Category: អចលនទ្រព្យ

Home » អចលនទ្រព្យ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងត្រូវបើកដំណើរការសាកល្បង ជាសួនសាធារណៈសម្រាប់សាធារណជនចូលកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខែមេសា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.) នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

រាជរដ្ឋាភិបាល ដាក់ទិសដៅអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង ឱ្យក្លាយជាតំបន់ឧស្សាហកម្ម

រាជរដ្ឋាភិបាល ដាក់ទិសដៅអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង ឱ្យក្លាយជាតំបន់ឧស្សាហកម្ម

រាជរដ្ឋាភិបាល ដាក់ទិសដៅក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង និងបណ្តាខេត្តទិសខាងកើត ឱ្យក្លាយជាតំបន់ឧស្សាហកម្ម និង កសិ-ឧស្សាហកម្ម ប្រកបដោយសក្កានុពលខ្ពស់ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។

គម្រោងវិនិយោគចំនួន ១៨ តម្លៃ ១៤៤ លានដុល្លារនៅខេត្តព្រះសីហនុ ស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីពីរដ្ឋាភិបាល

គម្រោងវិនិយោគចំនួន ១៨ តម្លៃ ១៤៤ លានដុល្លារនៅខេត្តព្រះសីហនុ ស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីពីរដ្ឋាភិបាល

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លើកទី ២៤ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៨ គម្រោង ក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

ប្រជាពលរដ្ឋអាចឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានហើយ ចាប់ពីដើមខែក្រោយ

ប្រជាពលរដ្ឋអាចឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានហើយ ចាប់ពីដើមខែក្រោយ

គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបានជិត ១០០% ហើយគ្រោងដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

រដ្ឋាបាលខេត្តបាត់ដំបង ស្នើឱ្យចិនមកវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស

រដ្ឋាបាលខេត្តបាត់ដំបង ស្នើឱ្យចិនមកវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស

រដ្ឋាបាលខេត្តបាត់ដំបង បានស្នើដល់ ឯកអគ្គរដ្ឋទូតចិន ជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផល និងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង។

ដើមឆ្នាំ! អ្នកឧកញ៉ា ជាម ឃុនណាត បើកការដ្ឋានសាងសង់ឧទ្យាន The Mekong Park ៥ហិកតា និងបុកគ្រឹះប្លុកគេហដ្ឋានថ្មី

ដើមឆ្នាំ! អ្នកឧកញ៉ា ជាម ឃុនណាត បើកការដ្ឋានសាងសង់ឧទ្យាន The Mekong Park ៥ហិកតា និងបុកគ្រឹះប្លុកគេហដ្ឋានថ្មី

ការសម្ពោធបុកគ្រឹះប្លុកគេហដ្ឋានថ្មីនេះ មានជាប្រភេទវីឡាប្រណិតជាច្រើនប្រភេទ ដែលមានស្ថាបត្យកម្មរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប មានអាយុកាលយូរអង្វែង និងជាមរតកសម្រាប់កូនចៅតគ្រប់ជំនាន់ នៅក្នុងគម្រោង «មេគង្គ ស៊ីធី»។

ក្រសួងរៀបចំដែនដី សម្រេចចេញបណ្ណកម្មសិទ្ធិជាង ៤ពាន់បណ្ណ​ ជូនអតិថិជនទិញពីគម្រោងអភិវឌ្ឍន៍ចំនួន ៩ក្រុមហ៊ុន  

ក្រសួងរៀបចំដែនដី សម្រេចចេញបណ្ណកម្មសិទ្ធិជាង ៤ពាន់បណ្ណ​ ជូនអតិថិជនទិញពីគម្រោងអភិវឌ្ឍន៍ចំនួន ៩ក្រុមហ៊ុន  

ក្រុមការងារក្រសួងរៀបចំដែនដី បានសម្រេចចេញបណ្ណកម្មសិទ្ធិចំនួន ៤ ២៤៨បណ្ណជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ ១០០% បានបំពេញគ្រប់លក្ខខណ្ឌ និងមិនជាប់ពាក់ព័ន្ធជាមួយតតិយជន។

កម្ពុជា ស្រូបទាញទុនវិនិយោគបានជាង ២៥ ពាន់លានដុល្លារពីវិស័យឧស្សាហកម្ម

កម្ពុជា ស្រូបទាញទុនវិនិយោគបានជាង ២៥ ពាន់លានដុល្លារពីវិស័យឧស្សាហកម្ម

កម្ពុជា បានទាក់ទាញទុនវិនិយោគពីវិស័យឧស្សាហកម្មបានប្រមាណជាង ២៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ខណៈតម្លៃបរិមាណផលិតផលសរុបក្នុងវិស័យនេះមានចំនួនជាង ១៣ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចេញផ្សាយនៅថ្ងៃនេះ។

អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ចែករំលែក ៧ ចំណុច ទាក់ទងស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្ន

អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ចែករំលែក ៧ ចំណុច ទាក់ទងស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្ន

វិស័យអចលនទ្រព្យត្រូវបានប៉ាន់ស្មានថាបន្តមានកំណើនយឺតក្នុងឆ្នាំ ២០២៦ នេះ ប៉ុន្តែការកើនឡើងសកម្មភាពលក់ផ្ទះលំនៅដ្ឋាននៅតែរួមចំណែកគាំទ្រវិស័យអចលនទ្រព្យ ជាពិសេស ការផ្គត់ផ្គង់ខុនដូដែលមានតម្លៃសមរម្យក្នុងទីផ្សារនៅក្នុងរាជធានីភ្នំពេញ ខណៈដែលថ្លៃអចលនទ្រព្យមានការថមថយ។

ក្រសួង អំពាវនាវឱ្យពលរដ្ឋរស់នៅសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្វែងរកទីកន្លែងស្នាក់នៅថ្មី

ក្រសួង អំពាវនាវឱ្យពលរដ្ឋរស់នៅសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្វែងរកទីកន្លែងស្នាក់នៅថ្មី

ជាលទ្ធផល បានពិនិត្យឃើញថា គុណភាពសំណង់អគារនេះ មានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ក្នុងនោះ ស្រទាប់ បេតុងនិងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងមានស្នាមចេះធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់គុណភាព