នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយសម្តេចវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែលបានខិតខំកសាងច្រកអន្តរជាតិនេះឡើង និងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះដូរទំនិញរវាងកម្ពុជា-វៀតណាម។ សម្ដេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែលបានខិតខំកសាងច្រកអន្តរជាតិនេះឡើង ហើយតាមរយៈច្រកអន្តរជាតិម៉ឺនជ័យនេះ និងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះដូរទំនិញរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសផលិតកសិផល កសិកម្មរបស់ប្រជាពលរដ្ឋដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសទាំងពីរ។ សម្ដេចក៏បានជំរុញឱ្យអាជ្ញាធរខិតខំ ប្រែក្លាយតំបន់ព្រំដែននេះឲ្យក្លាយទៅជាព្រំដែន សុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ យោងតាមរបាយការណ៍ បានឲ្យដឹងថា នេះគឺជាទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តីនណាម (កម្ពុជា-វៀតណាម) ដែលដំបូងឡើយ ទីតាំងនេះជាច្រករបៀងដែលប្រជាជនរស់នៅទាំងសងខាងតែងតែដោះដូរទំនិញ និងកសិផលទៅវិញទៅមក។ក្នុងអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតជាច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងកម្រិតច្រកទ្វារតំបន់ ព្រំដែនម៉ឺនជ័យ ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឹនជ័យ” ។ ចំពោះភាគីវៀតណាម បានឯកភាពដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនតឺនណាម ទៅជា “ច្រកទ្វារ ព្រំដែនអន្តរជាតិ តឺនណាម នៅថ្ងៃទី ១៨ ខែតុលា...
Author: million times (million times)
កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែម
នៅថ្ងៃទី២ ខែកក្កដានេះ កម្ពុជាបានរៀបចំបដិសណ្ឋារកិច្ចស្វាគមន៍វត្តមានលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី
ក្រុមហ៊ុនជប៉ុន Marubeni បង្ហាញគម្រោងវិនិយោគទឹកស្អាតនៅកម្ពុជា ទាំងតំបន់ទីក្រុង និងការពង្រីកទៅតំបន់ជនបទ
Marubeni គឺជាក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុន ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះ នៅទូទាំងពិភពលោក មានគម្រោងវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា
សម្តេច ហ៊ុន សែន ប្រាប់នាយករដ្ឋមន្រ្តីសឹង្ហបុរី ឲ្យជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ប្រទេសទាំងពីរ
អំឡុងពេលដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រីសឹង្ហបុរី
ថៃបើកច្រកទ្វារជាឯកតោភាគីនៅគ្រប់ច្រកទ្វារព្រំដែនទាំង៥ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
នៅថ្ងៃទី១ ខែកក្កដាម្សិលមិញ ថៃបើកច្រកទ្វារជាឯកតោភាគីនៅគ្រប់ច្រកទ្វារព្រំដែនទាំង៥ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដោយបើកច្រកទ្វារចាប់ពីម៉ោង
រយៈពេល ៥ខែឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ២៩០ គម្រោង ត្រូវបានអនុម័ត
នៅក្នុងរយៈពេល ៥ខែឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងវិនិយោគចំនួន ២៩០គម្រោង
លោក ទៀ សីហា អំពាវនាវពលរដ្ឋថៃនៅកម្ពុជា បន្តខិតខំធ្វើការរកសុី កម្ពុជាមិនរើសអើងឡើយ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា នាព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋថៃទាំងអស់
រឿងព្រំដែន! រដ្ឋមន្រ្តីការពារជាតិ៖ ដរាបណាភាគីទាំង២ នៅតែប្រើផែនទីខុសគ្នា គឺមិនអាចរកចំណុចកណ្តាលដោះស្រាយបាននោះទេ
ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនរវាង កម្ពុជា-ថៃ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ដរាបណាភាគីទាំង២ នៅតែប្រើផែនទីខុសគ្នា គឺមិនអាចរកចំណុចកណ្តាលក្នុងការដោះស្រាយបាននោះទេ ហើយបើទោះជាចង់ដោះស្រាយជម្លោះតាមយន្តការទ្វេភាគី ដោយប្រើពេល ១០ឆ្នាំទៀត ១០០ឆ្នាំទៀត ឫ ១០០០ឆ្នាំទៀតក៏ដោយ ក៏មិនអាចដោះស្រាយគ្នាបានដែរ។ ក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា បើថៃមានបំណងចង់ដោះស្រាយបញ្ហាព្រំដែននេះ គឺប្រហែលជាដោះស្រាយបញ្ហាតាមរយៈយន្តការ JBC កន្លងមកហើយ ប៉ុន្តែថៃបានអាក់ខានជាមួយនឹងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១២, ២០១៣មកម្លេះ ទើបតែចាប់ដៃគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនក្រោមយន្តការ JBC នៅឆ្នាំ២០២៥ នេះទេ រយៈពេល ១២ឆ្នាំហើយដែលថៃ និងកម្ពុជា អាក់ខានក្នុងការដោះស្រាយបញ្ហាព្រំដែន។ លោកថ្លែងថា៖ «កម្ពុជាចង់បានណាស់នូវព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នាទាំង៣ប្រទេស ជាប់ព្រំដែនជាមួយគ្នា, ដល់ពេលយើងរកដំណោះស្រាយមិនបាន ដូចខ្ញុំលើកឡើង ដរាបណាយើងប្រើផែនទីខុសគ្នា យើងមិនអាចរកចំណុចកណ្តាលក្នុងការដោះស្រាយបាននោះទេ នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា...
មនោសញ្ចេតនារយៈពេលជាង ៣០ឆ្នាំរវាងគ្រួសារសម្តេច ហ៊ុន សែន និងលោក ថាក់ស៊ីន ត្រូវបានបំផ្លាញដោយការបែកធ្លាយសារសន្ទនា
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា មនោសញ្ចេតនារយៈពេលជាង ៣០ឆ្នាំរវាងគ្រួសារសម្តេច និងគ្រួសារលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ
ឧកញ៉ា អុឹង គីមហុង ទិញអង្ករ ២០តោនពីរោងម៉ាស៊ីនកិនស្រូវកូនខ្មែរ ជូនកងទ័ពជួរមុខតាមព្រំដែន
ថ្មីៗនេះ លោកឧកញ៉ា អ៉ឹង គីមហុង បានទិញអង្ករ ២០តោនដើម្បីជូនដល់បងៗកងទ័ពកំពុងឈរការពារខឿនការពារជាតិ