ឈុតទទួលផ្កាស្លាពណ៌ទឹកប្រាក់កូនអ្នកអភិជនគូនេះ សមជាមួយស្បែកជើង Jimmy Choo

ឈុត​មង្គលការ​ទទួល​ផ្កា​ស្លា​ពេល​ព្រឹក​របស់ អ៊ឹង ស៊ីវឈីនស៊ី និងស្វាមី លីម ហ្វីលីប ដែល​ជា​កូន​ប្រុស​ស្រី​នៃ​ត្រកូល​អភិជន ២ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន ក៏​ព្រោះ​តែ​ជា​ពណ៌​ប្លែក​កម្រ​មាន​អ្នក​ប្រើ។

តាមដានជាមួយយើង៖ Million Times

ឈុត​ស្បៃ​ពណ៌​ទឹកប្រាក់ គឺ​ជា​ពណ៌​កម្រ​ក្នុង​ការ​យក​យក​គ្រង​លើ​កូន​កំលោះ​កូន​ក្រមុំ ដើម្បី​ទទួល​ភ្ញៀវ​ពេល​ព្រឹក​យ៉ាង​ស្រស់​ស្អាត សមរម្យ​ខ្លាំង​មែនទែន ហើយ​អ្វី​ដែល​កាន់តែ​មើល​ទៅ​ល្អ​អស់​ទាស់​ជាមួយ​ស្បែកជើង Jimmy Choo Crystal Covered Pointy Toe Pumps ពណ៌​ទឹកប្រាក់។

កន្លង​មក​មិន​ថា​មង្គលការ​ធម្មតា ឬ​ក្នុង​ត្រកូល​អ្នក​ល្បី​នោះ​ទេ កម្មវិធី​ទទួល​ផ្កា​ស្លា ឬ​ហៅ​ម្យ៉ាង​ទៀត​បាន​ថា កម្មវិធី​ហែរ​ជំនូន ភាគច្រើន​កូន​ក្រមុំ និង​កូន​កំលោះ​ក្រង​ពណ៌​ទឹកមាស ឬ​ពណ៌​ទឹកក្រូច និង​ផ្កាឈូក​ជាដើម។

សម្រាប់​ឈុត​ស្បៃ​ពណ៌​ទឹកប្រាក់​របស់​ក្រមុំ អ៊ឹង ស៊ីវឈីនស៊ី ជា​កូនស្រី​បណ្ដូល​ចិត្ត​អ្នក​ឧកញ៉ា អ្នក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ​ប្រធាន​អគ្គ​នាយក​ក្រុមហ៊ុន ING Holdingsនិងស្វាមី លីម ហ្វីលីប កូន​ប្រុស​ច្បង​​ឧកញ៉ា ចាប មួយហុង ពិត​ជា​ស្រស់ និង​ប្រណីត​ខ្លាំង។ ដោយ​អម​ជាមួយ​គ្រឿង​អលង្ការ និង​ទ្រង់​គ្រឿង​ពណ៌​ទឹក​ប្រាក់​ទាំងអស់។

ក្នុង​នោះ​សូម្បី​ស្បែកជើង​កែង​ក៏​ពណ៌​ទឹកប្រាក់​ដែល​ជា​ប្រេន Jimmy Choo តម្លៃ ៤ ៩០០ ​​ដុល្លារ​ដែល​ម៉ូដ​នោះ Inspired មកពី​រឿង “Cinderella”។ មិន​ត្រឹម​តែ​កូនកំលោះ​កូន​ក្រមុំ​ឡើយ​ដោយ​គ្រង​ឈុត​ពណ៌​ទឹកប្រាក់​ពេល​ព្រឹក​អ្នក​ដឹក​ដៃ​កូន​កំលោះ និង​កូន​ក្រមុំ ព្រម​ទាំង​ក្រុម​គ្រួសារ​សុទ្ធតែ​ជ្រើស​ពណ៌​នេះ​ដូចគ្នា៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia