អនុប្រធានក្រុមហ៊ុនបារាំង Total Energies មកកម្ពុជា ដើម្បីពិភាក្សាបញ្ហាប្រេង និងឧស្ម័ន

រដ្ឋ​មន្ត្រីក្រសួងរ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​អនុ ប្រធាន ក្រុមហ៊ុន​បារាំង Total Energies បាន​មក​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រេង និង​ឧស្ម័ន។

លោក កែវ រតនៈ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​ជា​អ្នក​ផ្គត់ផ្គង់​ធំ​មួយ​នៅ​វៀតណាម និង​ឥណ្ឌា ដែល​បញ្ហា​ផ្គត់ផ្គង់​ឧស្ម័ន LPG កំពុង​មាន​ការ​ខ្វះខាត​យ៉ាង​ខ្លាំង។ ក្រុមហ៊ុន​បាន​ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ជួយ​សន្សំ​សំចៃ​ឲ្យ​អស់​លទ្ធភាព​ខណៈ​សង្គ្រាម​នៅ​បន្ត។

ដោយឡែក​ស្ថានភាព​ប្រេង​ម៉ាស៊ូត និង​សាំង​ទោះ​ថ្លៃ​កើន ប៉ុន្តែ​នៅ​មាន​លទ្ធភាព​គ្រាន់​ជាង​ឧស្ម័ន​បន្តិច។ ទោះ​យ៉ាង​ណា​ក្រុមហ៊ុន​នឹង​បន្ត​ខិតខំ​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​ជួយ​គាំ​ទ្រ​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​កាលពី​រាត្រី​ថ្ងៃ ២៥ ខែ​មីនា ឆ្នាំ ២០២៦ សម្រាប់​ថ្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ សម្រាប់​ការ​អនុវត្ត​ចាប់ពី​ម៉ោង ០០:០០ (សូន្យ) ថ្ងៃ​២៦ ខែ​មីនា ឆ្នាំ ២០២៦ ដោយ​សាំង ១ លីត្រ ៥ ៤៥០ រៀល (ឡើងថ្លៃ ៥០រៀល) និង​ម៉ាស៊ូត ១ លីត្រ ៧ ១០០ រៀល (ឡើងថ្លៃ ៤០០រៀល)។

សូម​ជម្រាប​ថា តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ត្រឹម ៣ ៨០០ ទៅ ៣ ៨៥០ រៀល​ក្នុង​១​លីត្រ ដែល​នេះ​មុន​ពេល​កើត​មាន​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា៕

អត្ថបទ៖ឆដា, រូបភាព៖ Keo Rottanak