លោកស្រី គឹម ចាន់ណា គ្រងឈុត Elie Saab ថ្ងៃខួបកំណើតកូនស្រីពៅវ័យ១៩ ឆ្នាំ ស្អាតមិនចាញ់គ្នា

លោកស្រី គឹម ចាន់ណា ភរិយាអ្នកឧកញ៉ា លាង ម៉េង មិន​ដែល​មាន​ភាព​ច្រំដែល​រឿង​ម៉ូដ​សម្លៀកបំពាក់​ឡើយ ហើយ​ចូលរួម​កម្មវិធី​ម្ដង​ៗ ឈុត​នីមួយ​ៗ​ពិតជា​ស្រស់​ស្អាត មាន​តម្លៃ​ខ្ពស់​ព្រោះ​ជា​ម៉ាក​ល្បី។

តាមដានជាមួយយើង៖ Million Times

នៅ​ថ្ងៃ​ខួប​កំណើត​កូន​ស្រី​ពៅ អ៊ឹង វីនីកា គម្រប់​វ័យ ១៩ ឆ្នាំ​កាលពី​ពេល​ថ្មី​ៗ​នេះ​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង រូប​នេះ បាន​ជ្រើសរើស​រ៉ូប​ដ៏​ស្រស់​ស្អាត​ពណ៌​ផ្កាឈូក និង​ជា​ម៉ាក​ Elie Saab ដែល​ជា​ប្រេន​រ៉ូប​កូន​ក្រមុំ​ដ៏​ល្បី​លំដាប់​ពិភពលោក។

ឈុត Elie Saab ដ៏​ប្រណិត ស្រស់​ស្អាត និង​ទាក់ទាញ​នោះ​មាន​តម្លៃ​ប្រមាណ ១៨ ៤២០ ដុល្លារ ដែល​ជា​ទំនិញ​មាន​កាល​កំណត់។ ស្ត្រី​អភិជន​រូប​នេះ​ពិតជា​មិន​ធម្មតា​បាន​ឡើយ នៅ​ថ្ងៃ​ពិសេស​របស់​កូន​ស្រី​ពៅ​បណ្ដូល​ចិត្ត ហើយ​ឈុត​ដែល​ឌិន​ដោយ​អង្កាំ​យ៉ាង​ផ្ចិតផ្ចង់​នោះ បាន​ធ្វើឲ្យ​សម្រស់​លោកស្រី គឹម ចាន់ណា មើល​ទៅ​នៅ​ក្មេង​ជាង​វ័យ។

គួរ​បញ្ជាក់​បាន​ថា​ភរិយា​ដ៏​ស្រស់​សោភា​របស់​អ្នក​ឧកញ៉ា លាង ម៉េង មិន​ត្រឹម​តែ​មាន​សម្រស់​ស្រស់​ស្អាត​ឡើយ ការងារ​នៅ​ក្នុង​ក្រុមហ៊ុន ជីប ម៉ុង ក៏​ចាត់ចែង និង​រៀបចំ​បាន​យ៉ាង​ល្អ​ដែរ។ តែ​ទោះ​រវល់​ការងារ​យ៉ាង​ណា​ក៏​មិន​ភ្លេច​មើល​ថែ​គ្រួសារ និង​ថែ​សម្រស់​សម្ផស្ស​ឲ្យ​នៅតែ​ក្មេង ស្រស់​ស្អាត រាង​ស្រឡូន​សមសួន៕

អត្ថបទ៖ ឆដា, រូបភាព៖ Bong Joy