កាលពីចុងសប្ដាហ៍មុនអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន ING Holdings បានរៀបចំកម្មវិធីមង្គលការឲ្យកូនស្រីយ៉ាងអធិកអធម ដោយមានវត្តមានភ្ញៀវកិត្តិយសទាំងក្នុងជួរមន្ត្រីរាជការ និងអ្នកជំនួញធំៗប្រចាំស្រុកខ្មែរ។

មង្គលការកូនប្រុសស្រីនៃត្រកូលអភិជនទាំង ២ បានរៀបចំកម្មវិធីយ៉ាងប្រណីតឥតខ្ចោះស័ក្ដិសមជាអ្នកមានមុខមាត់ក្នុងសង្គម និងជាត្រកូលអ្នកជំនួញធំ។ សម្រាប់កម្មវិធីមង្គលការរវាងកូនស្រីប្រធានអគ្គនាយកក្រុមហ៊ុន ING Holdings អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងឧកញ៉ា ចាប មួយហុង បានតុបតែងឡើងដោយផ្កាស្រស់ជាច្រើនប្រៀបដូចឋានសួគ៌លើដី។
មិនត្រឹមតែរៀបចំតុបតែងឡើងដោយផ្កាស្រស់ឡើយ កូនកំលោះ និងកូនក្រមុំក៏បានលម្អបន្ថែមដោយចម្លាក់អប្សរា ដែលបញ្ជាក់អត្តសញ្ញាណខ្មែរយ៉ាងច្បាស់ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញឲ្យពរជ័យសិរីមង្គលដល់គូស្វាមីភរិយាថ្មីថ្មោង។
ងាកមកដល់កម្មវិធីពេលល្ងាចជាការជប់លៀងវិញ ឃើញថាកូនក្រមុំ អ៊ឹង ស៊ីវឈីនស៊ី និងស្វាមី លីម ហ្វីលីប បានជ្រើសរើសឈុតសម្លៀកបំពាក់បែបបស្ចិមប្រទេស ខុសពីកម្មវិធីបុរាណ ត្រូវប្រើប្រពៃណីខ្មែរទាំងអស់៕





















អត្ថបទ៖ឆដា, រូបភាព៖ The ring wedding cambodia


