រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀត ដែលបោះទុនដំណាក់កាលដំបូងជិត ៣០០ លានដុល្លារនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី ១២ ខែមករា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីដំណើរការសាងសង់រយៈពេលមួយឆ្នាំ។
Author: Manuk Bee (Bee Manuk)
គម្រោងវិនិយោគថ្មីចំនួន ៥ តម្លៃជាង ១២០ លានដុល្លារ នឹងបង្ហាញរូបរាងនៅខេត្តមណ្ឌលគីរី
ខេត្តមណ្ឌលគីរីនឹងទទួលបានគម្រោងវិនិយោគថ្មីចំនួន ៥ តម្លៃជាង ១២០ លានដុល្លារ បន្ទាប់ពីក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដឹកនាំកិច្ចពិភាក្សាលើគម្រោងវិនិយោគ ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី និងកម្មវិធីចុះជួបផ្ទាល់ជាមួយក្រុមហ៊ុន/សហគ្រាស នៅខេត្តមណ្ឌលគីរី។
ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង ៣១ ពាន់លានដុល្លារ
កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ៣១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កើនឡើងជាង ១៦%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលផ្សាយកាលពីសុក្រ ទី០៨ ខែមករា ឆ្នាំ២០២៦។
អាមេរិកបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជា-ថៃ
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ។
ប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋប្រែក្លាយការឈឺចាប់ពីការឈ្លានពានរបស់បរទេសទៅជាឱកាសនៃការពង្រឹងខ្លួនគ្រប់វិស័យ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវដល់យុវជនដែលជាកម្លំាងស្នូលរបស់ប្រទេសជាតិ ក៏ដូចជាពលរដ្ឋទូទៅ ប្រែក្លាយឱកាសឈឺចាប់ពីការឈ្លានពានរបស់ប្រទេសថៃលើអធិបតេយ្យកម្ពុជា ជាឱកាសក្នុងការពង្រឹងចំណេះដឹង ពង្រឹងសមត្ថភាព ពង្រឹងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ជឿនលឿនទៅមុខបន្ថែមទៀត។
មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ប្តេជ្ញាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ប្តេជ្ញាចូលរួមជំរុញផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងឆ្នាំ២០២៦ ឱ្យកាន់តែផុលផុស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការបង្កើនសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់មន្ត្រី ដើម្បីលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។
កម្ពុជា ស្នើឱ្យអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរឱ្យកាន់ តែរីកចម្រើនឡើង។
រដ្ឋបាលខេត្តកំពង់ធំ និង Royal Group រួមគ្នាគ្រោងបង្កើតសួនកសិ-ឧស្សាហកម្មក្នុងខេត្តកំពង់ធំ
រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៉ីហ្សិត ម.ក. (Royal Group Phnom Penh SEZ Plc.) កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មក្នុងខេត្តកំពង់ធំ សម្រាប់ការកែឆ្នៃកសិផលនានា នៅលើផ្ទៃដីប្រមាណ ៣០០ហិកតា ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ។
គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជាង ៥៤% ហើយ
គិតត្រឹមដើមខែមករា ឆ្នាំ២០២៦ នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៥៤,២០% ហើយ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។
កម្ពុជា និងជប៉ុន ជួបគ្នាលើកដំបូង ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់
ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបើកកិច្ចប្រជុំដំបូងជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន លើការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។












