រ៉ូប Marshell នីមួយៗពិតជាស្រស់ស្អាត និងជាយីហោល្បីល្បាញ

កញ្ញា អ៊ឹង វត្តី ហៅ Marshell ជា​អ្នក​បន្ត​វេន​ក្រុមហ៊ុន ជីប ម៉ុង វ័យ​ក្មេង​ម្នាក់​តែងតែ​ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ពី​សំណាក់​បុគ្គលិក​ក្រោម​បង្គាប់ និង​អតិថិជន​របស់​អាជីវកម្ម ជីប ម៉ុង។

តាមដានជាមួយយើង៖ Million Times

ក្នុង​នាម​ជា​សហគ្រិន​វ័យ​ក្មេង និង​ជា​នារី​ទាន់​សម័យ Marshell មាន​រស​និយម​បែប high fashion ព្រោះ​ជា​កូន​ស្រី​សេដ្ឋី លាង ម៉េង ហើយ​នាង​ក៏​ជា​នារី​ដ៏​ស្រស់​ស្អាត និង​មាន​ចំណោះ​ដឹង​ជ្រៅជ្រះ ដូចនេះ​ហើយ​ការ​រស់នៅ​បែប​​សម័យ​ថ្មី ជា​រឿង​ចាំបាច់​សម្រាប់​លំដាប់​ស្រី​ស្អាត ហើយ​មាន​សព្វ​គ្រប់​បែប​យ៉ាង។

អ៊ឹង វត្តី ជា​នារី​សម័យ​ថ្មី ដូច្នេះ​ហើយ​ការ​ស្លៀកពាក់​មិន​ថា​ប្រចាំ​ថ្ងៃ ឬ​ចូលរួម​ក្នុង​កម្មវិធី​អ្វី​មួយ​ឡើយ អនាគត​កូន​ប្រសា​ស្រី​របស់​អ្នក​ឧកញ៉ា ស៊ី ហ៊ូហ៊ុយ រូប​នេះ បាន​ជ្រើសរើស​ប្រេន​មាន​កេរ្តិ៍ឈ្មោះ និង​តម្លៃ​អស្ចារ្យ។

ជាក់ស្ដែង​រ៉ូប​ទាំង ៥ ឈុត​ខាងក្រោម​របស់ កញ្ញា អ៊ឹង វត្តី ហៅ Marshell បាន​ក្លាយ​ជា​ស្ត្រី​មាន​ឈ្មោះ​ល្បី​ក្នុង​នាម​ជា Gen ថ្មី ពូកែ​លង​ម៉ូដ​សម្លៀកបំពាក់​យីហោ​ល្បី ពិសេស​ក្នុង​ចំណោម couture។

១. MARMAR HALIM off-shoulder crêpe bustier gown មាន​តម្លៃ ៥ ២៦៥ ដុល្លារ

២. Elie Saab តម្លៃ ៥ ៨៦៦ ដុល្លារ

៣. Waad Aloqaili តម្លៃ ២ ៥៧១ ដុល្លារ

៤. Montsand តម្លៃជាង ៨០០ ដុល្លារ

៥. DOLCE & GABBANA តម្លៃជាង ៦ ៨០០ ដុល្លារ

អត្ថបទ៖ឆដា, រូបភាព៖ channakim99, Bong Joy និង Sim Panha