កាបូបដៃតូចមួយរបស់លោកស្រី អ៊ឹមផាន វណ្ណឌី ប្រេន Judith leiber តម្លៃជិត ៦ពាន់ដុល្លារ

ថ្មីៗ​នេះ​អគ្គ​នាយិកា​ក្រុមហ៊ុន​គ្រឿងអលង្ការ​ជាង បាក់ វណ្ណ ហុង គឺ​លោកស្រី អ៊ឹមផាន វណ្ណឌី បាន​ទៅ​ចូលរួម​មង្គលការ​កូនប្រុស​នៃ​ដៃគូ​អាជីវកម្ម ដោយ​លើក​នេះ​ក៏​មិន​ខុស​ពី​កម្មវិធី​សព្វ​មួយ​ដង​ដែរ ការ​រៀបចំ​ខ្លួន​តែងតែ​ស្រស់​ស្អាត ស្រគត់ស្រគំ។

តាមដានជាមួយយើង៖ Million Times

ស្ថិត​ក្នុង​ឈុត​ប្រពៃណី លោកស្រី អ៊ឹមផាន វណ្ណឌី ស្រស់​ស្អាត ដោយ​កាន់​កាបូប​ដៃ​ដ៏​មាន​តម្លៃ​ ដើម្បី​ជា​គ្រឿង​​តុបតែង​ខ្លួនបន្ថែម​ពី​លើ​មាស​ពេជ្រ ដែលជា​របស់​​អស្ចារ្យ​​នៃ​ស្ត្រី​គ្រប់​រូប។ លោកស្រី វណ្ណឌី បាន​បណ្ដើរ​ស្វាមី​យ៉ាង​ត្រសង ដើម្បី​ទៅ​ជូន​ពរ​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង។

លោកស្រី អ៊ឹមផាន វណ្ណឌី បាន​កាន់​កាបូប Judith leiber Just For You Bow Rainbow Clutch ដែល​មាន​តម្លៃ​ជិត ៦ ពាន់​ដុល្លារ។ ម្ចាស់​ហាង​គ្រឿងអលង្ការ​ជាង បាក់ វណ្ណ ហុង ជា​ស្ត្រី​ដ៏​ពូកែ​ក្នុង​ការ​រៀបចំ​រៀបចំ​តុបតែង​ខ្លួន។

មិន​តែ​ប៉ុណ្ណោះ​អគ្គ​នាយិកា​ក្រុមហ៊ុន​គ្រឿងអលង្ការ​ជាង បាក់ វណ្ណ ហុង បាន​រៀបចំ​រើស​ម៉ូដ​កាបូប​ឲ្យ​ស៊ី​គ្នា​ជាមួយ​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ។ អ្វី​ដែល​កាន់តែ​ពិសេស​គឺ​លោកស្រី​ចូលចិត្ត​ប្រេន Judith leiber ដែល​ជា​ម៉ាក​យីហោ​ប្រណីត​របស់​អាមេរិក៕

អត្ថបទ៖ ឆដា, រូបភាព៖ Vanndy Imphan – Beyond Jewelry & Leadership