លោកស្រី ជួប មាន ភរិយាម្ចាស់ទូរទស្សន៍ និងផលិតកម្មថោនលោក វ៉ា សុធា ជាអ្នកជំនួញស្រីដ៏ល្បីពីរូបសម្រស់ និងចំណេះដឹងក្នុងការដឹកនាំស្ថាប័នការងារ។

ស្រ្តីអភិជនរូបនេះ តែងតែលេចធ្លោនាពេលបង្ហាញខ្លួនចូលរួមកម្មវិធីម្ដងៗមិនថាជាការរៀបចំតុបតែងខ្លួន ការជ្រើសរើសសម្លៀកបំពាក់ កាបូប ស្បែកជើង សុទ្ធតែស្រស់ស្អាត សមនឹងសម្រស់របស់លោកស្រីតែម្ដង។
កាលពីថ្មីៗនេះ ពេលចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មីភរិយាម្ចាស់ទូរទស្សន៍ថោន បានជ្រើសរើសឈុតប្រពៃណីខ្មែរពណ៌ទឹកប៊ិច ព្រមទាំងកាន់កាបូបដៃ Louis Vuitton Alligator Capucines BB Bleu Santorin ដែលមានតម្លៃក្បែរ១ ម៉ឺនដុល្លារ ព្រមទាំងស្បែកជើង Jimmy Choo ពណ៌មាសយ៉ាងស្រស់ស្អាត។

ភរិយាលោក វ៉ា សុធា គឺលោកស្រី ជួប មាន គឺជាម្ចាស់អាជ្ញាប័ណ្ណស្ថានីយវិទ្យុថោន អេហ្វអឹម ដែលបានបង្កើតក្នុងឆ្នាំ២០១១។ លោកស្រីក៏ជាអគ្គនាយិកាផលិតកម្មថោន នៃសម្ព័ន្ធថោនមីឌៀ ដែលជាក្រុមហ៊ុនពហុប្រព័ន្ធផ្សព្វផ្សាយមួយ។
រូបសម្រស់ និងចរិយាសម្បត្តិថ្លៃថ្នូរ ធ្វើឲ្យ លោកស្រី ជួប មាន តែងទទួលបានការគោរពសរសើរជានិច្ច ពិសេសការថែរក្សាសម្រស់បានក្មេងជាងវ័យ ធ្វើឲ្យស្ត្រីដទៃយកជាគំរូ៕

អត្ថបទ៖ ឆដា, រូបភាព៖ The Pink Wedding



