ឧកញ៉ា អ៊ាន សៀវម៊ី លេងខ្លួនមួយចាស់ដៃ ថ្ងៃខួបកំណើតកូនច្បងវ័យ ១៦ ឆ្នាំ

ឧកញ៉ា អ៊ាន សៀវម៊ី ថ្មី​ៗ​នេះ​បាន​រៀបចំ​កម្មវិធី​ខួប​កំណើត​ឲ្យ​កូន​ប្រុស​ច្បង​យ៉ាង​អធិកអធម​គម្រប់​ខួប​១៦ ឆ្នាំ។ អ្នក​ម្ដាយ​របស់​ម្ចាស់​កម្មវិធី​ ឧកញ៉ា អ៊ាន សៀវម៊ី បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ជាច្រើន​រូប ចូលរួម​អបអរ ថ្ងៃ​ពិសេស​របស់​កូន​សំណព្វ​ចិត្ត។

តាមដានជាមួយយើង៖ Million Times

ទោះ​ជា​ថ្ងៃ​កំណើត​កូន​ប្រុស​ក៏​ពិតមែន តែ​ឧកញ៉ា អ៊ាន សៀវម៊ី ឯណោះ​បាន​តែង​ខ្លួន​ស្រស់​ស្អាត និង​បាន​ផ្លាស់ប្ដូរ​ឈុត​ជាច្រើន ហើយ​រ៉ូប​នីមួយ​ៗ​សុទ្ធតែ​មិន​ធម្មតា។ ក្នុង​ចំណោម​ឈុត​ទាំង ៣ នា​ត្រី​ថ្ងៃ ៧ ខែ​មេសា​នោះ ម្ចាស់​ក្រុមហ៊ុន CASTLE E DIAMOND CO.,LTD មិន​អាច​ខ្វះ​បាន​ឡើយ នូវ​ឈុត​ពណ៌​ស្វាយ ដែល​ជា​ពណ៌​ប្រចាំ​ខ្លួន។

ក្នុង​ចំណោម​ឈុត​ទាំង ៣ ឧកញ៉ា អ៊ាន សៀវម៊ី ក៏​បាន​ដូរ​សក់ ៣ ម៉ូដ​ផ្សេង​គ្នា​ផង​ដែរ អម​ដោយ​គ្រឿងអលង្ការ​ពេជ្រ​ភ្លឺ​ចិញ្ចែងចិញ្ចាច​សម​ជា​មួយ​សាច់​ស​ខ្ចី។

គួរ​បញ្ជាក់​ថា ឧកញ៉ា អ៊ាន សៀវម៊ី ស្រ្តី​ជើង​ខ្លាំង​ក្នុង​វិស័យ​អនឡាញ ដែល​បាន​ចាក់​គ្រឹះ​ចូល​ទៅ​យ៉ាង​រឹងមាំ​ក្នុង​ផលិតផល​ថែរក្សា​សម្រស់​នៅ​កម្ពុជា។ ថ្មី​ៗ​នេះ​ដែរ​ថៅកែ​អនឡាញ​រូបនេះ ក៏​បាន​បើក​ជំនួញ​ថ្មី​ទាក់ទង​នឹង​វិស័យ​ម្ហូប​អាហារ ក៏​ទទួល​បាន​ការ​គាំទ្រ​មិន​ចាញ់​ផលិតផល​ថែរក្សា​សម្រស់​ដែរ៕

អត្ថបទ៖ឆដា, រូបភាព៖ Ean Sivmey