ក្រៅពីកាបូបប្រេន Judith leiber ប្រេន Goyard ក៏ជាយីហោលោកស្រី អ៊ឹមផាន វណ្ណឌី មានច្រើនដែរ

បើ​និយាយ​ពី​លោកស្រី អ៊ឹមផាន វណ្ណឌី ដែល​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត លក់​គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង ជា​ស្ត្រី​អ្នក​ជំនួញ​ដ៏​អស្ចារ្យ និង​មាន​ការ​តុបតែង​ខ្លួន​បែប​ស្ត្រី​អភិជន​ជាន់​ខ្ពស់​មួយ​រូប​ក្នុង​សង្គម។

តាមដានជាមួយយើង៖ Million Times

ក្នុង​ការ​តុបតែង រៀបចំ​ខ្លួន​លោកស្រី អ៊ឹមផាន វណ្ណឌី តែងតែ​មាន​កាបូប​ដៃ​ប្រេន​ជាប់​ខ្លួន​ជានិច្ច ហើយ​ថៅកែ​ស្រី​ហាង​គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង មាន​ប្រេន​មាន​តម្លៃ​ថ្លៃ​ៗ​ជាច្រើន​ម៉ាក។ ក្នុង​នោះ​មាន​ប្រេន Goyard ក៏​ស្ត្រី​អ្នក​ជំនួញ​រូប​នេះ​មាន​ច្រើន​ពណ៌​ដែរ។

លោកស្រី អ៊ឹមផាន វណ្ណឌី ភាគច្រើន​ប្រើ​កាបូប Goyard ដែល​ជា​ប្រេន​របស់​ប្រទេស​បារាំង​មួយ​នេះ​ជាមួយ​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​សំពត់បត់​ច្នៃ​ពី​ហូល និង​ចូលរួម​កម្មវិធី​មង្គល​ផ្សេង​២។ ក្នុង​នោះ​យីហោ Goyard មាន​ដូចជា Goyard Goyardine Precious Metals Mini Saigon Silver តម្លៃ ៤ ៩៦៨ ដុល្លារ ជាដើម។

មិន​តែ​ប៉ុណ្ណោះ​លោកស្រី វណ្ណឌី ក៏​មាន​បណ្ដុំ Collection ប្រេន Judith leiber ជាច្រើន។ ក្រៅពី​នោះ​មាន Dior, LV, Bottega Veneta និង Hermès ជាដើម៕

អត្ថបទ៖ ឆដា, រូបភាព៖ Vanndy Imphan