អ្នកឧកញ៉ាវ័យក្មេង សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទៅលេងសង្រ្កាន្តសាលា NUM

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នាពេលព្រឹក​ថ្ងៃ៣ ខែ​មេសា ឆ្នាំ ២០២៦ នេះ​បាន​ចូលរួម​ព្រឹត្តិការណ៍​អិនយូអឹម​សង្រ្កាន្ត ឆ្នាំ២០២៦ ព្រម​ទាំង​បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

វត្តមាន​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នា​កម្មវិធី​សង្ក្រាន្ត​នេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍ និង​មាន​អ្នក​គាំទ្រ​ច្រើន។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ឧកញ៉ា​វ័យ​ក្មេង​រូប​សង្ហា រូប​នេះ​បាន​ចូលរួម​លេង​ល្បែង​កម្សាន្ត​តាម​បែប​ប្រពៃណី​បុរាណ​របស់​ខ្មែរ​ជាមួយ​សិស្សានុសិស្ស ញ៉ាំង​បរិយាកាស​កាន់តែ​សប្បាយ​រីករាយ​ថែម​ទៀត​ផង។

មុន​ឈាន​ដល់​កម្មវិធី​ក៏​មាន​កម្មវិធី​រាប់បាត្រ​ដែល​មាន​ព្រះសង្ឃ​ ៦០ អង្គ។ នា​ពេល​រសៀល​កម្មវិធី​សង្ក្រាន្ត​អិនយូអឹម មាន​កម្មវិធី​បន្តបន្ទាប់ ថែម​ទាំង​មាន​ការ​រាំ​លេង​កម្សាន្ត​ផង​ដែរ ដោយ​មាន​តារា​ចម្រៀង​ប្រុស​ស្រី​ល្បី​ៗ​ជាច្រើន​នាក់។

ថ្ងៃទី១ នៃព្រឹត្តិការណ៍អិនយូអឹមសង្រ្កាន្ត ឆ្នាំ ២០២៦ ទទួល​បាន​ការ​​ចូលរួម​ច្រើន ក្នុង​នោះ​មាន​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជាអធិបតី និង​ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង រួមជាមួយសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង៕

អត្ថបទ៖ ឆដា, រូបភាព៖ National University of Management