្នុងន័យនេះ ក.ស.អ. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញមកចូលរួមទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ឱ្យបានច្រើនកុះករ ក្នុង ស្មារតីសាមគ្គីភាព ឯកភាព និងភាតរភាព។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តតាមខ្លឹមសារ ខាងលើនេះ ដើម្បីញ៉ាំងឱ្យដំណើរការបើកសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាសួនសាធារណៈនេះ ប្រព្រឹត្តទៅបានរលូន និងជោគជ័យ។ សូមភ្ជាប់ជូននូវផែនទីសង្ខេបទីតាំងអាកាសយានដ្ឋានទាំងមូល៕

អត្ថបទ៖ ប៊ី

second...

x

The post អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ appeared first on Millions times.

រាជរដ្ឋាភិបាល ដាក់ទិសដៅអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង ឱ្យក្លាយជាតំបន់ឧស្សាហកម្ម
រាជរដ្ឋាភិបាល ដាក់ទិសដៅក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង និងបណ្តាខេត្តទិសខាងកើត ឱ្យក្លាយជាតំបន់ឧស្សាហកម្ម និង កសិ-ឧស្សាហកម្ម ប្រកបដោយសក្កានុពលខ្ពស់ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និង ពិធី បើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន ៥ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ថា កម្ពុជា និងជប៉ុន បានបន្តចូលរួមអភិវឌ្ឍ ហេដ្ឋារចនា សម្ព័ន្ធ និងសមិទ្ធផលជា ច្រើនជាបន្តបន្ទាប់ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ហើយជាក់ស្តែង ថ្ងៃនេះក៏បានរួមគ្នា សម្ពោធបើកដំណើរការជាផ្លូវការនៃវិស័យទឹកស្អាតសម្រាប់ប្រជាជន ខេត្ត ស្វាយ រៀង។

សម្តេចបានបន្តថា ខេត្តស្វាយរៀង គឺជាខេត្តប្រកបដោយសក្កានុពលសេដ្ឋកិច្ចដ៏ធំ បូក បន្ថែមលើវិស័យកសិកម្ម ដែលការណ៍នេះ រាជរដ្ឋាភិបាលបានជំរុញឱ្យមានការវិនិយោគលើវិស័យកសិ- ឧស្សាហកម្ម និងឧស្សាហកម្ម ដើម្បីនឹងក្លាយជាតំបន់សម្រាប់ការវិនិយោគលើរោងចក្រ សហគ្រាស។

តាមដានជាមួយយើង៖   Million Times

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងរៀបចំ កម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍ ដោយឈរលើសមត្ថភាពរបស់ប្រជាជនខ្មែរ ពិសេសយុវជន ដែល មាន ចំណេះ និងជំនាញលើគ្រប់វិស័យ ដូចជា កសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, កម្មន្ដសាល និង កសិកម្ម ជាដើម។

សម្តេចបានបន្ថែម ឈរលើការប្តេជ្ញាចិត្តនេះ, កម្ពុជា បាននិងកំពុងអនុវត្តយុទ្ធនាការយ៉ាងសកម្មក្នុងការ បោស សម្អាតភាពអសកម្ម និងសកម្មភាពនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាឱ្យបាននូវសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ព្រមជាមួយនឹងការបង្កលក្ខណៈអំណោយផល និង កាន់តែល្អប្រសើរ សម្រាប់វិនិយោគិន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានប្រសាសន៍បន្ថែមថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និង បរិស្ថាន, តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និង ការការពារបរិស្ថាន, សំដៅចូលរួមលើកកម្ពស់សុខភាព និង សុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅក្នុងខេត្តស្វាយរៀង។ ជាមួយគ្នានេះ, គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន៥ ៖ ស្វាយរៀង, កំពង់ធំ, មណ្ឌលគិរី, ពោធិ៍សាត់ និង កំពត នឹងចូលរួមជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ក៏ដូចជា ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ, ការលើកកម្ពស់សុខុមាលភាពសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន, និង ការបំពេញតម្រូវការជាសារវន្ដនៃការអភិវឌ្ឍវិស័យឧស្សាកម្ម និង សិប្បកម្ម នៅកម្ពុជា។

ជាទីបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តច្បាស់លាស់សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយផ្តោតលើ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង, ការពង្រឹងអភិបាលកិច្ចបរិស្ថាន និង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការ, ទាំងពេលបច្ចុប្បន្ន និង អនាគត, ក្នុងនោះ រាជរដ្ឋាភិបាលនឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ រួមទាំង ការផ្គត់ផ្គង់ទឹកស្អាត, អនាម័យ, និង ប្រព័ន្ធគ្រប់គ្រងសំណល់ នៅទូទាំងប្រទេសកម្ពុជា, ស្របតាមទិសស្លោក «ទីណាមានទឹកស្អាត, ទីនោះនឹងមានការផ្លាស់ប្តូរជាសេដ្ឋកិច្ច», ព្រមទាំង បន្តលើកកម្ពស់ អភិបាលកិច្ច, ការថែទាំ និង ការប្រើប្រាស់ក្នុងវិស័យទឹកស្អាត៕

អត្ថបទ៖ ប៊ី

second...

x

The post រាជរដ្ឋាភិបាល ដាក់ទិសដៅអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង ឱ្យក្លាយជាតំបន់ឧស្សាហកម្ម appeared first on Millions times.

គម្រោងវិនិយោគចំនួន ១៨ តម្លៃ ១៤៤ លានដុល្លារនៅខេត្តព្រះសីហនុ ស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីពីរដ្ឋាភិបាល
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លើកទី ២៤ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៨ គម្រោង ក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

គម្រោងទាំងនេះ រួមមានជាអាទិ៍ គម្រោងរោងចក្រផលិតចំណីសត្វ, គម្រោងបង្កើតសួនឧស្សាហកម្ម, គម្រោងអគារពហុមុខងារ, និង គម្រោងអគារសហកម្មសិទ្ធិ ក្រោមទុនវិនិយោគជាង ១៤៤ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេចបានលទ្ធផលល្អប្រសើរ ដោយឈរលើការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែង និង កិច្ចសហការខ្ពស់ពីក្រសួងស្ថាប័ន។ ជាលទ្ធផល គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែ កុម្ភៈ ឆ្នាំ ២០២៦, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤៦៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨,១៨ ប៊ីលានដុល្លារ និង ប៉ាន់ស្មានបង្កើតការងារ ជាង ៥៥ ១២៤ កន្លែង ដែលក្នុងនោះមានគម្រោងពាក់ព័ន្ធអគារជាប់គាំង ចំនួន ២០៩ គម្រោង, គម្រោងថ្មី ចំនួន ២១៧ គម្រោង, គម្រោងពង្រីក ចំនួន ២៦ គម្រោង, និង គម្រោងមានស្រាប់ ចំនួន ១៥ គម្រោង។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា ដោយផ្អែកតាមលទ្ធផលនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ជាមួយនឹងការដាក់ចេញវិធានការបន្ថែម ៤ ទៀត រួមមាន : ១). ការជំរុញការវិនិយោគក្នុងស្រុក, ២). ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក, ៣). ការជំរុញការប្រើប្រាស់ និង ការផ្ទេរជំនាញ/បច្ចេកវិទ្យា ដល់កម្លាំងពលកម្មក្នុងស្រុក និង ៤). ការសម្របសម្រួលការបណ្តុះបណ្តាលជំនាញបន្ថែមដល់ភាគីពាក់ព័ន្ធ ។

ទន្ទឹមនេះ, ក្រុមការងារត្រូវបន្តសម្របសម្រួល និង ជំរុញម្ចាស់គម្រោងអគារជាប់គាំងដែលនៅសេសសល់ ឱ្យមកចូលរួមក្នុងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តលើកទឹកចិត្តដល់បណ្តាសហគ្រាស ផលិតករ និង ពាណិជ្ជករ ឱ្យចូលរួមចំណែកកាន់តែសកម្ម ក្នុងយុទ្ធនាការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ទៀតថា ក្រុមការងារបាន និងកំពុងបន្តអនុវត្តការងារស្នូលចំនួនពីរ ក្នុងពេលតែមួយដំណាលគ្នា ដោយម្ខាងត្រូវបន្តថែទាំអ្នកវិនិយោគ និង សម្របសម្រួលការដោះស្រាយសំណូមពរ និង បញ្ហាផ្សេងរបស់វិនិយោគិន ដោយតម្លាភាព និង ប្រសិទ្ធភាព, និង ម្ខាងទៀត បន្តទាក់ទាញការវិនិយោគដោយសកម្ម។

ជាមួយនេះ, ក្រុមការងារបាន និង កំពុងខិតខំដោះស្រាយបញ្ហាអគារជាប់គាំង និង ជំរុញការវិនិយោគលើគម្រោងថ្មីៗ ជាពិសេស គម្រោងក្នុងវិស័យឧស្សាហកម្ម និង ទេសចរណ៍។ ក្រុមការងារក៏បាន និងកំពុងរៀបចំ និង ចូលរួមផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគ និង ធុរកិច្ច, រៀបចំសិក្ខាសាលាស្តីពីការតភ្ជាប់ឧស្សាហកម្ម និង ការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និង ពង្រឹងផលិតភាព តាមរយៈការបណ្តុះបណ្តាលជំនាញ នៅតាមរោងចក្រ។

លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល, ក្រុមការងារបាន និងកំពុងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសិក្សា និង ជំរុញការផលិតក្នុងស្រុក តាមរយៈការលើកកម្ពស់ផលិតផលសក្តានុពលក្នុងខេត្ត ដូចជា បង្គារក្រៀម ត្រីកាម៉ុង ត្រីក្រចកក្របី និង ទឹកមាត់ត្រចៀកកាំ រួមជាមួយការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក នៅតាមរោងចក្រសហគ្រាស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណ និង កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និង កិច្ចសហការរបស់ក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ដែលតែងតែចូលរួមអនុវត្តកម្មវិធីពិសេស រហូតទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័ន ឱ្យបន្តខិតខំពុះពារជាមួយគ្នា ក្នុងការលើកកម្ពស់ការវិនិយោគឱ្យប្រព្រឹត្តទៅប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព តាមរយៈការដោះស្រាយបញ្ហាជាកញ្ចប់តាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និង ការតម្កល់ស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍រួម ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕

អត្ថបទ៖ ប៊ី

second...

x

The post គម្រោងវិនិយោគចំនួន ១៨ តម្លៃ ១៤៤ លានដុល្លារនៅខេត្តព្រះសីហនុ ស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីពីរដ្ឋាភិបាល appeared first on Millions times.

ប្រជាពលរដ្ឋអាចឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានហើយ ចាប់ពីដើមខែក្រោយ
គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបានជិត ១០០% ហើយគ្រោងដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង កាលពីម្សិលមិញ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ និងផ្លូវតភ្ជាប់។

ក្នុងដំណើរចុះពិនិត្យនេះ មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រុមការងារអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសាងសង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស រៀបចំដំឡើងផ្លាកសញ្ញាចរាចរណ៍ និងប្រព័ន្ធភ្លើងបំភ្លឺលើស្ពានឱ្យបានគ្រប់គ្រាន់ មុននឹងដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

គិតមកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពានសម្រេចបានប្រមាណ ៩៩,៨% ខណៈដែលវឌ្ឍនភាពគម្រោងទាំងមូល រួមទាំងការសាងសង់ផ្លូវតភ្ជាប់ សម្រេចបានប្រមាណ ៩៧%។ តាមការប៉ាន់ស្មាន គម្រោងនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមជម្រាបថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។ ស្ពាននេះ ក៏នឹងលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេស ការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសានបានកាន់តែងាយស្រួលបន្ថែមទៀត៕

តាមដានជាមួយយើង៖   Million Times

អត្ថបទ៖ ប៊ី

second...

x

The post ប្រជាពលរដ្ឋអាចឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានហើយ ចាប់ពីដើមខែក្រោយ appeared first on Millions times.

រដ្ឋាបាលខេត្តបាត់ដំបង ស្នើឱ្យចិនមកវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស
រដ្ឋាបាលខេត្តបាត់ដំបង បានស្នើដល់ ឯកអគ្គរដ្ឋទូតចិន ជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផល និងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៦ នេះ បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្ដានុពលចម្រុះនៅខេត្តបាត់ដំបង។

តាមដានជាមួយយើង៖   Million Times

ជាកិច្ចចាប់ផ្ដើមឯកឧត្តម សុខ លូ បានបង្ហាញពីស្ថានភាពភូមិសាស្រ្តខេត្តបាត់ដំបង សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម និងប្រព័ន្ធធារាស្រ្តយ៉ាងប្រទាក់ក្រឡាដែលអំណោយផលដល់ការវិនិយោគ។

ឯកឧត្តម សង្កត់ធ្ងន់ថា ខេត្តបាត់ដំបងមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកែច្នៃវេចខ្ចប់នៅមានកម្រិត។ ក្នុងន័យនេះឯកឧត្តម សុខ លូ ស្នើឯកឧត្តមឯកអគ្គរដ្ឋទូតចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផលនិងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ ស្នើភាគីចិនពិនិត្យលទ្ធភាពរៀបចំឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង និងក្រុង ឬខេត្តណាមួយនៃប្រទេសចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) បានមើលឃើញច្បាស់ពីសក្ដានុពលខ្ពស់លើវិស័យស្រូវអង្ករ និងកសិផលផ្សេងៗនៅក្នុងខេត្តបាត់ដំបងហើយស្ថានទូតចិនប្រចាំកម្ពុជាបានចាត់ទុកការអភិវឌ្ឍលើច្រករបៀងមច្ឆា និងអង្កររវាងប្រទេសទាំងពីរជាកិច្ចការអាទិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផ្តោតលើការនាំចេញមច្ឆា និងកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន។

ឯកឧត្តម វ៉ាង វិនពិន បានលើកឡើងពីការជំរុញសភាពាណិជ្ជកម្មចិនប្រចាំប្រទេសកម្ពុជាឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តបាត់ដំបងព្រមទាំងនាំយកសក្ដានុពលរបស់ខេត្តបាត់ដំបងទៅបង្ហាញដល់អ្នកវិនិយោគចិនដោយឯកឧត្តមចាត់ទុកខេត្តបាត់ដំបងជាខេត្តមួយដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការររវាងប្រទេសចិននិងកម្ពុជា។

ឯកឧត្តមបានអះអាងពីការជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុង នៃប្រទេសចិន និងរដ្ឋបាលខេត្តបាត់ដំបង៕

អត្ថបទ៖ ប៊ី

second...

x

The post រដ្ឋាបាលខេត្តបាត់ដំបង ស្នើឱ្យចិនមកវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស appeared first on Millions times.

ដើមឆ្នាំ! អ្នកឧកញ៉ា ជាម ឃុនណាត បើកការដ្ឋានសាងសង់ឧទ្យាន The Mekong Park ៥ហិកតា និងបុកគ្រឹះប្លុកគេហដ្ឋានថ្មី
ទោះបីជាស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មិនទាន់មានភាពល្អប្រសើរឡើងវិញខ្លាំងក៏ដោយ ក៏អ្នកឧកញ៉ា ជាម ឃុនណាត ដែលស្ថាបនិក និងអគ្គនាយក នៃ បុរី មេគង្គ លែន បានចាប់ផ្ដើមបើកដ្ឋានសាងសង់ឧទ្យាន The Mekong Park ក្នុងទំហំ ៥ហិកតា និងបុកគ្រឹះសាងសង់ប្លុកគេហដ្ឋានថ្មីក្នុងគម្រោង «មេគង្គ ស៊ីធី»។

តាមដានជាមួយយើង៖   Million Times

បើយោតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ បុរី មេគង្គ លែន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា ជាម ឃុនណាត ស្ថាបនិក និងអគ្គនាយក នៃ បុរី មេគង្គ លែន និងលោកជំទាវ ហេង ចិន្ដា ព្រមទាំងគណៈគ្រប់គ្រង បុរី មេគង្គ លែន ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប បានប្រារព្ធ «ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការនៃឧទ្យាន The Mekong Park ៥ហិកតា និងសម្ពោធបុកគ្រឹះប្លុកគេហដ្ឋានថ្មី» ក្នុងគម្រោង «មេគង្គ ស៊ីធី» ដែលស្ថិតនៅក្នុងតំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិ ៦A។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ បុរី មេគង្គ លែន បានឱ្យដឹងបន្តថា ការសម្ពោធបុកគ្រឹះប្លុកគេហដ្ឋានថ្មីនេះ មានជាប្រភេទវីឡាប្រណិតជាច្រើនប្រភេទ ដែលមានស្ថាបត្យកម្មរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប មានអាយុកាលយូរអង្វែង និងជាមរតកសម្រាប់កូនចៅតគ្រប់ជំនាន់ នៅក្នុងគម្រោង «មេគង្គ ស៊ីធី»។

គួរឱ្យដឹងថា គម្រោង «មេគង្គ ស៊ីធី» មានទីតាំងភូមិសាស្រ្ដល្អបំផុតចម្ងាយ ១៥នាទី ពីស្ពានជ្រោយចង្វារ និងជាទីតាំងមានសក្ដានុពលខ្លាំង មានទន្លេអមសងខាង និងផ្ដល់ខ្យល់អាកាសបរិសុទ្ធ៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុក Mekong Land

second...

x

The post ដើមឆ្នាំ! អ្នកឧកញ៉ា ជាម ឃុនណាត បើកការដ្ឋានសាងសង់ឧទ្យាន The Mekong Park ៥ហិកតា និងបុកគ្រឹះប្លុកគេហដ្ឋានថ្មី appeared first on Millions times.

ក្រសួងរៀបចំដែនដី សម្រេចចេញបណ្ណកម្មសិទ្ធិជាង ៤ពាន់បណ្ណ​ ជូនអតិថិជនទិញពីគម្រោងអភិវឌ្ឍន៍ចំនួន ៩ក្រុមហ៊ុន
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចចេញបណ្ណកម្មសិទ្ធិជាង ៤ ពាន់បណ្ណ ជូនអតិថិជនដែលបានទិញផ្ទះពីគម្រោងអភិវឌ្ឍន៍បុរី ផ្ទះល្វែង និងដីឡូត៍ចំនួន ៩ក្រុមហ៊ុន។

តាមដានជាមួយយើង៖   Million Times

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី ផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានឱ្យដឹងថា បន្ទាប់ពីបានទទួលពាក្យ និងផ្ទៀងផ្ទាត់ឯកសារសម្រាប់បន្តនីតិវិធី ចុះបញ្ជីផ្ទេរបណ្ណកម្មសិទ្ធិរបស់អតិថិជន ដែលបានទិញផ្ទះពីគម្រោងអភិវឌ្ឍន៍បុរី ផ្ទះល្វែង និងដីឡូត៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ, ក្រុមការងារក្រសួងរៀបចំដែនដី បានសម្រេចចេញបណ្ណកម្មសិទ្ធិចំនួន ៤ ២៤៨បណ្ណជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ ១០០% បានបំពេញគ្រប់លក្ខខណ្ឌ និងមិនជាប់ពាក់ព័ន្ធជាមួយតតិយជន។

គម្រោងទាំងនោះ រួមមាន៖ ១. បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ចំនួន ២ ៧០៥បណ្ណ, ២. បុរីរុងរឿងទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យចំនួន ៥៦០បណ្ណ, ៣. បុរីម៉ន ដានី គម្រោងទី ១០, ១៤, ១៦, ១៧, ១៨, ១៩, ២០, ២១, ២២, ២៤, ២៥ និងគម្រោងទី២៦ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យចំនួន ៤៦៨បណ្ណ, ៤. បុរីនាគរាជសិទ្ធី ភូមិទួលពឡាំង សង្កាត់ពន្សោង ខណ្ឌព្រែកព្នៅ ចំនួន ១១៦បណ្ណ។

៥. បុរីចាវ សុជាតិ គម្រោង៦ ភូមិត្នោតខ្ពស់ សង្កាត់ពន្សោង ខណ្ឌព្រែកព្នៅ ចំនួន ៩៩បណ្ណ, ៦. បុរីចាន់ នន់វិទ្យា ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ចំនួន ១០៩បណ្ណ, ៧. គម្រោងផ្ទះល្វែងវេង ឡុង ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ចំនួន ៩៦បណ្ណ, ៨. បុរីវី អាយ ភី ភូមិម៉ឺនត្រា, ភូមិគោកឪឡឹក និងភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោចំនួន ៦៧បណ្ណ និង៩. បុរីសុខ សាន្ត ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ចំនួន ២៨បណ្ណ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញអតិថិជនរបស់គម្រោងអភិវឌ្ឍន៍បុរី ផ្ទះល្វែង និងដីឡូត៍ទាំង ៩ក្រុមហ៊ុនខាងលើ ទៅទទួលយកបណ្ណកម្មសិទ្ធិ នៅសាលសន្និបាត២០២១ ជាន់ទី២ នាទីស្តីការក្រសួង ដ.ន.ស. ចាប់ថ្ងៃទី២ ដល់ទី៦ ខែមីនា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ។

ដោយឡែក សម្រាប់អតិថិជនដែលខកខានមិនបានមកទទួលយកបណ្ណកម្មសិទ្ធិ តាមកាលបរិច្ឆេទកំណត់ខាងលើ អាចទាក់ទងទៅកាន់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលតាមបណ្តាខណ្ឌ នៃទីតាំងដី។ រីឯអតិថិជនដែលមិនទាន់បានបំពេញគ្រប់លក្ខខណ្ឌ ក្រសួងរៀបចំដែនដី នឹងបន្តជួបពិភាក្សាដោះស្រាយបញ្ចប់ ដើម្បីរៀបចំនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិជូន ជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងរៀបចំដែនដី

second...

x

The post ក្រសួងរៀបចំដែនដី សម្រេចចេញបណ្ណកម្មសិទ្ធិជាង ៤ពាន់បណ្ណ​ ជូនអតិថិជនទិញពីគម្រោងអភិវឌ្ឍន៍ចំនួន ៩ក្រុមហ៊ុន   appeared first on Millions times.

កម្ពុជា ស្រូបទាញទុនវិនិយោគបានជាង ២៥ ពាន់លានដុល្លារពីវិស័យឧស្សាហកម្ម
កម្ពុជា បានទាក់ទាញទុនវិនិយោគពីវិស័យឧស្សាហកម្មបានប្រមាណជាង ២៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ខណៈតម្លៃបរិមាណផលិតផលសរុបក្នុងវិស័យនេះមានចំនួនជាង ១៣ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចេញផ្សាយនៅថ្ងៃនេះ។

របាយការណ៍ បានបញ្ជាក់ថា ទុនវិនិយោគសរុបក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ២៥.១៦៨ លានដុល្លារអាម៉េរិក មានការកើនឡើង ចំនួនជាង ៤.៧១១ លានដុល្លារអាម៉េរិក ស្មើនឹង ២៣.០៣% បើធៀបទៅនឹងឆ្នាំ២០២៤។ ទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៣.៩០៦ លានដុល្លារអាម៉េរិក ស្មើនឹង ១៥,៥២% នៃទុន វិនិយោគសរុប។

សម្រាប់ក្នុងឆ្នាំ២០២៥ នេះ តម្លៃបរិមាណផលិតផលសរុប ក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ១៣.៥៨៣ លានដុល្លារអាម៉េរិក មានការថយចុះចំនួនជាង ១.៥៦៦ លានដុល្លារអាម៉េរិក ស្មើនឹង ១០,៣៤% បើធៀបទៅនឹងឆ្នាំ២០២៤។

តាមដានជាមួយយើង៖   Million Times

ក្នុងនោះ តម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក និង សម្រាប់ធ្វើការនាំចេញ មានដូចជា ក្នុងស្រុក មានចំនួនជាង ៣.៦៥៦,៧ លានដុល្លារអាម៉េរិក មានការថយចុះចំនួនជាង ២៣៤,៥ លានដុល្លារអាម៉េរិក ស្មើនឹង ៦,០៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ និង នាំចេញ ៖ មានចំនួនជាង ៩.៩២៦,៦ លានដុល្លារអាម៉េរិក មានការថយចុះចំនួនជាង ១.៣៣១,៥ លានដុល្លារអាម៉េរិក ស្មើនឹង ១១,៨៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។

សម្រាប់វិស័យឧស្សាហកម្ម មានកម្លាំងពលកម្មសរុបចំនួន ១.២៦៨.៩៥៣នាក់ ក្នុងនោះមានស្រីចំនួន ៩០៣.៩៩១នាក់ ស្មើនឹង ៧១,២៤% មានការកើនឡើងចំនួន ១០៨.៧៧២ នាក់ ស្មើនឹង ៩,៣៨% បើធៀបទៅនឹងឆ្នាំ២០២៤។

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ  ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយ កំណត់អាទិភាពពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា លើសពីមូលដ្ឋានផលិតកម្មតម្លៃទាប និងការពង្រឹងសមត្ថភាពស្ថាប័ន។

ថ្លែងក្នុងពិធីបើកសន្និបាត ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ។

ជាមួយនឹងគោលដៅចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ និងចក្ខុវិស័យឆ្នាំ២០២៥ ក្លាយជាប្រទេសមានចំណូលខ្ពស់ កម្ពុជាត្រូវមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ អភិបាលកិច្ចរឹងប៉ឹង និងប្រព័ន្ធនានារបស់ជាតិដែលខ្លាំងក្លា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ «វាជាបេសកកម្មដែលតម្រូវឱ្យកម្ពុជាមិនមែនត្រឹមតែផលិតបានទំនិញច្រើនប៉ុណ្ណោះទេ ប៉ុន្តែជាទំនិញប្រកបដោយតម្លៃបន្ថែម មានកម្លាំងពលកម្មដែលប្រកប ដោយ​ជំនាញ គុណភាពដែលមានការបញ្ជាក់ត្រឹមត្រូវ សេវាកម្មដែលជឿជាក់បាន អនុលោមភាពដែលអន្តរជាតិទទួលស្គាល់ និងនវានុវត្តន៍ដែលដោះស្រាយបញ្ហាប្រឈមជាក់ស្តែង»។

វិស័យ​ឧស្សាហកម្មនៅតែជាវិស័យនាំមុខ ក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជា។​ រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យនេះជាឧបករណ៍យុទ្ធសាស្ត្រមួយ ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងជាកំលាំងចលករមួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម រួចចំណែកសម្រេចចក្ខុវិស័យឆ្នាំ២០៥០។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ៖ «យើងទាំងអស់គ្នាកំពុងស្ថិតក្នុងសម័យកាលដែលប្រៀបប្រកួតប្រជែងខាងសេដ្ឋកិច្ច លែងត្រូវបានកំណត់ដោយកត្តាថ្លៃដើមទាបតែមួយមុខហើយ ប៉ុន្តែគុណភាព​​ ស្តង់ដារ អនុលោមភាព ផលិតភាព នវានុវត្តន៍ សុវត្ថិភាព និរន្តរភាព និងសមត្ថភាពឈានទៅចាប់យកតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃទើបជាកត្តាកំណត់»៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា ស្រូបទាញទុនវិនិយោគបានជាង ២៥ ពាន់លានដុល្លារពីវិស័យឧស្សាហកម្ម appeared first on Millions times.