រ៉ូប Dior ពណ៌ខ្មៅ១នេះ ធ្វើឲ្យការរៀបចំខ្លួនរបស់លោកស្រី ហុង ដានី មើលទៅបែបធម្មជាតិ

អគ្គ​នាយិកា​ក្រុមហ៊ុន ប៉េងហួត គ្រុប លោកស្រី ហុង ដានី តែងតែ​ធ្វើឲ្យ​ឯង​ស្ញប់ស្ញែង​ពេល​ចូលរួម​កម្មវិធី​ម្ដង​ៗ ពិសេស​ការ​បង្ហាញ​វត្តមាន​ចូលរួម​របស់​ក្រុម​ហ៊ុន​ខ្លួន កាលពីពេលថ្មីៗនេះជាមួយឈុត Dior ពណ៌ខ្មៅ ។

តាមដានជាមួយយើង៖ Million Times

ដូច​កាល​គ្រា​ចូលរួម​ក្នុង​ឱកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នាថ្ងៃ ៥ ខែ​មិថុនា ឆ្នាំ ២០២៦ របស់ ក្រុមហ៊ុន បុរី ប៉េង ហួត លោកស្រី ហុង ដានី បាន​ឡើង​ថ្លៃ​សុន្ទរកថា​ពី​ការ​វិនិយោគ​គម្រោង​ថ្មី​បន្ថែម​នោះ។

លោកស្រី ហុង ដានី បាន​គ្រង​ឈុត Dior ពណ៌​ខ្មៅ ដែល​មាន​តម្លៃ​ខ្ពស់​ខ្លាំង និង​ជា​របស់​កម្រ​ថែម​ទៀត​ផង។ ឈុត​ដែល​អគ្គ​នាយិកា​ក្រុមហ៊ុន ប៉េងហួត គ្រុប គឺ​មាន​ឈ្មោះ​ថា Dior ខ្មៅ​ប្រវែង​មធ្យម​ មាន​ខ្សែ​ក្រវាត់ និង​បូរ​នៅ​ក ដែល​ផលិត​ឡើង​ពី​រោមចៀម និង​សូត្រ​ពណ៌​ខ្មៅ តម្លៃ ៦ ០២៨ ដុល្លារ។

រ៉ូប Diorដ៏​​ទំនើប​ឆើតឆាយ ទាន់​សម័យ​នោះ សម​ជាមួយ​រូបរាង​ខ្ពស់​ស្រឡះ​របស់​លោកស្រី ហុង ដានី។ វា​មាន​រូបរាង​ធំ​ទូលាយ ដោយ​ខ្សែ​បូ​សាទីន​ពណ៌​ខ្មៅ​តុបតែង​ជាមួយ​នឹងsignature CD លោហៈ​ប្រាក់​នៅ​ក​អាវ ខណៈ​ដែល​ខ្សែ​ក្រវាត់​ជុំវិញ​ចង្កេះ​ស្អាត និង​សមសួន៕

អត្ថបទ៖ ឆដា, រូបភាព៖ Borey Peng Huoth