ព្រះមហាក្សត្រ​ ប្រទានសារ​ដល់​ជនរួមជាតិថា​ ព្រះអង្គមានព្រះរោគមហារីកនៅក្រពេញប្រូស្តាត ​ពុំ​ទាន់​អាច​យាងនិវត្តន៍​មក​កាន់​មាតុប្រទេស​នៅ​ឡើយ​ទេ​

ព្រះករុណា ព្រះបាទ​ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី​ ព្រះ​មហាក្សត្រកម្ពុជា ​នៅថ្ងៃទី១០ ខែ​មេសា ឆ្នាំ២០២៦នេះ បានផ្ញើព្រះរាជសារមួយជូនជនរួមជាតិ ដោយមានព្រះបន្ទូលថា ព្រះ​អង្គ​មាន​ព្រះរោគមហារីកនៅក្រពេញប្រូស្តាត ដែលតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ត្រូវ​គង់​ប្រ​ថាប់​នៅ​មន្ទីរពេទ្យ​បន្តទៀត ហើយ​ពុំទាន់អាច​យាង​និវត្តន៍​ទៅ​កាន់​មាតុប្រទេស​នៅ​ពេល​នេះ​បាន​ទេ។

តាមដានជាមួយយើង៖ Million Times

អត្ថបទ៖ឆដា