ឯកឧត្តម ស៊ូ សុជាតិ ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលក្នុងកម្មវិធី GFTN Forum 2026 នៅទីក្រុងតូក្យូ

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សា តុមូលលើប្រធានបទស្តីពី “Simplifying Compliance-Cleaning Up Policy Sludge with Trained AI Tools” នៅក្នុងកម្មវិធី GFTN Forum 2026 ដែលបានប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ការចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សា តុមូលពីសំណាក់ ឯកឧត្តម ស៊ូ សុជាតិ គឺទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

កិច្ចពិភាក្សាតុមូលនេះមានគោលបំណងស្វែងយល់ពីរបៀបដែលបញ្ញាសិប្បនិម្មិត (AI) អាចជំរុញការវិភាគគោលនយោបាយ និងបទប្បញ្ញត្តិ, កំណត់អត្តសញ្ញាណ និងកាត់បន្ថយ​ភាពមិនស៊ីសង្វាក់គ្នានៃគោលនយោបាយ, ធ្វើឱ្យប្រសើរឡើងនូវល្បឿននៃការពិនិត្យបទប្បញ្ញត្តិ និងការសម្រេចចិត្ត, ការវាយតម្លៃ​កាន់តែមានលក្ខណៈស្តង់ដា ច្បាស់លាស់ និងកាត់បន្ថយបញ្ហា​ប្រឈមផ្នែកអនុលោមភាព និងការលើកកម្ពស់នវានុវត្តន៍, ការធានានូវស្ថិរភាពហិរញ្ញវត្ថុ ការការពារអ្នកប្រើប្រាស់ សុចរិតភាពទីផ្សារ និងសន្តិសុខសាយប័រ។

កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕

តាមដានជាមួយយើង៖ Million Times

អត្ថបទ៖ ប៊ី