អ្នកឧកញ៉ា គៀន ស្រីនាង ភរិយាអ្នកឧកញ៉ា ទ្រី ភាព ស្ថិតក្នុងសម្លៀកបំពាក់បុរាណ ស្រស់ស្អាត សមសួន ទន់ភ្លន់

អ្នកឧកញ៉ា គៀន ស្រីនាង ជា​ភរិយា​អ្នក​ជំនួញ​ធំ​លំដាប់​ប្រទេស ដូចនេះ​ហើយ​ការ​រៀបចំ​ខ្លួន​ពិតជា​សំខាន់ ដើម្បី​ឲ្យ​ស័ក្ដិសម​ជាមួយ​ឋានៈ កិត្តិយស និងមុខមាត់​ក្នុង​សង្គម។

តាមដានជាមួយយើង៖ Million Times

រូប​សម្រស់​ដ៏​ល្អល្អះ​របស់​ភរិយា​បណ្ដូល​ចិត្ត​អ្នកឧកញ៉ា ទ្រី ភាព បង្ហាញ​យ៉ាង​ច្បាស់ មិន​ថា​ស្ថិត​នៅ​ក្នុង​បំពាក់​បុរាណ ឬ​សម័យ​ឡើយ។ តែ​ជានិច្ចកាល អ្នកឧកញ៉ា គៀន ស្រីនាង ចូលចិត្ត​ឈុត​សម្លៀកបំពាក់​ប្រពៃណី​អាវ​ប៉ាក់ សំពត់​បត់​ខ្មែរ ដែល​ច្នៃ​ពី​សូត្រ​ដង្កូវ​នាង​ដ៏​ប្រណីត នោះ​គឺ​សំពត់​ហូល និង​ផាមួង។

សម្រាប់​ភរិយា​អ្នកឧកញ៉ា ទ្រី ភាព មិន​សូវ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ប៉ុន្មាន​ឡើយ ភាគច្រើន​អ្នកឧកញ៉ា គៀន ស្រីនាង ចូលរួម​ក្នុង​វិធី​មង្គលការ​របស់​អ្នក​ជំនួញ​ដូច​គ្នា និង​មន្ត្រី​រាជការ​ជួរមុខ​នៃ​ប្រទេស​ប៉ុណ្ណោះ។

ក្នុង​សម្លៀកបំពាក់​បុរាណ​ខ្មែរ អ្នកឧកញ៉ា គៀន ស្រីនាង មិន​សូវ​ពាក់​គ្រឿង​ពេជ្រ​ឡើយ ដោយ​ភាគច្រើន​ជា​គ្រឿង​ពែក្យ​។ ការ​តុបតែង​ខ្លួន​បែប​ស្រគត់ស្រគំ​មិន​​ឆើតឆាយ​ខ្លាំង​ឡើយ ដោយ​ការ make up បែប​ធម្មជាតិ​ៗ និង​សក់​ទម្លាក់​ពាក់​កណ្ដាល។ តែ​អ្វី​ដែល​ស្ត្រី​អភិជន​រូប​នេះ​មិន​ភ្លេច​គឺ​នាឡិកា​ដៃ​មាន​តម្លៃ៕

អត្ថបទ៖ ឆដា, រូបភាព៖ The Pink Wedding