សេដ្ឋកិច្ច Archives - Millions times

CMA និង ARDB សហការគ្នាលើកកម្ពស់ហិរញ្ញប្បទានបៃតងនៅកម្ពុជា
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ កសិកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។

ភាពជាដៃគូយុទ្ធសាស្ត្រ ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ គឺជាគំនិតផ្តួចផ្តើមដែលរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងភាពងាយរងគ្រោះរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ និងការសឹករេចរិលបរិស្ថាន និងស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់​នឹងអាកាសធាតុ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញដោយលោក សុខ វឿន ប្រធានក្រុមប្រឹក្សា        ភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមវត្តមានក្រុមប្រឹក្សាភិបាល សមាគម          មីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានជាសមាជិករបស់សមាគម ថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងធនាគារជាតិនៃកម្ពុជា ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងភ្ញៀវកិត្តិយសផ្សេងទៀត។

ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារ ARDB នឹងសហការគ្នាលើគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់កម្ពុជា និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ គំនិតផ្តួចផ្តើមទាំងនេះរួមមាន៖

លើកកម្ពស់ហិរញ្ញប្បទានបៃតង និងសេវាហិរញ្ញវត្ថុពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ។

សម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតងដែលមានលក្ខខណ្ឌអនុគ្រោះសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

រៀបចំសិក្ខាសាលាបណ្តុះបណ្តាលរួមគ្នា ដើម្បីពង្រឹងការយល់ដឹងរបស់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពីស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ការគ្រប់គ្រង    ហានិភ័យអាកាសធាតុ និងកាលានុវត្តក្នុងការអនុវត្តហិរញ្ញវត្ថុបៃតង។

គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សហគមន៍កសិកម្ម និងកសិករខ្នាតតូច ក្នុងការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងដំណោះស្រាយពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ។

រួមចំណែកដល់យុទ្ធសាស្រ្តជាតិស្តីពីអាកាសធាតុ និងការអភិវឌ្ឍបៃតងរបស់កម្ពុជា និង

លើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធពាក់ព័ន្ធនឹងហិរញ្ញវត្ថុបៃតង និងការប្រែប្រួលអាកាសធាតុ។

ក្រោមអនុស្សរណៈនៃការយោគយល់នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានឹងដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការកៀរគរឱ្យមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិករបស់ខ្លួន ព្រមទាំងសម្របសម្រួលការប្រមូលទិន្នន័យ និងការរាយការណ៍នៅកម្រិតវិស័យ និងរៀបចំសកម្មភាពកសាងសមត្ថភាព ដើម្បីពង្រឹងការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីហិរញ្ញវត្ថុបៃតង។ សមាគម ក៏នឹងគាំទ្រឱ្យមានការផ្សព្វផ្សាយគោលការណ៍ណែនាំ និងស្តង់ដារ  ហិរញ្ញប្បទានបៃតង ព្រមទាំងជួយសម្របសម្រួលផ្សព្វផ្សាយអំពីយន្តការហិរញ្ញប្បទានពាក់ព័ន្ធនានារបស់ធនាគារ ARDB ដល់
ភាគីពាក់ព័ន្ធដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រួមទាំងសមាគមបណ្តាញកសិករតេជោផងដែរ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖«អនុស្សរណៈនៃការយោគយល់គ្នានេះគឺជារបត់ដ៏សំខាន់មួយសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ តាមរយៈការបន្ស៊ីកិច្ចខិតខំប្រឹងប្រែងរបស់យើងទៅនឹងអាទិភាពអាកាសធាតុថ្នាក់ជាតិ យើងបាន និងកំពុងពង្រឹងសមត្ថភាពគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិករបស់យើងពាក់ព័ន្ធនឹង ESG និងក្នុងការគ្រប់គ្រងហានិភ័យអាកាសធាតុ ព្រមទាំងជួយត្រួសត្រាយផ្លូវហិរញ្ញប្បទានបៃតងដែលកំពុងត្រូវការជាចាំបាច់ ទៅកាន់សហគ្រាសធុនមីក្រូ តូច និងធម្យម និងគម្រោងនានាដែលមានចីរភាព ដែលគាំទ្រដល់ការលូតលាស់សេដ្ឋកិច្ចបៃតង និងភាពធន់របស់កម្ពុជា»។

ធនាគារ ARDB នឹងចូលរួមគាំទ្រក្នុងការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង និងការគាំទ្រផ្សេងទៀត ព្រមទាំងការចែករំលែកផ្នែកបច្ចេកទេសលើវិស័យបៃតង។ ធនាគារ ARDB ក៏នឹងជួយក្នុងការផ្តល់ហិរញ្ញប្បទានបៃតងដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម, កសិឧស្សាហកម្ម សហគមន៍កសិកម្ម និងប្រជាកសិករ ព្រមទាំងចូលរួមគាំទ្រដល់យន្តការចែករំលែកហានិភ័យ ការតាមដាន និងការវាយតម្លៃផងដែរ។

ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB បានមានប្រសាសន៍ថា៖ «វិស័យកសិកម្ម និង
កសិឧស្សាហកម្មរបស់កម្ពុជា តម្រូវឱ្យមានយន្តការហិរញ្ញប្បទានដ៏រឹងមាំ និងមានចីរភាព ដើម្បីកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ហើយធនាគារ ARDB នឹងបន្តគាំទ្រការផ្តល់ហិរញ្ញប្បទានបៃតងប្រកបដោយប្រសិទ្ធភាព និងចីរភាព។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ យើងមានគោលបំណងកៀរគរឥណទានបៃតង បំពេញគម្លាតផ្នែកហិរញ្ញប្បទាន និងគាំទ្រកសិករ និងសហគ្រាសជនបទក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកការអនុវត្តដែលមានចីរភាពបរិស្ថានជាងមុន»។

តាមរយៈភាពជាដៃគូនេះ ស្ថាប័នទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូរចំណេះដឹង ទិន្នន័យ និងបទពិសោធន៍ប្រតិបត្តិការពាក់ព័ន្ធនឹងហិរញ្ញវត្ថុបៃតង និងភាពធន់នឹងអាកាសធាតុ ព្រមទាំងគោរពសិទ្ធិស្ថាប័ន រក្សាការសម្ងាត់ និងគោលការណ៍ផ្សព្វផ្សាយម៉ាកយីហោរបស់គ្នាទៅវិញទៅមក៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post CMA និង ARDB សហការគ្នាលើកកម្ពស់ហិរញ្ញប្បទានបៃតងនៅកម្ពុជា appeared first on Millions times.

រដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៦ ក្រោមទុន ៨៣ លានដុល្លារនៅភូមិភាគឦសាន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៥ សម្រាប់គម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង នៅពេលដំណើរការ។

គម្រោងទាំងនេះ រួមមាន ៖ ២ គម្រោង នៅខេត្តរតនគិរី, ២ គម្រោង នៅខេត្តមណ្ឌលគិរី, ១ គម្រោង នៅខេត្តស្ទឹងត្រែង និង ១ គម្រោង នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគរោងចក្រផលិតម្សៅដំឡូងមីស្រស់, រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី, គម្រោងដាំដុះដំណាំកៅស៊ូ និង រោងចក្រកែច្នៃជ័រកៅស៊ូ, គម្រោងទេសចរណ៍ធម្មជាតិ, និង គម្រោងដំាដុះ និង រោងចក្រកែច្នៃកាហ្វេ។

ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងនៅបន្តគាំទ្រ សម្របសម្រួល និង ស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ, ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និង ការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និង ត្រូវជំរុញបរិវត្តកម្ម ពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា ជាមួយនឹងការធ្លាក់ចុះជាបណ្តើរៗនៃតម្លៃប្រេង ដែលជាផ្នែកចម្បងនៃថ្លៃផលិតកម្មក្នុងវិស័យកសិកម្ម និងការកែច្នៃ, វិនិយោគិននឹងអាចមានស្ថិរភាពប្រតិបត្តិការឡើងវិញ ហើយមានចាប់អារម្មណ៍ពង្រីកអាជីវកម្មរបស់ខ្លួន ។

ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញសេចក្តីសោមនស្ស ជាមួយនឹងការកើនឡើងជាលំដាប់នូវសមត្ថភាពសម្របសម្រួល និង ចូលរួមគ្រប់គ្រងគម្រោង ពីសំណាក់អនុគណៈកម្មាធិការវិនិយោគរបស់ខេត្ត, ព្រមទាំងបានអបអរសាទរដល់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលសម្រេចបានការចុះបញ្ជី គ.ល.គ ដំបូង សម្រាប់គម្រោងដែលមានទុនវិនិយោគក្រោម ៥ លានដុល្លារ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញក្តីសង្ឃឹមថា រដ្ឋបាលខេត្តទាំង ៤ នឹងខិតខំជំរុញបន្ថែមទៀតឱ្យមានការចុះបញ្ជី គ.ល.គ ជាបន្តបន្ទាប់ ដើម្បីជំរុញភាពផុសផុល និង លេចធ្លោរបស់តំបន់ភូមិភាគឦសាន។

គួរបញ្ជាក់ជូនថា បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៦៦ គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤៧៨,៦ លានដុល្លារអាម៉េរិក និង បានឯកភាពផ្តល់គោលការណ៍ជូនគម្រោងវិនិយោគចំនួន ៤៥ គម្រោង ក្រោមទុនវិនិយោគជាង ២ ០០០ លានដុល្លារអាម៉េរិក ។ ក្នុងនោះ, សំណើគម្រោងវិនិយោគតាមបណ្តាខេត្តនីមួយៗ មានដូចខាងក្រោម៖

• ខេត្តក្រចេះ ទទួលបានសំណើគម្រោងចំនួន ១៦ គម្រោង ក្រោមទុនវិនិយោគ ១ ០៧១ លានដុល្លារអាម៉េរិក និង បង្កើតការងារ ២៥ ២៣១ កន្លែង,

• ខេត្តស្ទឹងត្រែង ទទួលបានសំណើគម្រោងចំនួន ១៩ គម្រោង ក្រោមទុនវិនិយោគ ១៣៧,៩ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៣ ៣១០ កន្លែង,

• ខេត្តមណ្ឌលគិរី ទទួលបានសំណើគម្រោងចំនួន ២០ គម្រោង ក្រោមទុនវិនិយោគ ៤០៦,៥ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤ ៧៧៣ កន្លែង, និង

• ខេត្តរតនគិរី ទទួលបានសំណើគម្រោងចំនួន ១១ គម្រោង ក្រោមទុនវិនិយោគ ៨៦៣,២ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤២ ៩៥១ កន្លែង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តនីមួយៗ ឱ្យខិតខំចូលរួមទាក់ទាញវិនិយោគិន តាមដែលអាចធ្វើទៅបាន, ជាពិសេស ការខិតខំបង្ហាញអំពីសក្តានុពលវិនិយោគរបស់ខេត្ត ដើម្បីទាក់ទាញ និង ទទួលវិនិយោគិន ព្រមទាំងបានស្នើឱ្យរដ្ឋបាលខេត្តនីមួយៗ រៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគ ឱ្យបានជាប្រចាំ ដើម្បីដាក់ចេញយុទ្ធសាស្ត្រ និង ផែនការទាក់ទាញ និង ជំរុញវិនិយោគឱ្យបានច្បាស់លាស់ ដោយមិនត្រូវរង់ចាំតែទទួលគម្រោង ដែលវិនិយោគិនបានដាក់ស្នើឡើយ។

ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈយន្តការ “ច្រកចេញចូលតែមួយ” និង អភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងគោរពគោលការណ៍ចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព និង ត្រូវខិតខំជួយសម្របសម្រួលដល់វិនិយោគិន ក្នុងការដោះស្រាយបញ្ហាប្រឈម និង ផ្តល់ការគាំទ្រចាំបាច់នានា តាមដែនសមត្ថកិច្ចរៀងៗខ្លួន ក្នុងគោលដៅរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច បង្កើនការងារ និង បង្កើនជំនាញ សម្រាប់តំបន់ភូមិភាគឦសានទាំងមូល៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post រដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៦ ក្រោមទុន ៨៣ លានដុល្លារនៅភូមិភាគឦសាន appeared first on Millions times.

គណៈកម្មការទី២នៃរដ្ឋសភា បើកកិច្ចប្រជុំប្រមូលធាតុចូលសម្រាប់ពិនិត្យសេចក្តីព្រាងច្បាប់ថវិកាជាតិ
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣ ក្នុងគោលបំណងរៀបចំផែនការការងារឆ្ពោះទៅកាន់ការពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ទាក់ទងនឹងថវិកាជាតិ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន លោកជំទាវលេខាធិការ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការ និងឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត។

នៅក្នុងកិច្ចពិភាក្សាអង្គប្រជុំបានពិភាក្សាលើប្រតិទិនការងារ នៃការត្រៀមរៀបចំសិក្ខាសាលាដើម្បីស្វែងយល់ពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ។

សិក្ខាសាលានេះ គឺជាជំហានគន្លឹះមួយក្នុងការប្រមូលព័ត៌មាន និងទិន្នន័យចាំបាច់ សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ខាងមុខ។

អង្គប្រជុំក៏បានពិភាក្សាលើប្រតិទិនការងារ នៃការត្រៀមរៀបចំកិច្ចប្រជុំរួមគ្នាមួយ រវាងគណៈកម្មការទី២ នៃរដ្ឋសភា តំណាងគណៈកម្មការជំនាញនានានៃរដ្ឋសភា និងអាជ្ញាធរសវនកម្មជាតិ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកិច្ចប្រជុំអន្តរស្ថាប័ននេះ ធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាឱ្យបានស៊ីជម្រៅលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។

កិច្ចប្រជុំនាពេលនេះបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាដ៏ល្អ ដោយមានការចូលរួមផ្ដល់ធាតុចូលយ៉ាងផុសផុលពីសមាជិកសមាជិកាទាំងអស់ ដើម្បីរួមគ្នាកំណត់ទិសដៅការងាររបស់គណៈកម្មការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ ប៊ី, ប្រភព៖ រដ្ឋសភា

តាមដានជាមួយយើង៖   Million Times

second...

x

The post គណៈកម្មការទី២នៃរដ្ឋសភា បើកកិច្ចប្រជុំប្រមូលធាតុចូលសម្រាប់ពិនិត្យសេចក្តីព្រាងច្បាប់ថវិកាជាតិ appeared first on Millions times.

កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាន ១៧១ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងចំនួនពីរ
កម្ពុជា និងជប៉ុន បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ០២ ដែលមានទំហំទឹក ប្រាក់សរុបចំនួន ២៥ ៤២៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៧១,៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោង សាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម និងគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគនិរតីរាជធានីភ្នំពេញ។

កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយទទួលបានបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ លោក SANUI Kazuma, ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា (Chief Representative of JICA Cambodia Office) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ០២ ដែលមានទំហំទឹក ប្រាក់សរុបចំនួន ២៥ ៤២៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៧១,៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងដូច ខាងក្រោម៖

១. កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់ “ (Establishment of the Teacher Education College in Kampong Cham Province)” មានទឹកប្រាក់ ចំនួន ១ ១៨៩ លានយ៉េនជប៉ុន (ត្រូវជាប្រមាណ ៧.៥ លានដុល្លារអាម៉េរិក)។

គម្រោងនេះ មានគោលបំណង លើកកម្ពស់សមត្ថភាពរបស់គ្រូបង្រៀនដែលបានទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យនៅក្នុងខេត្តកំពង់ចាម តាមរយៈការផ្តល់សម្ភារៈបរិក្ខារ និងឧបករណ៍អប់រំចាំបាច់នានា និងដើម្បីធ្វើឱ្យប្រសើរឡើងនូវ កម្រិតគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនដែលមានស្រាប់ទៅជាវិទ្យាស្ថានគរុកោសល្យ ដោយធ្វើការសាងសង់ អគារថ្មីចំនួន ២ខ្នង រួមមាន អគារស្វែម (STEM) សម្រាប់ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងអគារសាលប្រជុំ ព្រមទាំងបំពាក់ធនធានសំខាន់ៗនៅក្នុងអគារថ្មី និងនៅក្នុងអគារដែលមានស្រាប់ ។

២. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់ “គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគ និរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣) [Southwest Phnom Penh Irrigation and Drainage Rehabilitation and Improvement Project (III)]” មានទឹកប្រាក់ចំនួន ២៤ ២៣៧ លានយ៉េនជប៉ុន (ត្រូវជាប្រមាណ ១៦៣,៨ លានដុល្លារអាម៉េរិក) ។

គម្រោងនេះ មានគោលបំណងបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការខូចខាតដោយសារទឹកជំនន់នៅតាមតំបន់ជនបទ និងតំបន់ដែលខ្វះខាត តាមរយៈការកែលម្អ និង ស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រដែលមានអនុវគម្រោងចំនួន ២ រួមមាន អនុគម្រោងរលាំងជ្រៃ និងអនុ គម្រោងកណ្តាលស្ទឹងបាទី ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, និងខេត្តកណ្តាល ដែលនឹងចូលរួម ចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅផងដែរ ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននៅពេលនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំ និងយូរអង្វែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន។

ជប៉ុន គឺជាដៃគូ អភិវឌ្ឍន៍សំខាន់ក្នុងចំណោមដៃគូអភិវឌ្ឍន៍ធំៗរបស់កម្ពុជា បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងពី “ភាពជាដៃគូយុទ្ធ សាស្ត្រ” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ ២០២៣។ តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន, គម្រោងសហប្រតិបត្តិការអាទិភាពថ្មីៗជាច្រើនទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កម្ពុជា បាន និងកំពុងសិក្សា ក៏ដូចជា ដាក់ឲ្យអនុវត្តជាបន្តបន្ទាប់។

ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងព្រះរាជាណាចក្រកម្ពុជា, រដ្ឋាភិបាលជប៉ុន, តាមរយៈទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), នឹងបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងជាមួយរាជរដ្ឋាភិបាល និង គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ឥណទានសម្បទាន និងជំនួយបច្ចេកទេស៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាន ១៧១ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងចំនួនពីរ appeared first on Millions times.

ក្រុមហ៊ុន និងសហគ្រាសចិនជាង ២០០ ស្ថាប័ន នឹងស្វែងរកដៃគូផ្នែកឧស្សាហកម្ម និងការវិនិយោគនៅកម្ពុជា
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបគណៈប្រតិភូសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា (CIEA) ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំ “មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

កម្មវិធីនេះនឹងប្រមូលផ្តុំក្រុមហ៊ុនចិន សមាគមឧស្សាហកម្ម វិនិយោគិន និងសហគ្រាសកម្ពុជាជាង ២០០ ស្ថាប័ន ដើម្បីបង្កើតឱកាសសហការ ផ្គូផ្គងធុរកិច្ច និងស្វែងរកដៃគូផ្នែកឧស្សាហកម្ម និងការវិនិយោគនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការផ្សព្វផ្សាយពីកម្ពុជាជាគោលដៅវិនិយោគ និងបានលើកទឹកចិត្តឱ្យសមាគមទាក់ទាញក្រុមហ៊ុនវិនិយោគចិន ដែលអាចពង្រឹង ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម និងជំរុញបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលវែង។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “វិនិយោគិនចិនឈរនៅលំដាប់លេខ១ នៅកម្ពុជា។ អ្វីដែលកម្ពុជាចង់បានគឺមិនមែនត្រឹមតែតួលេខប៉ុណ្ណោះទេ។ យើងចង់បានការវិនិយោគដែលមានគុណភាព ដែលនាំមកនូវឧត្តមភាពប្រកួតប្រជែង ការផ្ទេរបច្ចេកវិទ្យា នវានុវត្តន៍ និងការវិនិយោគក្នុងវិស័យថ្មីៗ ដើម្បីគាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់យើង។”

ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការទាក់ទាញវិនិយោគដែលអាចជួយអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក បង្កើតការផ្សារភ្ជាប់រវាងឧស្សាហកម្មធន់ធ្ងន់ជាមួយនឹងសហគ្រាសក្នុងស្រុក ព្រមទាំងពង្រឹងសមត្ថភាពផលិតរបស់កម្ពុជា។

លោក LI ZHAN BO ប្រធានសមាគម CIEA បានលើកឡើងថា មហាសន្និបាត និងពិព័រណ៍ឧស្សាហកម្មនេះ មានគោលបំណងផ្តល់ជាវេទិកាជាក់ស្តែងសម្រាប់ភ្ជាប់សហគ្រាសកម្ពុជា និងក្រុមហ៊ុនចិន ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងសម្របសម្រួលគម្រោងវិនិយោគនៅកម្ពុជា។

លោកបានបន្ថែមថា៖ “គោលដៅរបស់យើងគឺមិនមែនគ្រាន់តែនាំយកទុនវិនិយោគពីប្រទេសចិនមកកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបច្ចេកវិទ្យា ធនធានមនុស្ស ធនធានឧស្សាហកម្ម និងដំណោះស្រាយខ្សែច្រវាក់ផ្គត់ផ្គង់ពេញលេញ ដែលអាចគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ យើងសង្ឃឹមថា កម្មវិធីនេះនឹងជួយឱ្យសហគ្រាសចិនដែលមានគុណភាពកាន់តែច្រើន ស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា និងបង្កើតប្រតិបត្តិការរយៈពេលវែងនៅទីនេះ។”

សមាគម CIEA ត្រូវបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០២៥ និងមានបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មរវាងកម្ពុជា និងចិន។ ចាប់តាំងពីការបង្កើតសមាគមមក CIEA បានរៀបចំសកម្មភាពជំរុញវិនិយោគទាំងនៅកម្ពុជា និងនៅប្រទេសចិន ព្រមទាំងបានសហការជាមួយសមាគមធុរកិច្ច និងសហគ្រាសចិនជាច្រើនដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post ក្រុមហ៊ុន និងសហគ្រាសចិនជាង ២០០ ស្ថាប័ន នឹងស្វែងរកដៃគូផ្នែកឧស្សាហកម្ម និងការវិនិយោគនៅកម្ពុជា appeared first on Millions times.

​ក្រុង​កំពតត្រៀមក្លាយជាសមាជិកបណ្តាញទីក្រុងមាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទី​ក្រុង​កំពតត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ ខណៈការចូលសមាជិកនេះ នឹងក្លាយជាយុទ្ធសាស្ត្រសំខាន់ក្នុងការទាក់ទាញវិនិយោគិន បង្កើនការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពីការរៀបចំឯកសារបេក្ខភាពទីក្រុងកំពត ដើម្បីចូលជា​បណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network – UCCN)។

សិក្ខាសាលានេះ មានការចូលរួមពីឯកឧត្តម ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ ឯកឧត្ដម​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, រដ្ឋបាលខេត្តកំពតនិងភាគីពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី វិស័យ​​ឯកជន និង​អ្នកជំនាញការ សរុបប្រមាណ​ជាង​២០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិក្ខាសាលាខាង​លើ​​នេះមិនត្រឹមតែជាវេទិកាពិគ្រោះយោបល់បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ ភាពច្នៃប្រឌិត និងអត្តសញ្ញាណមូលដ្ឋានឱ្យទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូប្រចាំកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តកំពត ក្រុមការងារបច្ចេកទេសនៃ​ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំឯកសារបេក្ខភាពនេះ ព្រមទាំងបានកោតសរសើរចំពោះប្រជាពលរដ្ឋ សិប្បករ សហគ្រិន ផលិតករ និងចុងភៅក្នុងខេត្តកំពត ដែលបានរួមចំណែកថែរក្សា និងអភិវឌ្ឍមរតកវប្បធម៌ និងម្ហូបអាហារប្រចាំតំបន់ឱ្យមានភាពលេចធ្លោ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តកំពតមានសក្តានុពលដ៏សម្បូរបែប ទាំងផ្នែកធនធានធម្មជាតិ ទេសភាពស្រស់ស្អាត បេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង និងផលិតផលកសិទេសចរណ៍​ដែល​បាន​ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ហើយ​មាន​ភាព​ល្បីល្បាញលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត អំបិល និងផ្កាអំបិលកំពត ទឹកត្រីកំពត ព្រមទាំងធុរេនកំពត និងគ្រឿងសមុទ្រស្រស់ៗ ដែលសុទ្ធសឹងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទេសចរណ៍សម័យថ្មីមិនត្រឹមតែផ្តោតលើការទស្សនាទេសភាពប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរចង់ទទួលបានបទពិសោធន៍ពិតប្រាកដ តាមរយៈវប្បធម៌ ម្ហូបអាហារ សិល្បៈ តន្ត្រី។ល។ ដូច្នេះ ការចូលរួមក្នុងបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់យូណេស្កូផ្នែក​ម្ហូប​អាហារ​ នឹងក្លាយជាយុទ្ធសាស្ត្រសំខាន់ក្នុងការទាក់ទាញវិនិយោគិន បង្កើនការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រី ក៏​បានលើក​ទឹក​ចិត្ត និង​ជំរុញ​ដល់រាជធានី និង​ខេត្តផ្សេងៗក្នុងការចុះសិក្សា ស្វែងរក ជីក​​កកាយ និងបង្ហាញនូវសក្តានុពលវប្បធម៌ អាហារ និងភាពច្នៃប្រឌិត ដែលលាក់កំបាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមខ្លួនចូលរួមក្នុងបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់អង្គការយូណេស្កូនាពេលអនាគត។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្ តី​បានសម្តែងជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធ ទី​ក្រុង​កំពតនឹងអាចលើកកម្ពស់កិត្យានុភាពរបស់ខ្លួន និងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ ដែលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌ ភាពច្នៃប្រឌិតផ្នែក​ម្ហូប​អាហារ​ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

គូស​បញ្ជាក់​ថាទី​ក្រុងបាត់ដំបងត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) កាលពីឆ្នាំ២០២៣ ដែល​បានបង្ហាញយ៉ាងច្បាស់ពីសក្តានុពលវប្បធម៌ និងភាពច្នៃប្រឌិតរបស់កម្ពុជាទៅ​កាន់​ពិភព​លោក​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post ​ក្រុង​កំពតត្រៀមក្លាយជាសមាជិកបណ្តាញទីក្រុងមាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ appeared first on Millions times.

ក្រុមហ៊ុន KH HAITECH នឹងសាងសង់រោងចក្រផលិតថេប្លេតម៉ាកខ្មែរ នៅភ្នំពេញ
ភ្នំពេញ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២២០២៦ — ក្រុមហ៊ុន KH HAITECH ដែលបង្កើតឡើង ដោយកូនខ្មែរ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន កំពុងជំរុញការវិនិយោគក្នុងវិស័យផលិតគ្រឿងអេឡិចត្រូនិកនៅកម្ពុជា ដោយគ្រោងសាងសង់រោងចក្រផលិតថេប្លេតម៉ាកខ្មែរ «K Haitech» នៅរាជធានីភ្នំពេញ។

Haitech-Haier Global Business គឺជាបុត្រសម្ព័ន្ធមួយក្នុងប្រព័ន្ធអាជីវកម្មរបស់ Haier Group ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេមួយលើពិភពលោកក្នុងការផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ។ ក្រុមហ៊ុន Haier មានវត្តមាននៅជាង ២០០ ប្រទេស និងតំបន់ជុំវិញពិភពលោក និងត្រូវបានទទួលស្គាល់ថាជាម៉ាកយីហោឈានមុខគេក្នុងវិស័យនេះ។

KH HAITECH បានបញ្ជាក់ថា ខ្លួនជាក្រុមហ៊ុនផលិតដោយផ្ទាល់ មិនមែនជាក្រុមហ៊ុននាំចូល ឬទិញ-លក់គ្រឿងអេឡិចត្រូនិកនោះទេ។ ក្រុមហ៊ុនមានគោលបំណងនាំយកបច្ចេកវិទ្យាផលិតកម្មទំនើប និងគោលការណ៍ឧស្សាហកម្ម ៤.០ មកអនុវត្តនៅកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពផលិតក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មជាតិ។

យោងតាមព័ត៌មានដែលបានបង្ហាញដោយក្រុមហ៊ុន រោងចក្រផលិតថេប្លេតម៉ាក «K Haitech» នឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ ៥ ហិកតា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ផលិតផលដែលនឹងផលិតនៅកម្ពុជានេះ ត្រូវបានរំពឹងថា នឹងផ្តល់ជាជម្រើសបច្ចេកវិទ្យាដែលមានតម្លៃសមរម្យសម្រាប់សិស្ស និស្សិត និងប្រជាពលរដ្ឋទូទៅ។

កាលពីដើមឆ្នាំ ២០២៦ ថ្នាក់ដឹកនាំ KH HAITECH បានជួបពិភាក្សាការងារជាមួយឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្ហាញពីផែនការវិនិយោគ និងការអភិវឌ្ឍផលិតកម្មបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ ក្រសួងបានស្វាគមន៍គម្រោងនេះ និងបង្ហាញការគាំទ្រចំពោះការបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកក្នុងស្រុក។

ជាមួយគ្នានេះ ក្រុមហ៊ុន KH HAITECH ក៏បានផ្តល់សិទ្ធិចែកចាយលក់រាយដល់ក្រុមហ៊ុននានា ក្នុងការត្រៀមដាក់លក់ផលិតផល «K Haitech» នៅលើទីផ្សារកម្ពុជានាពេលខាងមុខ។

ការវិនិយោគនេះ ស្របពេលដែលកម្ពុជាកំពុងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការផលិតដែលមានតម្លៃបន្ថែមខ្ពស់។ ប្រសិនបើគម្រោងនេះដំណើរការតាមផែនការ វាអាចក្លាយជាជំហានសំខាន់មួយក្នុងការបង្កើតឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិកក្នុងស្រុក និងជួយលើកកម្ពស់វិស័យបច្ចេកវិទ្យារបស់កម្ពុជានៅពេលអនាគត៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post ក្រុមហ៊ុន KH HAITECH នឹងសាងសង់រោងចក្រផលិតថេប្លេតម៉ាកខ្មែរ នៅភ្នំពេញ appeared first on Millions times.

ADB អនុម័តកម្ចីជាង ៦៣ លានដុល្លារ ដើម្បីសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម ២៥០ មេហ្គាវ៉ាត់នៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា ពង្រឹងស្ថិរភាពបណ្តាញអគ្គិសនី និងសន្តិសុខថាមពល និងជំរុញពាណិជ្ជកម្មថាមពលឆ្លងដែន។

គម្រោងផ្ទុកថាមពលថ្មខ្នាតធំភ្ជាប់បណ្តាញអគ្គិសនីនៅកម្ពុជា នេះ នឹងគាំទ្រដល់ការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម (battery energy storage system) ដែលមានកម្រិតថាមពល ២៥០ មេហ្គាវ៉ាត់ ជាមួយនឹងសមត្ថភាពផ្ទុក ៥០០ មេហ្គាវ៉ាត់ម៉ោងនៅស្ថានីយ៍រងខេត្តតាកែវ។ ប្រព័ន្ធនេះនឹងរក្សាទុកថាមពលកកើតឡើងវិញដែលសល់ ហើយបញ្ជូនវាត្រឡប់ទៅបណ្តាញវិញនៅពេលតម្រូវការថាមពលកើនឡើង និងជួយរក្សាស្ថេរភាពថាមពល។

ការណ៍នេះនឹងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងដោយសារ តំបន់ឧស្សាហកម្ម ទីតាំងកែច្នៃកសិផល និងសង្កាត់ក្នុងទីក្រុង ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ វាក៏នឹងជំរុញពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងការតភ្ជាប់បណ្តាញអគ្គិសនីជាមួយប្រទេសវៀតណាម រួមទាំងការនាំចូលថាមពលរបស់កម្ពុជា ដែលរួមចំណែកដល់គោលដៅនៃបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ក្នុងការសម្រេចបាននូវប្រតិបត្តិការបណ្តាញអគ្គិសនីរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅទូទាំងអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០៤៥។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Yasmin Siddiqi មានប្រសាសន៍ថា «ចំពេលមានវិបត្តិថាមពលសកល គម្រោងនេះពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជាឆ្ពោះទៅរកអន្តរកម្មថាមពលស្អាត។ តាមរយៈការពង្រឹងបណ្តាញថាមពលជាមួយនឹងការផ្ទុកថាមពលថ្មខ្នាតធំ យើងកំពុងជួយប្រទេសកម្ពុជាទាញប្រយោជន៍ពីថាមពលកកើតឡើងវិញបន្ថែមទៀត ហើយធានាថាក្រុមគ្រួសារ កសិករ និងអាជីវកម្មនានា ទទួលបានអត្ថប្រយោជន៍ពីអគ្គិសនីដែលមានសុវត្ថិភាព ស្ថិរភាព និងតម្លៃសមរម្យ។»

វិស័យថាមពលកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងឥន្ធនៈសម្រាប់ផលិតថាមពល។ ទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកសមត្ថភាពផលិត ការចូលប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនក៏ដោយ ក៏ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅតែប្រឈមនឹងការប្រែប្រួលតម្លៃបង្កដោយកត្តាខាងក្រៅ និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពី ភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិអន្តរជាតិផ្សេងទៀត ដែលគំរាមកំហែងដល់ស្ថិរភាព និងនិរន្តរភាពបណ្តាញអគ្គិសនី។

គម្រោងនេះគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការសម្រេចបាននូវសមត្ថភាពថាមពលកកើតឡើងវិញ ៧០% នៅឆ្នាំ ២០៣០ ដែលអនុញ្ញាតឱ្យមានការធ្វើសមាហរណកម្មថាមពលពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញផ្សេងទៀតកាន់តែច្រើន។ នៅពេលដំណើរការ វាត្រូវបានគេរំពឹងថានឹងជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ២៧,៧០០ តោនជារៀងរាល់ឆ្នាំ។

គម្រោងនេះនឹងពង្រឹងសមត្ថភាពរបស់ អគ្គិសនីកម្ពុជា (EDC) ដែលជាស្ថាប័នផ្គត់ផ្គង់ថាមពលរបស់រដ្ឋ ដើម្បីគ្រប់គ្រងប្រព័ន្ធថាមពលកម្រិតខ្ពស់។ វាក៏នឹងគាំទ្រដល់ការអភិវឌ្ឍបទប្បញ្ញត្តិទាក់ទងនឹងការផ្ទុកថាមពលថ្ម និងលើកកម្ពស់ការអភិវឌ្ឍជំនាញ ជាពិសេសសម្រាប់ស្ត្រី ដើម្បីបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យថាមពល ក៏ដូចជាតួនាទីបច្ចេកទេស និងភាពជាអ្នកដឹកនាំរបស់ពួកគាត់។

កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៤០ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ៥ លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈមូលនិធិអភិវឌ្ឍន៍អាស៊ី រួមជាមួយនឹងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ១៨,៤៤ លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) និងចក្រភពអង់គ្លេស មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន(ASEAN Catalytic Green Finance Facility)។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

តាមដានជាមួយយើង៖   Million Times

អត្ថបទ៖ ប៊ី

second...

x

The post ADB អនុម័តកម្ចីជាង ៦៣ លានដុល្លារ ដើម្បីសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម ២៥០ មេហ្គាវ៉ាត់នៅកម្ពុជា appeared first on Millions times.

សម្ដេចធិបតី សម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក រយៈពេល ២ ឆ្នាំទៀត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ ឆ្នាំទៀត ពោលគឺរហូតដល់ដំណាច់ឆ្នាំ ២០២៨។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូច្នេះ នាឱកាសអនុញ្ញាតឱ្យ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, ។

ក្នុងឱកាសនៃជំនួបនេះ, អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការងារ​ និងប្រតិបត្តិការអាជីវកម្មរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម​​ បាន​ និងកំពុងបោះទុនវិនិយោគសរុបប្រមាណ ១,២ ពាន់លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ ១២ លានតោនក្នុងមួយឆ្នាំ និងបានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករសរុបចំនួន ២ ១១៩ នាក់ ក្នុងនោះបុគ្គលិក និងកម្មករខ្មែរមាន ១ ៩០០ នាក់ ស្មើនឹង ៩០%។

អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានបន្ថែមទៀតថា សមាជិកសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាបានផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងទីផ្សារក្នុងស្រុកសរុបពី ៨ ទៅ ៩ លានតោនក្នុងមួយឆ្នាំ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ ៨៥% នៃខ្សែច្រវាក់ផលិតកម្មស៊ីម៉ងត៍ ដែលការណ៍នេះជួយរក្សាបាននូវភាពប្រកួតប្រជែងរបស់សមាគម។

ក្រៅពីប្រតិបត្តិការអាជីវកម្ម, សមាគមក៏បានចូលរួមអភិវឌ្ឍសហគមន៍ តាមរយៈការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ដូចជាការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ,​ សាលារៀន, មណ្ឌលសុខភាព និង ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ជាដើម។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងការកោតសរសើរ​ និងអបអរសាទរ​ចំពោះសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដែលទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលធានាបាននូវការផ្គត់ផ្គង់ស៊ីម៉ងត៍លើទីផ្សារក្នុងស្រុក។

ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានស្វាគមន៍ចំពោះស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់សមាគម ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការធានាឱ្យបាននូវបរិមាណផលិតកម្ម, គុណភាព​ និង ស្តង់ដារផលិតផល ព្រមទាំងរក្សាបានសមត្ថភាពប្រកួតប្រជែងរបស់សមាគម។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលបាន និងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

សម្តេច​ធិបតី​បាន​បញ្ជាក់បន្ថែមថា ៖«រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដែលរាជរដ្ឋាភិបាលធ្លាប់បានផ្តល់ជូនជាច្រើនឆ្នាំកន្លងមក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ​ សម្រាប់សហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ ឆ្នាំទៀត ពោលគឺរហូតដល់ដំណាច់ឆ្នាំ ២០២៨»។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា​ គឺជាការផ្សព្វផ្សាយប្រកបដោយសក្ដានុពលបំផុត ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា។

បន្ថែមពីនេះ, សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់សមាគម​ ក៏ដូចជាបណ្តាក្រុមហ៊ុន​, រោងចក្រ និង សហគ្រាសឯកជន​ ថា​ ដេីម្បី​ធានាបានភាពប្រកួតប្រជែង និងការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ចំពោះផលិតផលរបស់ខ្លួន​,​ អ្នកផលិតត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការធានាបាន​នូវគុណភាពល្អ​ ជាមួយតម្លៃសមរម្យ។

ជាមួយគ្នានេះ, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បន្តពិនិត្យ និងពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីបម្រើដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែរឹងមាំបន្ថែមទៀត។

មុននឹងបញ្ចប់, សម្ដេចធិបតី បានគូសបញ្ជាក់សាជាថ្មីថា​ រាជរដ្ឋាភិបាលនឹងបន្តជួយជ្រោមជ្រែង និងគាំទ្រដល់ភាពជោគជ័យរបស់វិស័យឯកជន ព្រមទាំងបានចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។

សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលមានជំនឿទុកចិត្ត និងបន្តពង្រីកការបោះទុនវិនិយោគនៅកម្ពុជា៕

តាមដានជាមួយយើង៖   Million Times

អត្ថបទ៖ ប៊ី

second...

x

The post សម្ដេចធិបតី សម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក រយៈពេល ២ ឆ្នាំទៀត appeared first on Millions times.

ដំណឹងល្អ! ផ្លែទុរេនខែ្មរកាន់តែមានទីផ្សារ និងអាចនាំចេញទៅកាន់ប្រទេសចិន តាមរយៈឆ្លងកាត់ប្រទេសឡាវ
ផ្លែទុរេនកម្ពុជានឹងកាន់តែមានទីផ្សារខ្លាំងឡើង បន្ទាប់ពីកម្ពុជា និងឡាវ បានសម្រេចបើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន។

កាលពីថ្ងៃទី ២២ មិថុនា ២០២៦ ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ត្រូវបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏មានការចូលរួមផ្ទាល់ពីសំណាក់តំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ ក្រុមហ៊ុនផងដែរ។

ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានបង្ហាញការសាទរចំពោះការសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ។

ឯកឧត្តម​ រដ្ឋមន្ត្រី បានឱ្យដឹងថា នេះជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ។

ឯកឧត្តម​ ឌិត​ ទីណា បានថ្លែងថា៖«នេះគឺសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកសិកម្មនិងបរិស្ថានឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦មុខ ទៅកាន់ទីផ្សារចិន ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន»។

​បើតាមក្រសួងកសិកម្មបច្ចុប្បន្ននេះ ផ្ទៃដីដាំទុរេននៅកម្ពុជា មានទំហំ ១៦ ១៩៣ ហិកតា។ ចំណែក ចម្ការទុរេនដែលត្រូវបានចុះបញ្ជីទទួលស្គាល់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ដោយត្រង់ពីកម្ពុជា ទៅកាន់ទីផ្សារចិន ចំនួន១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៣០ទីតាំង​​ ប៉ុន្តែក្រុមហ៊ុនខ្លះមិនទាន់អាចបំពេញលក្ខខណ្ឌបាននៅឡើយ ទើបក្រុមហ៊ុនមិនទាន់ហ៊ាននាំចេញ​៕

តាមដានជាមួយយើង៖   Million Times

អត្ថបទ៖ ប៊ី

second...

x

The post ដំណឹងល្អ! ផ្លែទុរេនខែ្មរកាន់តែមានទីផ្សារ និងអាចនាំចេញទៅកាន់ប្រទេសចិន តាមរយៈឆ្លងកាត់ប្រទេសឡាវ appeared first on Millions times.