CMAC ដោះបន្សាបគ្រាប់បែក ដែលថៃទម្លាក់ពីយន្តហោះ ប្រភេទ MK-82 ទម្ងន់ជាង ២៣០ គីឡូ បានយ៉ាងជោគជ័យ

លោក ហេង រតនា ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក CMACបាន​បញ្ជាក់​ដឹង​ថា កាល​ពី​ថ្ងៃ ២ ខែ​មេសា ឆ្នាំ ២០២៦ កន្លង​ទៅ​ថា ទិស​ខេត្ត​ឧត្តរមានជ័យ កម្លាំង​ជំនាញ​អង្គភាព CMAC បាន​ប្រតិបត្តិការ​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ MK-82 របស់​ថៃ ទម្ងន់​ប្រមាណ​ជាង ២៣០ គីឡូក្រាម បាន​ដោយ​ជោគជ័យ និង​សុវត្ថិភាព។

តាមដានជាមួយយើង៖ Million Times

​អគ្គនាយក CMAC បាន​បន្ថែម​ទៀត​ថា គ្រាប់បែកMK-82នេះបានកប់ក្នុងដីជម្រៅជាង១៣ ម៉ែត្រ​ឯណោះ។ គ្រាប់បែក​ទម្លាក់​ពី​យន្តហោះMK-82 ផលិត​នៅ​ឆ្នាំ ២០១០ ដោយក្រុមហ៊ុន​ GDG (General Dynamics Ordnance and Tactical Systems) និង​បាន​កែសម្រួល​បំពាក់​បន្ថែម​សម្ភារៈ​បច្ចេកទេស​របស់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង HWG (Hanwha Corporation) ដោយ​បាន​ទម្លាក់​លើ​មាតុភូមិ​កម្ពុជា​ដោយ​ទ័ព​អាកាស​សៀម កាលពី​ថ្ងៃ ១០​ ខែ​ធ្នូ ឆ្នាំ ២០២៥ វេលា​ម៉ោង​ប្រមាណ ៤ រសៀល។

កម្លាំង​ជំនាញ​អង្គភាពCMACជួរមុខ​ទាំងអស់​បាន​ចូលរួម​ លះបង់​ និង​ធ្វើ​ពលីកម្ម​ក្នុង​បុព្វហេតុ​ធានា​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​គាំទ្រ​ការ​ស្ដារ​អភិវឌ្ឍន៍​ឡើង​វិញ ក្រោយមានបទឈប់បាញ់​ ស្រប​តាម​ស្មារតី​ដឹកនាំ​ត្រឹមត្រូវ​នាយករដ្ឋមន្ត្រី​កម្ពុជា។

គួរ​រំលឹក​ផង​ដែរ​ថា និង​ចងចាំ​ថា​ កម្ពុជា ធ្លាប់​បាន​ឆ្លងកាត់​សង្គ្រាម​ពី​មុន​នៃ​ការ​ទម្លាក់​គ្រាប់​បែក​ពី​យន្តហោះ​ជាង ១០ ឆ្នាំ​ពោល​ពី ១០ មករា​ ឆ្នាំ ១៩៦២ ដល់​ថ្ងៃ ១៥ ខែ​ឧសភា ឆ្នាំ១៩៧៥​ មាន​បរិមាណ​គ្រាប់បែក​ប្រភេទMនិងMK សរុប​ជាង ១ លាន ២សែនគ្រាប់​ (១ ២០០ ០០០គ្រាប់)៕

អត្ថបទ៖ឆដា, រូបភាព៖ CMAC