ឈុតគ្រឿងអលង្ការ​ Roberto Coin របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ម៉ូដរចនាយ៉ាងប្រណីត

លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺជា​ស្រ្តី​ដ៏​ស្រស់​ស្អាត មិន​ថា​រូប​សម្រស់ និង​មិន​ថា​ចិត្ត​គំនិត តែង​តែ​ល្អ​ស្អាតជានិច្ច។ មិន​តែ​ប៉ុណ្ណោះ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ក៏​ជា​ស្ត្រី​ដែល​ជា​គំរូ​ដល់នារីដទៃ​ទៀត ព្រោះ​តែ​ការ​រៀបចំ​ខ្លួន និង​ឫកពា​សមសួន រម្យទម​ជានិច្ច។

តាមដានជាមួយយើង៖ Million Times

បើ​ងាក​ទៅ​មើល​​លើ​រៀបចំ​ខ្លួន​ពី​នាឡិកា និង​គ្រឿងអលង្ការ​វិញ អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចូលចិត្ត​គ្រឿង​ពេជ្រ​បែប​ឈុត​ៗ។ ក្នុង​នោះ​មាន Roberto Coin , Cartier និង​ប្រេន​ជាច្រើន​ទៀត។

ជាក់ស្ដែង​កាល ពី​កាល​ចូលរួម​ជា​អធិបតេយ្យ​ក្នុង​កម្មវិធី​មួយ កាលពី​ចុង​ខែកុម្ភៈ ឆ្នាំ ២០២៦ កន្លង​ទៅ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​គ្រង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ និង​ឈុត​ចិញ្ចៀន ក្រវិល Roberto Coin តម្លៃ​រាប់​ពាន់​ដុល្លារ។

ឈុត ចិញ្ចៀន Roberto Coin ពណ៌​បៃតង​មាន​តម្លៃ ៦ ១៣៣ ដុល្លារ និង​ក្រវិល ៤ ៥៧៤ ដុល្លារ មើល​ទៅ​ពិតជា​ថ្លៃថ្នូរ និង​សម​សួន​តែម្ដង។ លោក​ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏​មាន​ម៉ាកគ្រឿងអលង្ការអ៊ីតាលី Roberto Coin ជាច្រើន​ពណ៌​ដទៃ​ទៀតដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ សមាគមសិល្បករខ្មែរ