ក្រុមហ៊ុន Peace Petroleum របស់លោក ទៀ ស្យាម និងលោក ទៀ វិចិត្រ បើកការដ្ឋានសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈ តម្លៃ ៧.៥ លានដុល្លារ

ក្រុមហ៊ុន Peace Petroleum របស់លោក ទៀ ស្យាម និង​លោក ទៀ វិចិត្រ ជា​សហ​ស្ថាបនិក បាន​បើក​ការដ្ឋាន​សាងសង់​មណ្ឌល​សន្និធិ​ប្រេងឥន្ធនៈ ដែលមានតម្លៃ ៧.៥ លាន​ដុល្លារ ក្នុង​ឃុំ​ទំនប់​រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ ១០ ខែ​មីនា ឆ្នាំ ២០២៦។

តាមដានជាមួយយើង៖ Million Times

លោក ទៀ វិចិត្រ បាន​បញ្ជាក់​ថា គម្រោង​នេះ​គឺជា​មោទនភាព​មួយ សម្រាប់​វិនិយោគិន​ក្នុង​ស្រុក ដែល​មាន​គោលដៅ​ពង្រឹង​ការ​ផ្គត់ផ្គង់​ថាមពល​នៅ​កម្ពុជា។ មណ្ឌល​សន្និធិ​ប្រេងឥន្ធនៈ​នេះ​ទុន​វិនិយោគ​សរុប​ប្រមាណ ៧.៥ លាន​ដុល្លារ​អាមេរិក។

គម្រោងនេះមិនត្រឹមតែបង្ហាញពីភាពជឿជាក់របស់វិនិយោគិនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួម ចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើផ្នែក៖

  • ការបង្កើតការងារ៖ ផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
  • ការពង្រឹងសមត្ថភាព៖ បណ្ដុះបណ្ដាល និង​បង្កើន​ជំនាញ​បច្ចេកទេស​ដល់​​បុគ្គលិក និង​កម្មករ​ខ្មែរ។
  • សន្តិសុខថាមពល៖ ធានា​ឲ្យ​បាន​ស្ថិរភាព​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​ជូនដល់ទីផ្សារក្នុងប្រទេស។
  • បរិយាកាស​វិនិយោគ៖ បង្កើន​ទំនុក​ចិត្ត និង​ទាក់ទាញ​វិនិយោគិន​ដទៃ​ទៀត​មក​កាន់​តំបន់​មាត់សមុទ្រ។

គម្រោង​មណ្ឌល​សន្និធិ​ប្រេងឥន្ធនៈរបស់ក្រុមហ៊ុន Peace Petroleum នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ក្នុង​ការ​គាំទ្រ​ដល់​តម្រូវការ​ប្រេងឥន្ធនៈ​ដែល​កំពុង​​មាន​ការ​កើន​ឡើង​ឥត​ឈប់ឈរ​នៅ​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ Tea Siam