កម្ពុជារៀបចំ «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) » លើកទី៣៩ និង «កិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS» លើកទី៤២

ប្រទេស​កម្ពុជា​កំពុង​តែ​ទទួល​គណៈប្រតិភូ​បរទេស ដែល​បាន​មក​ចូលរួម​ «មហាសន្និបាត​កាយឫទ្ធិ​នារី​ពិភព​លោក (WAGGGS) » លើកទី៣៩ និង «កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​​របស់​សហគមន៍ OB-PS» លើក​ទី ៤២ នៅ​លើទឹក​ដី​អង្គរ ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃ ១៤ ដល់​ថ្ងៃ ១៩ ខែ​មិថុនា ឆ្នាំ២០២៦ នេះ។

តាមដានជាមួយយើង៖ Million Times

មហា​សន្និបាត WAGGGS លើក​ទី​៣៩ និង​កិច្ច​ប្រជុំ OB-PS លើក​ទី​៤២ កម្ពុជា​បាន​បង្ហាញ​កិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ចំពោះ​វត្តមាន​គណៈប្រតិភូ​មក​ពី​គ្រប់​ទិសទី​ជុំ​វិញ​ពិភពលោក​ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​ឆ្នាំ​នេះ នៅ​លើ​ទឹកដី​អង្គរ​ខេត្ត​សៀមរាប។

ព្រឹត្តិការណ៍​មហា​សន្និបាត ពោល​គឺកាលពី​ថ្ងៃ​១៤ ខែមិថុនា ឆ្នាំ ២០២៦ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បាន​រៀប​ចំ​កម្មវិធី «បេសកកម្ម​ស្វែង​រក​ទីតាំង» នៅ​ប្រាសាទ​អង្គរវត្ត ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​កម្ពុជា​ដែរ។

មហា​សន្និបាត WAGGGS លើក​ទី​៣៩ និង​កិច្ច​ប្រជុំ OB-PS លើក​ទី​៤២ មាន​ការ​ចូល​រួម​ពី​ប្រតិភូ​ពិភពលោក ៦០០ នាក់​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា​ជាច្រើន។ ជាមួយ​គ្នា ការ​រៀប​ចំ​ក្នុង​ឆ្នាំ​នេះ​ធ្វើ​ឡើង​ក្នុង​ខេត្ត​សៀមរាប នៃ​ទឹក​ដី​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៩ ខែ មិថុនា ឆ្នាំ ២០២៦។

គួរ​បញ្ជាក់​ថា មុន​ព្រឹត្តិការណ៍​មក​ដល់ កម្ពុជា​បាន​ត្រៀម​ខ្លួន​ក្រុម​ការងារ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ក៏​ដូចជា​គណៈ​ប្រតិភូ​ជិត ១០០ ប្រទេស​ដែល​មក​ចូលរួម​កម្មវិធី​នៅ​ខេត្ត​សៀមរាប។ គណៈប្រតិភូ​ទាំង​អស់​បាន​បង្ហាញ​អារម្មណ៍​កក់ក្ដៅ និង​ស្នាម​ញញឹម​តាំងពី​មក​ដល់​ដី​ខ្មែរ​ភ្លាម​ៗ​តែម្ដង៕

អត្ថបទ៖ ឆដា, រូបភាព៖ Girl Guides Association of Cambodia