នារាត្រីថ្ងៃមង្គលការកូនប្រុសច្បង លោកជំទាវ លឹម សុខចេង ភរិយាឧកញ៉ាល្បីឈ្មោះមួយរូប បានគ្រងឈុតដ៏អស្ចារ្យ ដែលជាប្រេនម៉ាកល្បីនៃពិភពអារ៉ាប Elie Saab។

ម្ចាស់ហាងលក់សម្លៀកបំពាក់ លីម ហុង ជាស្ត្រីអ្នកជំនួញដែលមានរូបសម្រស់ស្រស់ស្អាត និងរូបរាងស្រឡូន បើទោះជាមានកូនប្រុសស្រីធំៗ ៣ រូបហើយក៏ដោយ។ ព្រោះតែរូបសម្រស់ស្អាត និងក្មេងជាងវ័យបែបនេះហើយ ទើបលោកជំទាវ ស្លៀកឈុតអ្វីក៏ឃើញស្អាតទាំងអស់។
នៅរាត្រីជប់លៀងអាហារពេលល្ងាចថ្ងៃសិរីជ័យមង្គលកូនប្រុសច្បង លីម ហ្វីលីប និងកូនក្រមុំ អ៊ឹង ស៊ីវឈីនស៊ី គេឃើញលោកជំទាវ លឹម សុខចេង បានគ្រងឈុត Elie Saab ដ៏មានតម្លៃ និងជាប្រេនកម្រនឹងរកជាវបាន។

លោកស្រី លឹម សុខចេង បានគ្រងឈុត រ៉ូប Elie Saab Sequin embroidered off-the-shoulder gown ដែលមានតម្លៃ ៨ ៥០០ ពាន់ដុល្លារ។ Elie Saab Elie Saab ត្រូវបានផលិតចេញពីក្រណាត់សូត្រ និងតុបតែងលម្អដោយអង្កាំពណ៌មាសដែលបង្កើតឥទ្ធិពល ombré។ រ៉ូបសំយេះស្មានេះ មានឆ្អឹងនៅត្រង់ដើមទ្រូង និងមានស្រទាប់ខាងក្នុងពេញលេញ ដែលជួយឲ្យឃើញរាងកាន់តែស្អាត។
រ៉ូប Elie Saab របស់លោកជំទាវ សុខចេង ពណ៌មាស សមជាមួយគ្រឿងពេជ្រធំៗយ៉ាងប្រណីត។ ចំណែកការផាត់មុខវិញ លោកជំទាវបានជ្រើសបែបស្រទន់ និងបួងសក់ផ្នែកខាងក្រោយ ធ្វើឲ្យសម្រស់ស្រទន់ គន់មិនចេះណាយឡើយ៕




អត្ថបទ៖ឆដា, រូបភាព៖ ផ្ដល់ឲ្យ



