Category: សេដ្ឋកិច្ច

កម្ពុជា និងសមាជិកអាស៊ាន ពង្រឹងសមត្ថភាពត្រួតពិនិត្យទីផ្សារមូលបត្រផ្អែកលើហានិភ័យ

កម្ពុជា និងសមាជិកអាស៊ាន ពង្រឹងសមត្ថភាពត្រួតពិនិត្យទីផ្សារមូលបត្រផ្អែកលើហានិភ័យ

និយ័តករទីផ្សារមូលបត្រអាស៊ានបានចាប់ផ្តើមវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យផ្អែកលើហានិភ័យ (RBS) ក្នុងទីផ្សារមូលបត្រ» ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់និយ័តករ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងហានិភ័យក្នុងវិស័យមូលបត្រ

កម្ពុជា-អារ៉ាប៊ីសាអូឌីត ជំរុញបង្កើតជើងហោះហើរត្រង់ ភ្ជាប់កម្ពុជាទៅរីយ៉ាដ

កម្ពុជា-អារ៉ាប៊ីសាអូឌីត ជំរុញបង្កើតជើងហោះហើរត្រង់ ភ្ជាប់កម្ពុជាទៅរីយ៉ាដ

កម្ពុជា និងអារ៉ាប៊ីសាអូឌីត បានពិភាក្សាគ្នាជំរុញការបង្កើតជើងហោះហើរត្រង់ និងទៀងទាត់រវាងកម្ពុជា និងទីក្រុងរីយ៉ាដ ដើម្បីជំរុញការធ្វើដំណើរ និងការផ្លាស់ប្តូរភ្ញៀវទេសចរ និងអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ

អ្នកជំនាញ៖ សុខដុមនីយកម្មនៅកន្លែងការងារ ជាគន្លឹះរក្សាការងារ និងទំនុកចិត្តវិនិយោគិន

អ្នកជំនាញ៖ សុខដុមនីយកម្មនៅកន្លែងការងារ ជាគន្លឹះរក្សាការងារ និងទំនុកចិត្តវិនិយោគិន

អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជា បានអំពាវនាវដល់កម្មករនិយោជិត និយោជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃគ្នាពង្រឹងសាមគ្គីភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខដុមនីយកម្មនៅកន្លែងការងារ ការពារការងារ និងបង្កើនទំនុកចិត្តរបស់វិនិយោគិនចំពោះបរិយាកាសវិនិយោគនៅកម្ពុជា

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើនត្រឹម ៣.៥% ក្នុងឆ្នាំ ២០២៦

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើនត្រឹម ៣.៥% ក្នុងឆ្នាំ ២០២៦

កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងថយមកនៅត្រឹម ៣.៥% ក្នុងឆ្នាំ ២០២៦ មុននឹងងើបឡើងវិញដល់ ៤.០% ក្នុងឆ្នាំ ២០២៧ និង ៥.០% ក្នុងឆ្នាំ ២០២៨ ដោយសារការប្រើប្រាស់ឯកជនធ្លាក់ចុះ រួមជាមួយការធ្លាក់ចុះនៃរំហូរប្រាក់ផ្ញើពីក្រៅប្រទេស អតិផរណាខ្ពស់ និងកំណើនឥណទានទាប

ក្រសួងពាណិជ្ជកម្ម គាំទ្រការពង្រឹងស្តង់ដារលក់រាយគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ

ក្រសួងពាណិជ្ជកម្ម គាំទ្រការពង្រឹងស្តង់ដារលក់រាយគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគាំទ្រគំនិតផ្តួចផ្តើមរួមគ្នារវាងសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) និងសម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ (IARD) ក្នុងការលើកកម្ពស់ស្តង់ដារនៃការលក់រាយប្រកបដោយការទទួលខុសត្រូវ

ARDB នាំអ្នកជំនួញបរទេសមើលកសិដ្ឋានធំៗ ស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្ម

ARDB នាំអ្នកជំនួញបរទេសមើលកសិដ្ឋានធំៗ ស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្ម

ក្រុមអ្នកជំនួញបរទេសបានចុះទៅមើលកសិដ្ឋានខ្នាតធំមួយចំនួននៅខេត្តកំពង់ឆ្នាំង និងជាយរាជធានីភ្នំពេញ ដើម្បីស្វែងរកឱកាសវិនិយោគដោយផ្ទាល់លើវិស័យកសិកម្ម និងចិញ្ចឹមសត្វ ចាប់ពីការចិញ្ចឹមមាន់សាច់ មាន់យកស៊ុត គោយកទឹកដោះ រហូតដល់ការចិញ្ចឹមគោសាច់ពូជល្បីៗដូចជា Black Angus និង Wagyu របស់ជប៉ុន

សម្តេចធិបតី៖ អង្គភាពសម្របសម្រួល SME នឹងកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយ

សម្តេចធិបតី៖ អង្គភាពសម្របសម្រួល SME នឹងកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (SME) ហៅកាត់ថា អ.ស.ម.ត ដែលនឹងដើរតួជាច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវាសម្របសម្រួលដល់សហគ្រាសធុនតូចនិងមធ្យម ដោយរំពឹងថានឹងជួយកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានារបស់សហគ្រាស

ការដាំបន្លែក្នុងផ្ទះសំណាញ់ បង្កើនប្រាក់ចំណូលដល់សហគមន៍កសិកម្មកំពង់ធំ

ការដាំបន្លែក្នុងផ្ទះសំណាញ់ បង្កើនប្រាក់ចំណូលដល់សហគមន៍កសិកម្មកំពង់ធំ

សហគមន៍កសិកម្មនៅខេត្តកំពង់ធំ សម្រេចបានអត្រាចំណេញរហូតដល់ប្រមាណ ៧៧% លើមុខរបរដាំបន្លែក្នុងផ្ទះសំណាញ់ ដែលត្រូវបានចាត់ទុកជាចំណុចសំខាន់មួយក្នុងការជំរុញការផលិត និងបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ។

ទូតកម្ពុជាស្នើក្រុមហ៊ុនកូរ៉េពិនិត្យលទ្ធភាពនាំស្វាយខ្ចី ទុរេន និងចេកខ្មែរចូលទីផ្សារកូរ៉េ

ទូតកម្ពុជាស្នើក្រុមហ៊ុនកូរ៉េពិនិត្យលទ្ធភាពនាំស្វាយខ្ចី ទុរេន និងចេកខ្មែរចូលទីផ្សារកូរ៉េ

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានស្នើក្រុមហ៊ុនកូរ៉េពិនិត្យលទ្ធភាពនាំយកផ្លែឈើខ្មែរផ្សេងទៀត ដូចជា ស្វាយខ្ចី ទុរេន និងចេក ចូលទីផ្សារកូរ៉េ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សហគមន៍ខ្មែរនៅប្រទេសនេះ

ក្រសួងពាណិជ្ជកម្មចុះបញ្ជី “ក្រូចពោធិ៍សាត់” ជាម៉ាកសមូហភាពជាផ្លូវការ

ក្រសួងពាណិជ្ជកម្មចុះបញ្ជី “ក្រូចពោធិ៍សាត់” ជាម៉ាកសមូហភាពជាផ្លូវការ

ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជី «ក្រូចពោធិ៍សាត់» ជាម៉ាកសមូហភាព (Collective Mark) ជាផ្លូវការ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាជំហានមួយក្នុងការពង្រឹងអត្តសញ្ញាណ និងលើកកម្ពស់ការទទួលស្គាល់ផលិតផលខ្មែរនៅលើទីផ្សារក្នុងប្រទេស និងអន្តរជាតិ