អគ្គនាយិកាក្រុមហ៊ុនឆេមពាន គ្រុប អ្នកឧកញ៉ា សុខ សុភាព ឡើងភូមិគ្រឹះយ៉ាងប្រណីត និងផ្ចិតផ្ចង់

អ្នកឧកញ៉ា សុខ សុភាព ដែល​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន ឆេមពាន គ្រុប ឯ.ក ទើប​តែ​ឡើង​គេហដ្ឋាន​ថ្មី អំឡុង​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ក៏​មាន​ការ​រៀបចំ​ខ្លួន​បែប​ប្រពៃណី​ខ្មែរ​យ៉ាង​ស្រស់​ស្អាត ព្រម​ទាំង​គ្រឿងអលង្ការ​យ៉ាង​ភ្លឺចិញ្ចាច។

តាមដានជាមួយយើង៖ Million Times

ការ​រៀបចំ​កម្មវិធី​ឡើង​ភូមិគ្រឹះ​ថ្មី​យ៉ាង​ប្រណីត និង​ផ្ចិតផ្ចង់​បំផុត ដោយ​អញ្ជើញ​ភ្ញៀវ​ពន្លឺ​កិត្តិយស​ជាច្រើន​​រូប ហើយ​ក៏​ជា​អ្នក​មាន​មុខមាត់​ក្នុង​សង្គម​ផង​ដែរ។ ក្រុម​គ្រួសារ​សេដ្ឋិនី សុខ សុភាព បាន​រៀបចំ​ខ្លួន​ក្នុង​ឈុត​ប្រពៃណី​ច្រើន​ម៉ូដ ច្រើន​ពណ៌។

ក្រោយ​ចប់​​​កម្មវិធី​ប្រពៃណី​ទំនៀមទម្លាប់​ផ្សេង​ៗ អ្នកឧកញ៉ា សុខ សុភាព ក៏​បាន​ផ្លាស់​មក​គ្រង​ឈុត​បែប​សម័យ​វិញ​ម្ដង ដែល​ជា​ប្រេន Dior Mid-Length វិញ​ម្ដង ដោយ​បាន​ថត​រូប​ជាមួយ​ក្រុម​គ្រួសារ និង​ភ្ញៀវ​ដែល​បាន​ចូលរួម។

លំដាប់លំដោយ​នៃ​កម្មវិធី​ជាច្រើន​បាន​រៀប​ចំ​គ្មាន​ខ្វះ​ចន្លោះ ហើយ​ការ​តុបតែង​ផ្ទះ​របស់​ម្ចាស់ ​ក្រុមហ៊ុន ឆេមពាន គ្រុប ឯ.ក គឺ​សុទ្ធតែ​ចម្លាក់​ជា​គ្រឿង​ក្បាច់​បុរាណ​ខ្មែរ ដែល​លម្អ​ពេញ​ទូ​តាំង​ក្នុង​ភូមិគ្រឹះ​ថ្មី។

ការ​រៀបចំ​ខ្លួន​បែប​ប្រពៃណី បូក​រួម​ស្បែក​ជើង​ប្រេន​មាន​តម្លៃ Jimmy Choo Brown Crystal Embellished Pointed Toe Pumps តម្លៃ ៤ ៥០០ ដុល្លារ និង Jimmy Choo avril crystal covered pointy toe pumps – silver តម្លៃ​ជាង ៤ ៥០០ ដុល្លារ៕

អត្ថបទ៖ឆដា, រូបភាព៖ ELITE Wedding Planner