សេដ្ឋិនី ម៉ៅ ចំណាន តែងតែជាទីចាប់អារម្មណ៍ខ្លាំងមិនថាការបង្ហាញវត្តមានចូលរួមកម្មវិធីមង្គលការ ឬការចូលរួមការងារជាផ្លូវការទាំងនៅក្រុមហ៊ុន Royal Group និងជាប្រធានសមាគមសិល្បករខ្មែរ ព្រោះសម្លៀកបំពាក់បែបប្រពៃណី និងគ្រឿងអលង្ការតុបតែងខ្លួនតែងតែជារបស់អស្ចារ្យ។

ក្នុងចំណោមសម្លៀកបំពាក់បែបប្រពៃណី លោកអ្នកឧកញ៉ា ម៉ៅ ចំណាន ពេញចិត្តពណ៌ស្លែខ្លាំង ទាំងឈុតហូល និងស្បែកជើងកែងចោត។ ដោយម៉ាកស្បែកជើង Manolo Blahnik របស់អេស្ប៉ាញដែលអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចូលចិត្ត និងឃើញជាញឹកញាប់។
សម្រាប់ស្បែកជើងនៃប្រេន Manolo Blahnik សេដ្ឋិនី ម៉ៅ ចំណាន មានច្រើនពណ៌ និងម៉ូដដូចគ្នា។ ព្រោះប្រេន Manolo Blahnik ស្រស់ស្អាត មិនឆើតឆាយ ហើយស័ក្ដិសមជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែររបស់ប្រធានសមាគមសិល្បករខ្មែរតែម្ដង។
ងាកទៅមើលពីតម្លៃរបស់ស្បែកជើង ប្រេន Manolo Blahnik ដែលសេដ្ឋិនី ម៉ៅ ចំណាន ចូលចិត្តពាក់នោះ មានតម្លៃប្រមាណ ១ ២០០ ទៅ ១៥០០ ដុល្លារ៕







អត្ថបទ៖ ឆដា, រូបភាព៖ Lok Chumteav Neak Oknha Mao Chamnan


