Lifestyle ថៅកែតែសុខភាពសម្រស់ លោកស្រី ប៊ុន ចំរើន ក្រៅពីកាបូបដៃជាង ២ ម៉ឺនដុល្លារ នៅមានប្រេនល្បីៗដទៃទៀត

នៅ​លើ​បណ្ដាញ​សង្គម​មួយ​រយៈ​មុន​ការ ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ព័ត៌មាន​របស់​ថៅកែ​តែ​សុខភាព​សម្រស់ លោកស្រី ប៊ុន ចំរើន កាន់​កាបូប​ដៃ​តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ ក្នុង​កម្មវិធី​មង្គលការ​មួយ។

តាមដានជាមួយយើង៖ Million Times

អ្នក​ជំនួញ​ក្នុង​វិស័យ​អនឡាញ​រូបនេះ មិន​ត្រឹម​តែ​ពូកែ​ក្នុង​ការ​បង្កើត​ផលិតផល​ផ្សេង​ៗ​ឡើយ ការ​ថែរក្សា​សម្រស់ និង​គ្រួសារ​ក៏​លោកស្រី​មាន​ភាព​ប៉ិនប្រសព្វ​ដែរ។ មិន​តែ​ប៉ុណ្ណោះ​រស​និយម​ក្នុង​ការ​តុប​តែង​ខ្លួន​របស់​ថៅកែ​តែ​សុខភាព​សម្រស់ និង​ហាង​ផ្កា CM.Decor Flower ដ៏​ល្បី​នៅ​ខេត្ត​សៀមរាប ព្រម​ទាំង​មាន​សាខា​នៅ​ភ្នំពេញ​រូបនេះ ដ្បិត​ថា​ចូលចិត្ត​ភាព​សាមញ្ញ តែ​មិន​ថា​សម្លៀកបំពាក់ កាបូប​ស្បែកជើង​ឡើយ សុទ្ធ​សឹង​ជា​ប្រេន​ល្បី និង​មាន​តម្លៃ​ថ្លៃ។

បើ​និយាយ​ពី​ការ​រៀបចំ​ខ្លួន​ប្រចាំថ្ងៃ លោកស្រី ចំរើន ជ្រើស​បែប​សុភាព​រាបសា និង​មើល​ទៅ​ទន់ភ្លន់ មិន​ឡូយឆាយ​បង្ហាញ​អ្វី​លើសលប់​ឡើយ។ ផ្ទុយ​ទៅ​វិញ​ពេល​ចូលរួម​កម្មវិធី​ណា​មួយ​អ្នក​ជំនួញ​ធំ​ៗ​ច្រើន​ក្នុង​ដៃ​រូប​នេះ តែង​រៀបចំ​ខ្លួន សម្លៀកបំពាក់ មុខមាត់ និង​សម្ភារ​យ៉ាង​ល្អ​ឥត​ទាស់។

សម្រាប់​កាបូប​ដៃ​ម៉ាក​ល្បី​ៗ​វិញ សហគ្រិន​ស្ត្រី​វ័យ​ក្មេង និង​មាន​រូប​សម្រស់​ស្រស់​ស្អាត ប៊ុន ចំរើន មិនមែន​មាន​តែ​ម៉ាក Louis Vuitton Himalaya Matte Crocodile Leather Capucines MM តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ និង​មាន​កាបូប​ដៃ​ជាច្រើន​ទៀត ដូចជា Hermes Mini Kelly ពណ៌​លឿង និង​ពណ៌​ស​ជាដើម។ ចំណែក​រ៉ូប​វិញ ម៉ាក Dolce&Gabbana ជា​ម៉ាក​ដែល​ថៅកែ​ស្រី Life Skin ll Cambodia ចូលចិត្ត​បំផុត​ដែរ។

គួរបញ្ជាក់ផងដែរថា បើទោះជា​មុខជំនួញមមាញឹកយ៉ាងណាក៏លោកស្រីមិនភ្លេចការងារសង្គម ធ្វើ​សប្បុរសធម៌​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ ពិសេស​អំឡុង​ពេល​សៀម​ឈ្លានពាន​កម្ពុជា មាន​ទាំង​ជួយ​ជា​ស្បៀង និង​បរិច្ចាគ​ដល់​ទាហាន​ជួរមុខ។ ទន្ទឹមគ្នានេះដែរ លោកស្រី​ក៏​បានចូលរួម​​​កសាង​សារមន្ទីរ​សម្ដេច ពិន សែម ​នៅ​វត្ត​រាជបូណ៌​ផង​ដែរ។ សារមន្ទីរនេះ នឹងក្លាយទីតម្កល់ និង​រក្សាទុកវត្ថុសិល្បៈបុរាណ ដែលមាននៅ​ក្នុង​វត្តរាជ​បូណ៌​ដែលសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះចៅអធិការវត្ត​ បាន​ប្រមែប្រមូល និងរក្សាទុក​ជាង៤០ឆ្នាំមកហើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ