កម្ពុជា ជាប់លេខ ៧ ជាប្រទេសល្អបំផុត សម្តៅលើឱកាសការងារសម្រាប់ជនបរទេស នៅឆ្នាំ ២០២៦

កម្ពុជា ត្រូវបានចាត់ចំណាត់ថ្នាក់លេខ ៧ លើពិភពលោក ក្នុងចំណោមប្រទេសទាំង ១០ ដែលល្អបំផុតសម្រាប់ជនបរទេស ឬអ្នកចង់ធ្វើការនៅក្រៅប្រទេស សម្រាប់ឆ្នាំ ២០២៦។

ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃ និងធ្វើឡើងដោយប្រភពនៃស្ថាប័ន GoAbroad ដែល គោលដៅនៃប្រទេសទាំងនេះ ត្រូវបានបង្ហាញថា មានភាពលេចធ្លោ សម្រាប់ឱកាសការងារ តុល្យភាពការងារ-ជីវិត និងគុណភាពជីវិតនៅឆ្នាំ ២០២៦។

សម្រាប់ចំណាត់ថ្នាក់លេខ ១ បានទៅលើ កូរ៉េខាងត្បូង, បារាំង (ជាប់លេខ២) និងជប៉ុន (ជាប់លេខ៣)។ ដោយឡែក ប្រទេសកម្ពុជា ត្រូវបានគេឱ្យជាប់លេខ ៧ នៅក្នុងចំណាត់ថ្នាក់នេះ ដោយសារ តម្រូវការខ្ពស់ ចំពោះគ្រូបង្រៀនភាសាអង់គ្លេស ដែលអនុញ្ញាតឱ្យជនបរទេស អាចរស់នៅបានយ៉ាងសមរម្យ ដោយផ្អែកលើប្រាក់ខែបង្រៀន ខណៈពេលដែលអាច បង្កើតឥទ្ធិពលវិជ្ជមានសម្រាប់អ្នកទាំងនោះ រួមទាំងមធ្យោបាយក្នុងការធ្វើដំណើរ ប្រកបដោយចីរភាព ផងដែរ៕

តាមដានជាមួយយើង៖ Million Times

អត្ថបទ៖ ប៊ី, ប្រភព៖ GoAbroad / SEA Infographics