លោកដូណាល់ ត្រាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតស្វែងរកប្រធានាធិបតីអាមេរិកថ្មី ខណៈបច្ចុប្បន្នរូបលោកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ទាក់ទងនឹងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីជាច្រើនករណី។ សារព័ត៌មាន CNN បានចុះផ្សាយថា ក្នុងប្រវត្តិសាស្ត្រអាមេរិករាប់រយឆ្នាំនេះ មិនធ្លាប់មានជនជាប់ចោទណាម្នាក់ ដែលមានតំណែងកំពូលក្នុងជួររដ្ឋាភិបាលឡើយ ហើយលោកត្រាំ គឺជាបុគ្គលតែម្នាក់គត់ បង្កើតទំព័រប្រវត្តិសាស្ត្រនេះឡើង។ តុលាការក្រុង New York បានកំណត់យកថ្ងៃទី២៦ ខែវិច្ឆិកា កោះហៅលោកត្រាំ ឡើងសវនាការបំភ្លឺ ជុំវិញករណីចោទប្រកាន់ចំពោះរូបលោកចំនួន ៣៤ករណី ទាក់ទងនឹងការធ្វើអាជីវកម្ម និងបទល្មើសព្រហ្មទណ្ឌដទៃទៀត។ កន្លងមកលោកត្រាំ តែងតែច្រានចោលនូវការចោទប្រកាន់ទាំងនោះ ហើយបានហៅវាថា ជាល្បិចនយោបាយ ដែលគូប្រជែងចោទមកលើលោកតែប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាសំណុំរឿងធំៗ ដែលជាប់ពាក់ព័ន្ធជាមួយលោកដូណាល់ ត្រាំ និងមិនទាន់បានដោះស្រាយរួចរាល់៖ ការឲ្យលុយបំបិទមាត់ សំណុំរឿងមួយនេះ គឺទាក់ទងនឹងតារាសិច Stormy Daniels ដែលប្ដឹងលោកត្រាំថា បានរំលោភនាងកាលពីជាង១០ឆ្នាំមុន និងអះអាងថា លោកត្រាំបានផ្ដល់លុយចំនួន ១៣០ ០០០ដុល្លារ សម្រាប់មេធាវីរបស់នាង ដើម្បីបំបិទមាត់មុនការបោះឆ្នោតឆ្នាំ២០១៦។ រឿងក្ដីមួយនេះ ត្រូវបានតុលាការពន្យារពេលកាត់ទោសចំនួន ២លើករួចមកហើយ ខណៈបច្ចុប្បន្នមេធាវីរបស់លោកត្រាំ ទំនងស្នើឲ្យតុលាការពន្យារពេលម្ដងទៀត ដ្បិតការតែងតាំងប្រធានាធិបតីអាមេរិកថ្មី កំពុងខិតកៀកមកដល់នៅថ្ងៃទី២០...
JD Vance ពីអ្នករិះគន់ ក្លាយជាមនុស្សជំនិតរបស់លោកដូណាល់ ត្រាំ
JD Vance ពីអ្នករិះគន់ ក្លាយជាមនុស្សជំនិតរបស់លោកដូណាល់ ត្រាំ
ក្រុមហ៊ុនពីក្រុងស៊ីអាន គ្រោងពង្រីកការវិនិយោគលើកសិកម្មនៅខេត្តភាគឦសានកម្ពុជា
ក្រុមហ៊ុន Zhongjiao Tongli ដែលមានមូលដ្ឋាននៅក្រុងស៊ីអាន ប្រទេសចិន បានបង្ហាញបំណងពង្រីការវិនិយោគលើវិស័យកសិកម្មផ្នែកដំណាំចេក
តម្លៃលុយដុល្លារ និងកាក់ Bitcoin ឡើងថ្លៃខ្លាំង ក្រោយលោកដូណាល់ ត្រាំ ជាប់ឆ្នោត
តម្លៃលុយដុល្លារ និងកាក់ Bitcoin ឡើងថ្លៃខ្លាំង ក្រោយលោកដូណាល់ ត្រាំ ជាប់ឆ្នោត
សម្តេច ហ៊ុន សែន កត់សម្គាល់នូវមូលហេតុ ៣ចំណុចដែល ត្រាំ ទទួលបានសន្លឹកឆ្នោតពីប្រជាជនអាមេរិក
លទ្ធផលបឋមនៅថ្ងៃទី៦ ខែវិច្ឆិកានេះ លោក ដូណាល់ ត្រាំ កំពុងឈរលើវិថីឆ្ពោះទៅកាន់ដំណែងប្រធានាធិបតីអាមេរិក នឹងក្លាយជាបុគ្គលទី២
លោកដូណាល់ ត្រាំ បង្កើតទំព័រប្រវត្តិសាស្ត្រថ្មីស្រឡាង ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក
លោកដូណាល់ ត្រាំ បង្កើតទំព័រប្រវត្តិសាស្ត្រថ្មីស្រឡាង ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក
នៅខេត្ដមណ្ឌលគិរី ចម្រាញ់រ៉ែមាសបានជិត ១៣តោនគិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកានេះ
បើទោះបីក្រុមហ៊ុនរុករករ៉ែមាសជួបប្រឈមក្តី កម្ពុជាបន្តចម្រាញ់រ៉ែមាសបានជិត ១៣តោននៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា មាន ២៣ លានគណនីសន្សំ ទឹកប្រាក់ស្មើ ៥៤ ប៊ីលានដុល្លារ
សេចក្ដីថ្លែងការណ៍របស់ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) និងប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ ប្រជាពលរដ្ឋដែល
មកស្គាល់កំលោះសេដ្ឋីវ័យក្មេង មានទាំងកេរ្តិ៍ឈ្មោះ រូបសម្រស់ សល់ប្រាក់វាល់លាន
ដូចពាក្យចាស់ពោលមិនខុសថា «ម៉ែឪខ្លា កូនក៏ខ្លា» អ៊ីចឹងដែរ។ ងាកមកមើលពីបុរសវ័យក្មេងប៉ុន្មានរូបនេះ ទាំងនៅលីវ និងគ្រប់គ្រងជំនួញជាច្រើនមិនខុសពីអ្នកមានគុណឡើយ
លោក អូន ព័ន្ធមុនីរ័ត្ន៖ កម្ពុជានឹងបន្តខិតខំជំរុញផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយចិនឱ្យឈានដល់កម្រិតថ្មីមួយទៀត
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជានឹងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច












