ជាអ្នកជំនួញស្រីដ៏ជោគជ័យ តែលោកស្រី ឆាយ លក្ខិណា នៅតែថែរក្សាសម្រស់បានស្អាត ក្មេងជាងវ័យ ហើយក៏ជាម៉ូដែលគំរូសម្រាប់នារីវ័យក្មេងជំនាន់ក្រោយ។



រដូវកាលចូលរួមមង្គលការ លោកស្រី ឆាយ លក្ខិណា ក៏មមាញឹកខ្លាំងណាស់ដែរ ដោយទទួលបានការគោរពស្រឡាញ់ និងអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីមិនសូវជាដាច់ឡើយ។
ក្នុងនោះការជ្រើសរើសសម្លៀកបំពាក់ ការផាត់មុខធ្វើសក់ ពិតជារឿងសំខាន់ដូចគ្នាផងដែរ។ មិនតែប៉ុណ្ណោះអ្វីដែលលោកស្រីមិនអាចខ្វះបានគឺកាបូបដៃ ដែលមួយម៉ូដៗសុទ្ធសឹងតែស្រស់ស្អាត ហើយលេចធ្លោពេលនៅដៃលោកស្រី។


ដោយកាបូបដៃម៉ាកល្បីៗជាច្រើនរបស់ថៅកែហាងពេជ្រ ឡុកហ្វុក ស៊ីគ្នាជាមួយឈុតសម្លៀកបំពាក់ជានិច្ច មិនថាឈុតបុរាណ និងសម័យឡើយ។ ក្នុងនោះ Hermes Kelly Cut Bag Blue Encre Swift with Gold Hardware តម្លៃជាង ២ ម៉ឺនដុល្លារដ៏ស៊ីវិល័យ និងឆើតឆាយ។
លោកស្រី ឆាយ លក្ខិណា មានគ្រប់ប្រេនកាបូបល្បីៗទាំងអស់ ហើយលោកស្រីក៏ពូកែក្នុងការបែងចែកកាបូបដៃម៉ូដណាស៊ីជាមួយសម្លៀកបំពាក់បុរាណ មួយណាសមនឹងសម្លៀកបំពាក់សម័យទំនើប៕
អត្ថបទ៖ឆដា, រូបភាព៖ bunnara chheng


