លោកស្រី អ៊ឹមផាន វណ្ណឌី អគ្គនាយិកាក្រុមហ៊ុនគ្រឿងអលង្ការជាង បាក់ វណ្ណហុង ជាស្រ្តីអភិជនដែលមានទាំងសមត្ថភាព ចំណេះដឹង ជំនាញ និងរសនិយមខ្ពស់ក្នុងការប្រើប្រាស់សម្ភារលំដាប់ខ្ពស់។


ក្នុងនោះកាបូបដៃយីហោ Judith leiber ដ៏ប្រណីតតែងតែឃើញលោកស្រី វណ្ណឌី កាន់ទៅចូលរួមកម្មវិធីមង្គលការ។ អគ្គនាយិកាក្រុមហ៊ុនគ្រឿងអលង្ការជាង បាក់ វណ្ណហុង មានកាបូបរបស់ប្រេន Judith leiber ច្រើនម៉ូដមកហើយក្នុងនោះមានដូចជា៖
១. កាបូប Judith leiber Just For You Bow Rainbow Clutch ដែលមានតម្លៃជិត ៦ ពាន់ដុល្លារ

២. កាបូប Judith Leiber Couture Seamless Bouquet Clutch Bagមានតម្លៃជាង ៦ ពាន់ដុល្លារ

៣. Judith Leiber Katy Perry Mushroom Clutch តម្លៃជាង ៦ ពាន់ដុល្លារ

៤. Judith Leiber Couture Crystal Rose Clutch Bag តម្លៃជាង ៥ ពាន់ដុល្លារ

ក្រៅពីម៉ាក Judith leiber ហើយលោកស្រី អ៊ឹមផាន វណ្ណឌី ក៏និយមប្រើកាបូបដៃម៉ាកដទៃដែលជាប្រេនល្បីៗមិនចាញ់ Judith leiber ដូចជា Bvlgari, Bottega Veneta និង Hermès ជាដើម៕
អត្ថបទ៖ ឆដា, រូបភាព៖ Vandy Imphan



