លោកស្រី អ៊ឹមផាន វណ្ណឌី ចូលរួមបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី ៣៩

នៅ​ព្រឹក​ថ្ងៃ ១៦ ខែ​មិថុនា ឆ្នាំ ២០២៦ នេះ​មហា​សន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ច​ប្រជុំ​ប្រចាំឆ្នាំលើកទី៤២ របស់​សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦ បាន​បើក​ជា​ផ្លូវ​ការ​ហើយ ដោយ​មាន​ស្រ្តី​ទី​១ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាអគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា។

តាមដានជាមួយយើង៖ Million Times

លោកស្រី អ៊ឹមផាន វណ្ណឌី គឺជា​ស្នង​ការ​ផ្សព្វផ្សាយ នៃ​សមាគម​កាយឫទ្ធិនារីកម្ពុជា ក៏​បាន​ចូលរួម​នា​ព្រឹត្តការណ៍​នោះ​ដែរ ហើយ​មុន​កម្មវិធី​ដ៏​ធំ​ដែល​ទទួល​គណៈ​ប្រតិភូ​ជាង ១០០ ប្រទេស​ចូលរួម​លើ​ទឹក​ដី​ខេត្ត​សៀមរាប​នេះ នាយិកា​ក្រុមហ៊ុនគ្រឿងអលង្ការ «ជាង បាក់ វណ្ណហុង» សកម្ម​ក្នុង​ការ​រៀបចំ​ចាត់ចែង​ការងារ​ជា​ច្រើន។

វត្តមានរបស់លោកស្រី វណ្ណឌី នាព្រឹកនេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ការងារ​សង្គមគឺ​មិនដែល​រំលងពី​ដៃ​លោកស្រី​ឡើយ បើទោះ​ជា​ក្រុមហ៊ុនលក់​គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង រវល់​យ៉ាង​ណា​ក៏​ដោយ។

ពិធី​បើក «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) » លើកទី៣៩ និង «កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់សហគមន៍ OB-PS» លើកទី៤២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

សម្រាប់​ប្រទេស​កម្ពុជា ​នា​ឱកាស​នេះ គឺជា​វេលា​​ចែករំលែក​ទៅ​កាន់​មិត្ត​អន្តរជាតិ​នូវ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្ដៅ​ពី​ប្រជាជន​សោភ័ណភាព​នៃ​សៀមរាប អង្គរ វប្បធម៌ បេតិកភណ្ឌ​ខ្មែរ និង​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ទទួល​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ សុវត្ថិភាព និង​វិជ្ជាជីវៈ ដោយ​មាន​ការ​ចូលរួម​រៀបចំ​ខ្នះខ្នែងរបស់ថ្នាក់ដឹកនាំ សមាជិកានៃ សមាគមកាយឫទ្ធិនារីកម្ពុជា (GGAC)៕

អត្ថបទ៖ ឆដា, រូបភាព៖ Girl Guides Association of Cambodia