ក្រុមហ៊ុន KH Haitech ចូលរួមឧបត្ថម្ភធំជា Diamond Sponsor ក្នុង «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា 2026»

ជា​រឿង​ដ៏​គួរឲ្យ​មាន​មោទនភាព​មួយ ដែល Tablets ខ្មែរ «K Haitech» របស់ក្រុមហ៊ុន KH Haitech បាន​ចូលរួម​ឧបត្ថម្ភ​ធំ Diamond Sponsor សម្រាប់ «កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជា 2026» កាលពី​ថ្ងៃ ៣ និង ៤ ខែ​មីនា ឆ្នាំ ២០២៧ កន្លង​ទៅ​នេះ។

តាមដានជាមួយយើង៖ Million Times

បើ​ទោះ​ជា​ «K Haitech» របស់​ក្រុមហ៊ុន KH Haitech នោះទើបតែ​បង្កើត​ឡើង​ក៏​ពិតមែន តែ​ដោយសារ​ស្ថាបនិក​គឺ​អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​នាំ​យក​អ្នក​ជំនាញ​ពី​ក្រុមហ៊ុន​អន្តរជាតិ​មក​បង្ហាត់បង្ហាញ។

កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ​នេះ​មាន​ការ​​ចូលរួម​ពី​បណ្ដា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ សរុប ៣០៦ ក្រុមហ៊ុន និង​ធុរ​ជនជាតិ និង​អន្តរជាតិ​ជិត ៧០០នាក់។ វេទិកា​នេះ​នឹង​ផ្ដល់​នូវ​ឱកាស សម្រាប់​ការ​ផ្គូផ្គង​អាជីវកម្ម​យ៉ាង​ទូលំទូលាយ លើក​កម្ពស់​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ស៊ីជម្រៅ ​និង​ពង្រឹង​ភាព​ជា​ដៃ​គូ​សហការ​ក្នុង​តំបន់។ ក្នុង​ឱកាស​នោះ​ដែរ ​ក្រុមហ៊ុន KH Haitech ​របស់​អ្នក​ឧកញ៉ា​វ័យ​ក្មេង​ដែល​មកពី​ត្បូង​ឃ្មុំ​រូប​នេះ ក៏​មាន​វត្តមាន​ដូច​គ្នា ត្បិតអី​ក្រុមហ៊ុន​មួយ​នេះ​កំពុង​កសាង​កេរ្តិ៍ឈ្មោះ​ខ្លួន​ឯង ​មិន​ថា​តែ​ក្នុង​ស្រុក​នោះ​ទេ ពោល​គឺ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​​ចាប់​អារម្មណ៍ និង​សាទរ​ចំពោះ​សមិទ្ធផល​របស់​ក្រុមហ៊ុន​កូន​ខ្មែរ KH Haitech របស់​អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន ក្រោយ​ពី​ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ ២០២៦ ក្រោម​មូលបទ “ការ​ផ្លាស់​ប្ដូរ​អាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និង​ការ​វិវត្ត​ឧស្សាហកម្ម​”។

ដោយសារ​តែ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទើប​បាន​ជា​ក្រុមហ៊ុន KH Haitech របស់​អ្នកឧកញ៉ា​វ័យ​ក្មេង សំ សុខនឿន ទទួល​បាន​ជោគជ័យ​ខ្លាំង ដែល​មាន​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​ជា​ច្រើន​សុទ្ធតែ​បាន​​ចាប់​អារម្មណ៍ និង​កោតសរសើរ​យីហោ​ខ្មែរ​មួយ​នេះ​។ ជាក់​ស្ដែង សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ​គ្រាន់​តែ​ដើរ​ឆ្លង​កាត់​បន្តិច​ក៏ ​ចាប់​ចិត្ត​​លើ Tablet ដែល​ជា​គំរូ​ស្នា​ដៃ​កូនខ្មែរ​នេះ​ភ្លាម។ ​សម្ដេច ​បាន​មើល និង​កាន់​ផ្ទាល់ដៃ​តែ​ម្ដង ​ជាមួយ​ស្នាម​ញញឹម​ពេញ​ចិត្ត ​ហើយ​ថែម​ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​មាន Tablets ខ្មែរ «K Haitech» ក្នុង​ការ​បង្កើត​រោងចក្រ​បង្គំ​​បាន​កាន់តែ​ឆាប់​​រហ័ស​នៅ​កម្ពុជា៕

អត្ថបទ៖ឆដា, រូបភាព៖ ផ្ដល់ឲ្យ