តម្លៃមាសកំពុងមានសន្ទុះ និងមានឱកាសចំណេញច្រើន ដូច្នេះហើយអ្នកជំនួញល្បីៗលើវិថីអនឡាញជាច្រើន នាំគ្នាវិនិយោគលើហាងឆេងមាសនេះ។ ដោយក្នុងនោះ អ្នកខ្លះទិញជាដុំៗមានទម្ងន់១ គីឡូក្រាម ហើយខ្លះទៀតច្នៃជាកាបូបមាស ដែលមានទម្ងន់ជាង ១០ តម្លឹងឯណោះ។


ថ្មីៗនេះថៅកែឡេ Felix បានទិញកាបូបមាសទម្ងន់ ១៣ តម្លឹង១ ហើយកុម្ម៉ង់ថែមពីហាងជាបន្តបន្ទាប់ទៀត។ មិនអស់ត្រឹមប៉ុណ្ណេះឡើយសេដ្ឋិនី និមល ទទួលបានកាដូមាស ១ គីឡូ ពីស្វាមីនៅថ្ងៃទិវាក្ដីស្រលាញ់កាលពីពេលថ្មីៗកន្លងទៅនេះ។
មិនត្រឹមកាបូបឡើយ ថៅកែស្រីល្បីឈ្មោះរូបនេះ នៅមានគ្រឿងអលង្ការធ្វើពីមាសជាច្រើនទាំងខ្សែក ខ្សែដៃ ក្រវិល ចិញ្ចៀនធំៗ។ សម្រាប់រដូវកាលចូលឆ្នាំចិននេះវិញ ម្ចាស់ប្រេន Felix ក៏បានរៀបចំសែន ចែកអាំងប៉ាវ និងទទួលអាំងប៉ាវពីមនុស្សជុំវិញខ្លួនដែរ។


គួរបញ្ជាក់ថា ហាងឆេងមាសមួយរយៈនេះ បានធ្លាក់ចុះវិញបន្តិច ក្រោយរដូវកាលចូលឆ្នាំចិនជិតចប់ ពោលនៅព្រឹកថ្ងៃ ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ តម្លៃចុះមកនៅក្រោម ៦ ០០០ ដុល្លារក្នុង១ តម្លឹង៕







អត្ថបទ៖ ឆដា, រូបភាព៖ Nimol Felix


